ខេត្តព្រះសីហនុ ៖ អ្នកលក់ដូរគ្មានសណ្តាប់ធ្នាប់ត្រង់ចំណុចផ្សារឃ្លាំងលើ នាព្រឹកថ្ងៃទី១៤ មករា ឆ្នាំ២០១៩នេះត្រូវបានកម្លាំងចម្រុះដឹកនាំដោយលោក សន កុសល អភិបាលរងក្រុងព្រះសីហនុសហការណ៍ជាមួយកម្លាំងមូលដ្ឋានបានចុះរុះរើតូបលក់ដូររបស់ប្រជាពលរដ្ឋ ដែលលក់លើចិញ្ចើមផ្លូវបង្កការកកស្ទះចរាចរណ៍ជាញឹកញាប់ ។
ថ្លែងក្នុងឪកាសនោះលោក សន កុសល អភិបាលរងក្រុងព្រះសីហនុបានអះអាងថា ដោយមានការចង្អុលបង្ហាញពីឯកឧត្តមយន្ត មីន អភិបាលនៃគណៈអភិបាលខេត្ត និង ក្រោមបទបញ្ជារបស់លោក អ៊ី សុខឡេង កម្លាំងចម្រុះរបស់លោក តែងតែបានចុះធ្វើការណែនាំជាច្រើនលើកច្រើនសារដល់ពួកគាត់ ដែលតែងតែយកចំណីផ្លូវចិញ្ចើមថ្នល់ ធ្វើជាទីតាំងលក់គ្មានសណ្តាប់ធ្នាប់បង្កផលប៉ះពាល់ផ្លូវសាធារណៈ និង បង្កគ្រោះថ្នាក់ជាញឹកញប់ ដោយពុំព្រមអនុវត្តន៍តាមការណែនាំរបស់មន្ត្រីជំនាញនោះទេ ទើបថ្ងៃនេះកម្លាំងចម្រុះរបស់ខេត្តដឹកនាំដោយរូបលោកផ្ទាល់អភិបាលរងក្រុងព្រះសីហនុ បានចុះរុះរើតូបទាំងនោះ ដើម្បីយកទៅរក្សាទុកនៅសាលាក្រុងព្រះសីហនុ ។
លោក សន កុសល បន្តថា ចាប់ពីថ្ងៃនេះតទៅកម្លាំងជំនាញរបស់លោកនឹងចុះល្បាតគ្រប់ពេលវេលាមិនបណ្តោយរថយន្តធន់ធំទាំងនោះធ្វើអ្វីប្រាស់ចាក អំពីច្បាប់តទៅទៀតបាននោះទេ បើទោះបីជាមានការតវ៉ា និងអន្តរាគមន៍យ៉ាងណាក៏ដោយ ។
ហេតុដូចនេះ រូបលោកសូមអំពាវនាវយ៉ាងទទួចដល់អាជីវករ និង ប្រជាពលរដ្ឋទាំងអស់មេត្តាគោរពច្បាប់ទាំងអស់គ្នា សូមមេត្តាលុបបំបាត់វប្បធម៌អន្តរាគមន៍ អាងអ្នកនេះ អាងអ្នកនោះ ព្រោះអ្វីៗក្នុងសង្គមរីកចម្រើនទៅបាន គឺផ្តើមចេញពីយើងទាំងអស់គ្នា សូមចូលរួមទាំងអស់គ្នារួមគ្នាគិតរួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ ៕
ចែករំលែកព័តមាននេះ