ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​កម្ពុជា​-​ឡាវ​ចុះ​អនុស្សរណៈ​យោគយល់​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី

5 ឆ្នាំ មុន
  • សៀមរាប

សៀមរាប ៖ រដ្ឋសភា​នៃ​ព្រះរាជ​ណា​ចក្រ​កម្ពុជា​រដ្ឋសភា​សាធារណរដ្ឋ​ប្រជាមានិត​ឡាវ​បាន​ចុះ​អនុស្សា​រណៈ​យោគយល់​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ។ ការ​ចុះ​អនុស្សា​រណៈ​នេះ​ធ្វើ ខណៈ​ដែល សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា​បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី…

សៀមរាប ៖ រដ្ឋសភា​នៃ​ព្រះរាជ​ណា​ចក្រ​កម្ពុជា​រដ្ឋសភា​សាធារណរដ្ឋ​ប្រជាមានិត​ឡាវ​បាន​ចុះ​អនុស្សា​រណៈ​យោគយល់​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ។

ការ​ចុះ​អនុស្សា​រណៈ​នេះ​ធ្វើ ខណៈ​ដែល សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា​បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី ផា​នី យ៉ា​ថូ​ទូ ប្រធានរដ្ឋសភា​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ​សុខា​សៀមរាប ខណៈ​ដែល​លោក​ជំទាវ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​ឡាវ​ចូលរួម​វេទិកា​សភា​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក​លើក​ទី ២៧ នៅ​ទឹកដី​អង្គរ ព្រះរាជាណាចក្រ​កម្ពុជា ។

ប្រធានរដ្ឋសភា​កម្ពុជា និង​ឡាវ​បាន​សម្តែង​មោទនភាព​ចំពោះ​កិច្ច​សហប្រតិបត្តិការ​រវាង​រដ្ឋសភា​យើង​ទាំង​ពីរ ដែល​បាន​ដំណើរការ​ទៅ​ដោយ​រលូន ជា​ពិសេស​ការ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក នៅ​លើ​វេទិកា​អន្តរ​សភា​នានា​ទាំង​ក្នុង​តំបន់ និង​សកលលោក និង​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ផង​ដែរ ក្នុង​ការ​ពង្រឹង​កិច្ច​សហ​ប្រតិការ​ជាមួយ​គ្នា​ឲ្យ​កាន់តែ​រឹង​មាំ​ថែម​ទៀត ។

លោកស្រី ផា​នី យ៉ា​ថូ​ទូ បាន​ថ្លែងអំណរគុណ និង​អបអរ​សារ​ទ​ចំពោះ​ការ​រៀបចំ​កិច្ចប្រជុំ APPF លើក​ទី​២៧ របស់​សភា​កម្ពុជា​ថា បាន​ដំណើរ​ល្អជា​មួយ​ខ្លឹមសារ​ដែល​មាន​សារៈសំខាន់ ។ ជាមួយ​គ្នា​នេះ លោកស្រី​បាន​សង្កេត​ឃើញ​ថា ប្រទេស​កម្ពុជា​មានកា​រីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់​នៅ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់ គណបក្ស​ប្រជាជន​កម្ពុជា ដែល​ទើបតែ​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ថ្មី​ៗ​ទៀត កាលពី​ឆ្នាំ​២០១៨​នេះ ។

លោកស្រី​ប្រធានរដ្ឋសភា​ប្រទេស​ឡាវ​បាន​គាំទ្រ​លើ​ខ្លឹមសារ​អនុស្សរណៈ​ដែល​បាន​ចុះហត្ថលេខា​នា​ឱកាស​នេះ និង​បាន​ស្នើ​សូម​សម្តេច​ប្រធានរដ្ឋសភា​បន្ត​ជំរុញ​កិច្ច​សហប្រតិបត្តិការ​សភា​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​រឹង​មាំ​ថែម​ទៀត ចាប់ពី​ថ្នាក់ដឹកនាំ​រហូត​ដល់​គណៈកម្មការ​ជំនាញ ជា​ពិសេស​គួរ​បង្កើត​ឲ្យ​មាន​សិក្ខាសាលា​រួម​គ្នា ។

ក្នុង​ឱកាស​នោះ​ដែរ​លោកស្រី ផា​នី យ៉ា​ថូ​ទូ បាន​ស្នើ​សូម​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​ជំរុញ​កិច្ច​សហ​ប្រតិបត្តិ​ផ្នែក​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ដែល​នៅ​មាន​កម្រិត​ឲ្យ​បាន​កើនឡើង ។ រដ្ឋសភា​ប្រទេស​ឡាវ​បាន​ថ្លែងអំណរគុណ​ដែល​កម្ពុជា​បាន​សន្យា​ទិញ​ថាមពល​អគ្គិសនី​ពី​កម្ពុជា​។

ចំណែក សម្តេច ហេង សំ​រិ​ន បាន​ក៏​កោតសរសើរ​ចំពោះ​រដ្ឋសភា​ឡាវ​ដែល​បាន​រៀបចំ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​វេទិកា​សភា​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក APPF លើក​ទី​១៧ កាលពី​ឆ្នាំ​២០០៩ ប្រកបដោយ​ភាព​ជោគជ័យ និង​បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ពង្រឹង​ប្រសិទ្ធភាព​របស់​វេទិកា​នេះ ដើម្បី​សម្រេច​បាន​នូវ​ចក្ខុវិស័យ​រួម​របស់​តំបន់ គឺ​ការ​កសាង​សន្តិភាព ស្ថិរភាព និង​វិបុលភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ