ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទ្រព្យ​ដែល​ប្លន់​ពី​នាង​បាន ទៅ​ប្តូ​យក​គ្រឿង​ញៀន​ប្រើ​ផង​លក់​បន្ត​អស់ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋមឱ្យ​ដឹង​ថា ជនសង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ប្លន់ស្រី​ស្អាត​នៅផ្ទះ​សំណាក់​បៃតង ដែល​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នោះ ពេល​នេះ ​ត្រូវ​សមត្ថកិច្ច​កង​អាវុធ​ហត្ថ​​រាជធានី​ភ្នំពេញ ធ្វើការ​ស្រាវជ្រាវ​និង​ចាប់ខ្លួន​បាន​ហើយ ។ ជនសង្ស័យ​ឈ្មោះ…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋមឱ្យ​ដឹង​ថា ជនសង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ប្លន់ស្រី​ស្អាត​នៅផ្ទះ​សំណាក់​បៃតង ដែល​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នោះ ពេល​នេះ ​ត្រូវ​សមត្ថកិច្ច​កង​អាវុធ​ហត្ថ​​រាជធានី​ភ្នំពេញ ធ្វើការ​ស្រាវជ្រាវ​និង​ចាប់ខ្លួន​បាន​ហើយ ។

ជនសង្ស័យ​ឈ្មោះ ឌី​ណា ពុទ្ធិ​ស័​កិ្ត ហៅ​ទី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​សិស្ស មាន​ទីលំនៅ​ក្នុងភូមិ​អង្គ​កែវ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ប្រើប្រាស់​គណនី​ហ្វេ​សបុ​៊​ក​ឈ្មោះ Tii Fee(​ឥទ្ធិពល​នៃ​ផ្សែង​គីមី​) ។

ជនសង្ស័យ ​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​យប់​ថ្ងៃទី​១១ ខែមករា នៅ​មុខ​ផ្ទះសំណាក់​សូ​រិ​យា ​ក្បែរសាលា​ខណ្ឌ​ពោធិ៍​​សែន​ជ័យ ដោយ​កម្លាំង​កង​អាវុធហត្ថ​មូលដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហការ​ជាមួយ​កម្លាំង​ការិ​យា​ល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ។

ក្រោយ​ពី​ត្រូវ​ចាប់ខ្លួន ជនសង្ស័យ​បាន​សារភាព​ថា «ខ្លួន​ឈ្មោះ ឌី​ណា ពុទ្ធិ​ស័ក្តិ ហៅ​ទី ពិតជា​បាន​ប្រើ​គណនី​ហ្វេ​សបុ​៊​ក​ឈ្មោះ Tii Fee (​ឥទ្ធិពល​នៃ​ផ្សែង​គីមី​) ដែល​បាន​បោក​នារី​រង​គ្រោះ​តាម​រយៈ​ហ្វេ​សបុ​៊​ក ឲ្យ​មក​ជួប​នៅផ្ទះ​សំណាក់ និង​ភ្ជង់​ប្លន់​យក​ទ្រព្យសម្បត្តិ​ប្រាកដ​មែន​ ។ ទ្រព្យសម្បត្តិ​ដែល​ប្លន់​យក​បាន​ពី​នារី​រង​គ្រោះ ខ្លួន​យក​ទៅ​ប្រគល់​ឲ្យ​មិត្តភក្តិ​ឈ្មោះ​ត្រា ឈ្មោះ​ឧត្តម ឈ្មោះ​ស្នា និង​ឈ្មោះ​ជា ទៅ​ដូរ​យក​គ្រឿងញៀនមួយ​កញ្ចប់​ធំ មក​ចែក​គ្នា​ជក់ និង​លក់​បន្ត​អស់ហើយ» ។

សូម​រំឭក​ថា កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី១ មករា ​កន្លង​ទៅ មាន​ករណី​ជនសង្ស័យ​ម្នាក់ បាន​ធ្វើ​សកម្ម​ភាព​បោក​នារី​ស្រស់​ស្អាត​ម្នាក់ មាន​មុខរបរ​លក់ទំនិញ​តាម​អន​ឡាញ ដែល​ជនសង្ស័យ និង​ជន​រង​គ្រោះ​ស្គាល់គ្នា​ តាម​ការ​លេងឆាតហ្វេ​សបុ​៊​ក ។ ជនសង្ស័យ​បាន​ណាត់​ឲ្យ​ជន​រង​គ្រោះ​ទៅ​ជួប​នៅផ្ទះ​សំណាក់​បៃតង ដោយ​បោក​បញ្ឆោត​ថា ឱ្យ​ប្រាក់​១០០​ដុល្លារ​អា​មេ​រិ​ក ។

ផ្ទុយ​ទៅ​វិញ នៅ​ពេល​ជន​រង​គ្រោះ​ទៅ​ដល់ ជនសង្ស័យ​ក៏​ប្រើ​កាំបិត​ភ្ជង់​ប្លន់​យក​គ្រឿងអលង្ការ និង​ទូរស័ព្ទ​ដៃ ព្រមទាំង​ប្រាក់​ ។

អត្ថបទសរសេរ ដោយ