ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្នុងថ្ងៃ​នេះ​ ស្លា.ប់​៤​នាក់ របួសធ្ងន់​ស្រាល​១០​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​១៤ ខែមករា​ ឆ្នាំ​២០១៩​កើតឡើង​៧​លើក​(​យប់​៣​លើក​)​ស្លាប់​៤​នាក់​(​ស្រី​១​នាក់​) របួសធ្ងន់​៧​នាក់​(​ស្រី​១​នាក់​)​របួសស្រាល​៣​នាក់​(​ស្រី​១​នាក់​) ។ មូលហេតុ​គ្រោះថ្នាក់ :…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​១៤ ខែមករា​ ឆ្នាំ​២០១៩​កើតឡើង​៧​លើក​(​យប់​៣​លើក​)​ស្លាប់​៤​នាក់​(​ស្រី​១​នាក់​) របួសធ្ងន់​៧​នាក់​(​ស្រី​១​នាក់​)​របួសស្រាល​៣​នាក់​(​ស្រី​១​នាក់​) ។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៤​លើក​ស្លាប់​៤​នាក់​,​មិន​គោរព​សិទ្ធិ​២​លើក​, មិន​ប្រកាន់​ស្តាំ​១​លើក ។ ម៉ូតូ​សរុប​ស្លាប់​៤​នាក់ ម៉ូតូ​ស្លាប់​៤​នាក់​(​មិន​ពាក់មួក​១​នាក់​) ។

គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​និង​ម៉ូតូ​២​លើក​ស្លាប់​១​នាក់​, ម៉ូតូ​និង​រថយន្ត​តូច​៤​លើក​ស្លាប់​២​នាក់​, ម៉ូតូ​និង​ផ្សេង​ៗ១​លើក​ស្លាប់​១​នាក់ ។ បណ្តាល​ឲ្យ​ខូចខាត​យាន​១៣​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​៩​គ្រឿង​, រថយន្ត​តូច​៤​គ្រឿង ។

យានយន្ត​បង្កហេតុ : ម៉ូតូ​៤​លើក​, រថយន្ត​តូច​៣​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​១​លើក​,​ផ្លូវ​ខេត្ត​៤​លើក​,​ផ្លូវលំ​២​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ខេត្តស្ទឹងត្រែង​១​លើក​ស្លាប់​២​នាក់​, ខេត្តស្វាយរៀង​១​លើក ស្លាប់​១​នាក់​របួស​១​នាក់​, និង​ខេត្តកំពង់ស្ពឺ​១​លើក​ស្លាប់​១​នាក់​របួស​២​នាក់ ។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០១៩ : មធ្យោបាយ​គោលដៅ​២៩៥៨​គ្រឿង​(​ម៉ូតូ​៥៩%) មធ្យោបាយ​ល្មើស​៥៥៤​គ្រឿង​(៧៩%) អប់រំ​២០២​គ្រឿង​(​ម៉ូតូ​៧០%) មធ្យោបាយ​ពិន័យ​៣៥២​គ្រឿង​
(​ម៉ូតូ​៨៤%) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០១៩​បាន​ចុះ​អនុវត្ត​៥៨​គោលដៅ : ម៉ូតូ​ចូល​គោលដៅ​១៥៦៦​គ្រឿង អប់រំ​១២០​គ្រឿង ពិន័យ​ចំនួន​សរុប​៣១០​គ្រឿង (​មួក​២១២​គ្រឿង កញ្ចក់​៨៣​គ្រឿង ស្រវឹង​គ្មាន ផ្សេង​ៗ១៥​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ