ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រស់​ម្នាក់​គត់… ឧប្បត្តិហេតុ​​ធ្លាក់​យន្ត​ហោះ​ឆេះ​យ៉ាង​សន្ធោសន្ធៅ​នៅ​ជិត​ក្រុង​ (មាន​វីដេអូ)

5 ឆ្នាំ មុន

ប្រទេស​អីុ​រ៉​ង់ ៖ យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​អីុ​រ៉​ង់ ​FARS​ បាន​ឱ្យ​ដឹង​ថា យន្តហោះ​មួយ​គ្រឿង​មាន​មនុស្ស​ជិះ​​ជាង​១០​នាក់ បាន​ធ្លាក់​កាលពី​ព្រឹក​ថ្ងៃ​ទី​១៤​ ខែមក​រា ឆ្នាំ​២០១៩ នៅ​ជិត​ក្រុង​តេ​ហេ​រ៉​ង់​។…

ប្រទេស​អីុ​រ៉​ង់ ៖ យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​អីុ​រ៉​ង់ ​FARS​ បាន​ឱ្យ​ដឹង​ថា យន្តហោះ​មួយ​គ្រឿង​មាន​មនុស្ស​ជិះ​​ជាង​១០​នាក់ បាន​ធ្លាក់​កាលពី​ព្រឹក​ថ្ងៃ​ទី​១៤​ ខែមក​រា ឆ្នាំ​២០១៩ នៅ​ជិត​ក្រុង​តេ​ហេ​រ៉​ង់​។ យន្តហោះ​កា​ហ្គោ​ធុន​៧០៧​នោះ ​បាន​ធ្លាក់​ពេល​ប៉ុនប៉ង​ចុះ​ចត​។

យោង​តាម​ព័ត៌មាន​នានា​រាយការណ៍​ដោយ​បណ្ដា​សារព័ត៌​មានអីុរ៉​ង់​ថា យន្តហោះ​ប៊ូ​អីុ​ង​៧០៧​នោះ ធ្លាក់​នា​​ភាគ​ខាងលិច​ក្រុង​តេ​ហេ​រ៉​ង់ នា​ថ្ងៃ​ទី​១៤ ​មក​រា ជាមួយ​មនុស្ស​ជិះ​១៦​នាក់​។ យន្តហោះ​នះ​ហោះ​ចេញពី​ទីក្រុង​ប៊ី​ស្កេ​ក ​រដ្ឋធានី​កៀ​ហ្ស៊ី​ស៊ី​ស្ថាន មក​កាន់​ព្រ​លាន​យន្តហោះ​មួយ​ជិត​ក្រុង​តេ​ហេ​រ៉​ង់​។

ក្នុង​រូបភាព​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ FARS គេ​ឃើញ​ពពក​ផ្សែងហុយ​ចេញពី​កន្លែង​យន្តហោះ​ធ្លាក់។ រួច​រូបភាព​ទី​២ ​មួយទៀត​បង្ហាញ​បំណែក​យន្តហោះ​។ អ្នកនាំពាក្យ​អាកាសចរណ៍​ស៊ី​វិល​អីុរ៉​ង់ លោក​REZA JAFARZADEH ​ប្រកាស​ថា លក្ខខណ្ឌ​ឧតុនិយម​អាក្រក់​អាច​ជា​ប្រភព​នៃ​ការ​ធ្លាក់​យន្តហោះ​នោះ ដែល​រត់​ធ្លាក់​ផ្លូវ​ពេល​ចុះ​។ ចំណែក​ទីភ្នាក់ងារ​ព័ត៌មាន​ឯកជន​អីុ​រ៉​ង់​TASNIM បាន​ចេញផ្សាយ​វី​ដេ​អូ​មួយ បង្ហាញ​ផ្សែងហុយ​ចេញពី​បំណែក​យន្តហោះ​។

ទូរទស្សន៍​អីុ​រ៉​ង់ ​PRESS TV​ រាយការណ៍​ថា អ្នកដំណើរ​ជាង​១០​នាក់​ជិះ​លើ​យន្តហោះ​នោះ​បាន​ត្រូវ​ស្លាប់ ប៉ុន្តែ​បណ្ដា​អ្នក​បើក​អាច​នៅ​រស់រាន​មានជីវិត​។ អ្នក​បើក​បាន​បាត់បង់​ការ​ត្រួតត្រា​យន្តហោះ​ពេល​ចុះ ហើយ​យន្ត​ហោះ​ធ្លាក់​លើ​តំបន់​មនុស្ស​រស់នៅ​មួយ​។ ប៉ុន្តែ​ទីភ្នាក់ងារ​ព័ត៌មាន​FARS​ដែល​ដកស្រង់​សេច​ក្ដី​ថ្លែង​ការណ៍​​មួយ​របស់​ផ្នែក​សង្គ្រោះ​បន្ទាន់​អីុិ​រ៉​ង់​ បន្ទាប់​មកប្រកាស​ថា ​មនុស្ស​តែ​ម្នាក់​គត់ ក្នុង​ចំណោម​មនុស្ស​១៦​នាក់ ជិះ​ក្នុង​យន្តហោះ​នៅ​រស់រាន​មានជីវិត​ក្នុង​គ្រោះថ្នាក់​នេះ​។ អ្នក​នៅ​រស់រាន​ជា​វិស្វករ​មេកា​និក​ប្រចាំ​យន្តហោះ​។

ចំណែក​កងទ័ព​អីុ​រ៉​ង់​វិញ​ក្នុង​សេចក្ដី​ប្រកាស​មួយ​និយាយ​ថា​យន្តហោះ​ចុះ​ហួស​ផ្លូវ ហើយ​ឆេះ​ក្រោយ​បុក​ជញ្ជាំង​​មួយ​នៅ​ចុង​ផ្លូវ​។ យន្តហោះ​ជា​យន្តហោះ​ដឹក​សាច់​។ សាកសព​មនុស្ស​៧​នាក់​រក​ឃើញ​នៅ​កន្លែង​ធ្លាក់​៕ ប្រភព​វីដេអូ ៖ RT France

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ