ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាថ៌​កំបាំង​​ជួយ​ព្យាបាល​អាកា​រៈ​ឈឺក្បាល​ធ្ងន់ធ្ងរ​ដែល​កើត​ទ្បើ​ង​លើ​មនុស្ស​គេង​មិន​ស្កប់ស្កល់

13 ឆ្នាំ មុន

“​ម៉ៃ​ហ្គ្រេ​ន​” គឺជា​ជំងឺ​ឈឺក្បាល​ដែល​មានសភាព​ធ្ងន់ធ្ងរ ដូច្នេះ​ដើម្បី​កាត់​បន្ថយ​អាកា​រៈឈឺក្បាល​ខាងលើមាន​មធ្យោបាយ​មួយ​ ចំនួនក្នុង​ការ​កាត់​បន្ថយ និង​ព្យាបាល ៖
– ​គេង​ឱ្យ​បាន​គ្រប់គ្រាន់ ៖ គួរ​បញ្ជាក់​ថា ការ​មិន​បាន​គេង​ក៏​មាន​ចំណែក​ក្នុង​ការ​ជំរុញធ្វើ​ឱ្យ​អាកា​រៈ​ឈឺក្បាល​មាន ​សភាព​ខ្លាំងក្លាដែរ ។
– ​គួរ​សង្កេត​មើល​ពី​អាកា​រៈ​ជំងឺ ៖ លោកអ្នក​ត្រូវ​សង្កេត​មើល​ពី​អាកា​រៈ​ជំងឺ​ក្នុង​អំឡុងពេល​ដំបូង​ៗ​ថា កើតឡើង​ដូច​ម្ដេច? ព្រោះ ការ​ព្យាបាល​ជំងឺ​ក្នុង​ពេល​ដំបូង​ទទួល​បាន​លទ្ធផល​ល្អ​ជាង​ការ​ព្យាបាល​ ក្រោយ​ពី​កើត​ក្នុងរយៈពេល​យូរ ។

“​ម៉ៃ​ហ្គ្រេ​ន​” គឺជា​ជំងឺ​ឈឺក្បាល​ដែល​មានសភាព​ធ្ងន់ធ្ងរ ដូច្នេះ​ដើម្បី​កាត់​បន្ថយ​អាកា​រៈឈឺក្បាល​ខាងលើមាន​មធ្យោបាយ​មួយ​ចំនួនក្នុង​ការ​កាត់​បន្ថយ និង​ព្យាបាល ៖
– ​គេង​ឱ្យ​បាន​គ្រប់គ្រាន់ ៖ គួរ​បញ្ជាក់​ថា ការ​មិន​បាន​គេង​ក៏​មាន​ចំណែក​ក្នុង​ការ​ជំរុញធ្វើ​ឱ្យ​អាកា​រៈ​ឈឺក្បាល​មាន​សភាព​ខ្លាំងក្លាដែរ ។
– ​គួរ​សង្កេត​មើល​ពី​អាកា​រៈ​ជំងឺ ៖ លោកអ្នក​ត្រូវ​សង្កេត​មើល​ពី​អាកា​រៈ​ជំងឺ​ក្នុង​អំឡុងពេល​ដំបូង​ៗ​ថា កើតឡើង​ដូច​ម្ដេច? ព្រោះ ការ​ព្យាបាល​ជំងឺ​ក្នុង​ពេល​ដំបូង​ទទួល​បាន​លទ្ធផល​ល្អ​ជាង​ការ​ព្យាបាល​ក្រោយ​ពី​កើត​ក្នុងរយៈពេល​យូរ ។ សូម​ធ្វើការ​ណែនាំ​ថា នៅពេល​ណា​ដែល​ឈឺក្បាល​ត្រូវ​ចៀសវាង​ការមាន​សំលេង​ឮ​ខ្លាំងសំរាប់​បន្ថយ​ស្ថានភាពតានតឹង​ដែល​អាច​ធ្វើ​ឱ្យ​អាកា​រៈ​ជំងឺ​រើ​ឡើងបាន ។
– ​ទទួលទាន​អាហារ​ឱ្យ​ត្រូវ​នឹង​ពេល វេលា ៖ ការ​ទទួលទាន​អាហារ​មិន​ត្រូវ​តាម ពេលវេលា ឬ​ខកខាន​មិន​ព្រម​ទទួលទាន​ក្នុង រយៈពេល​ខ្លះ អាច​ធ្វើ​ឱ្យ​ជាតិ​ស្ករ​ក្នុង​ឈាម ទាប ដែល​ជា​ផ្នែក​មួយ​ក្នុង​ការ​ជំរុញ​ដ៏​សំខាន់ ធ្វើ​ឱ្យ​មានការ​ឈឺក្បាល​កាន់តែ​ខ្លាំង ។
8​កាត់​បន្ថយ​ការ​ទទួលទាន​នំ និង​ស្ករ ៖ ជា​ធម្មតាការ​ទទួលទាន​បង្អែម​ច្រើន ភេសជ្ជៈ ឬ​ស្ករ​គ្រាប់​ដែល​មាន​ជាតិ​ស្ករ​ច្រើនអាច​ធ្វើ​ឱ្យ​កំរិត​ស្ករ​នៅ​ក្នុង​ឈាម​កើនឡើង ហើយ​ក៏​ជំរុញ​ធ្វើ​ឱ្យ​កើត​អាកា​រៈ​ឈឺក្បាលបាន ។
– ​មិន​ពិសា​ភេសជ្ជៈ​ដែល​មាន​សារធាតុអាល់កុល (​ស្រា​) ៖ ភេសជ្ជៈ​ទាំងនេះ​រួមមាន ស្រា ស្រា​បៀរ ដែល​មាន​ចំណែក​ជួយជំរុញ ធ្វើ​ឱ្យ​ការ​ឈឺក្បាល​កើនឡើង​ខ្ពស់
បាន ។
– ​ត្រូវ​ចេះ​យក​ថ្នាំ​បំបាត់​ការ​ឈឺក្បាល​រក្សាទុកជា​ប្រចាំ ៖ នៅ​តាម​ផ្ទះ​របស់​លោក​អ្នកមិន​គួរ​បណ្ដែតបណ្ដោយ​ឱ្យ​អស់​ថ្នាំ​បំបាត់​ការឈឺក្បាល​ឡើយ ។ ប្រសិនបើ​លោក​អ្នក​ធ្វើដំណើរ​ជា​ប្រចាំ​ត្រូវ​មាន​ថ្នាំ​បំបាត់​ការ​ឈឺក្បាល​ដាក់​ជាប់​នឹង​ខ្លួន ៕