ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​ប្រពន្ធ​យក​មាសប្រាក់​ដាក់​តម្កល់​លើ​អាសនៈ​ដើម្បី​ព្យាបាល​ជំងឺ​កូន​…​ចុង​ក្រោយ​យំ​លែង​ចេញ

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ស្ត្រី​ម្នាក់​បាន​តាំងខ្លួន​ជា​គ្រូ​ចូល​រូប និង​ជា​អ្នក​មើលជម្ងឺ​នោះ ត្រូវ​បាន​ប៉ូលិស​អធិការ​ក្រុង​សំរោង​ធ្វើការ​ឃាត់ខ្លួន​ភ្លាម​ៗ បន្ទាប់​ពី​ប្តី​ប្រពន្ធ​២​នាក់​បាន​មក​ដាក់​ពាក្យបណ្តឹង​ដោយ​ចោទប្រកាន់​ពី​បទ​ឆបោក​ទ្រព្យសម្បត្តិ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៣ មក​រា ២០១៩ នៅ​ក្នុងភូមិ​អូរ​ព្រាល…

ខេត្តឧត្តរមានជ័យ ៖ ស្ត្រី​ម្នាក់​បាន​តាំងខ្លួន​ជា​គ្រូ​ចូល​រូប និង​ជា​អ្នក​មើលជម្ងឺ​នោះ ត្រូវ​បាន​ប៉ូលិស​អធិការ​ក្រុង​សំរោង​ធ្វើការ​ឃាត់ខ្លួន​ភ្លាម​ៗ បន្ទាប់​ពី​ប្តី​ប្រពន្ធ​២​នាក់​បាន​មក​ដាក់​ពាក្យបណ្តឹង​ដោយ​ចោទប្រកាន់​ពី​បទ​ឆបោក​ទ្រព្យសម្បត្តិ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៣ មក​រា ២០១៩ នៅ​ក្នុងភូមិ​អូរ​ព្រាល សង្កា​ត់បុ​ស្បូវ ក្រុង​សំរោង ខេត្តឧត្តរមានជ័យ​។

ប្តី​ប្រពន្ធ​ជា​ជន​រង​គ្រោះ​ខាងលើ ប្តី​ឈ្មោះ​ឡាំ សារី អាយុ​៤៨​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​ភ្លឿ​យ ស្រស់​អាយុ​៣៦​ឆ្នាំ អ្នក​ទាំង​២​មាន​ទីលំនៅ​ក្នុងភូមិ​ក្តុល សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្តឧត្តរមានជ័យ​មុខរបរ​ជា​កសិករ​។

ចំណែក​ស្ត្រី​ដែល​បាន​តាំងខ្លួន​ជា​គ្រូ​ចេះ​មើលជម្ងឺ​នោះ​ឈ្មោះ​ហ៊ឹង ណាត់ អាយុ​៣៩​ឆ្នាំ មុនរ​បរជា​គ្រូ​ចូល​រូប រស់នៅ​ក្នុងភូមិ​សង្កាត់​កើតហេតុ​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​។

តាម​ប្រភព​ពី​ប្តី​ប្រពន្ធ​ជា​ជន​រង​គ្រោះ​ខាងលើ​បាន​រៀបរាប់​ថា មុន​ពេល​កើតហេតុ​នេះ ពួក​គាត់​ទាំង​២​នាក់​ប្តី​ប្រពន្ធ​បាន​យក​កូនប្រុស​ដែល​មាន​អាយុ​៣​ឆ្នាំ​កើត​ជម្ងឺ​ខ្វិន​ដៃជើង និង​ប្រកាច់​ផង​នោះ​ទៅ​ឱ្យ​ស្ត្រី​ជា​គ្រូ​ចូល​រូប​ម្នាក់​ខាងលើ​ព្យាបាល ហើយ​ស្ត្រី​ជា​គ្រូ​នោះ​បាន​តម្រូវ​ជា​ជំហាន​ដំបូង​ត្រូវ​ដាក់​នូវ​អាសនៈ​គ្រូ​ចំនួន​៣​លាន​រៀល ។

ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយមក​ទៀត ស្ត្រី​ជា​គ្រូ​ខាងលើ​នោះ​បាន​តម្រូវ​ជា​បន្តបន្ទាប់​ឱ្យ​យក​ប្រាក់ទាំង​មុន​និង​ក្រោយ​ឱ្យ​បាន​គ្រប់​ចំនួន​២៧​លាន​រៀល និង​ប្រាក់​ថៃ​ឱ្យ​បាន​ចំនួន​៥​ពាន់​បាត និង​មាស​ឱ្យ​បាន​ចំនួន​៧​ជី​ដើម្បី​ដាក់​តម្កល់​លើ​​អាសនៈ​គ្រូ បើ​ពុំ​ដូច្នេះ​ទេ​មិន​អាច​មើល​ជា​ឡើយ ហើយ​ស្ត្រី​ជា​គ្រូ​នោះ​បាន​អះអាង​ថា
«​ទ្រព្យសម្បត្តិ​ទាំងនេះ​គ្រូ​មិន​យក​ទេ នៅ​ពេល​កូន​ជា​ហើយ​យក​ទៅ​វិញ​បាន​» ។

ប្រភព​ដដែល​បាន​បញ្ជាក់​ទៀត​ថា លុះ​នៅ​ថ្ងៃ​ទី​១១ មក​រា ២០១៩ ពួក​គាត់​ទាំង​២​នាក់​ប្តី​ប្រពន្ធ​នាំ​គ្នា​ទៅ​ដក​យក​ទ្រព្យសម្បត្តិ និង​លុយកាក់​មក​វិញ ព្រោះ​យល់​ថា កូន​និង​ប្រពន្ធ​មិនជា​សោះ ស្រាប់តែ​ពេល​នោះ​ស្ត្រី​ជា​គ្រូ​បាន​ឆ្លើយ​តប​ថា បាត់​អស់​ខ្លះ​ហើយ គឺ​នៅ​សល់​តែ​១​លាន​៨៥​ម៉ឺន​រៀល ប្រាក់​ថៃ​នៅ​សល់​តែ​១១០០​បាត និង​មាន​ចេញ​ជា​លុយ​១០០​ដុល្លារ​ទៅ​វិញ ចំណែក​មាស​ត្រូវ​បាត់​ទាំងអស់ ទើប​ពួក​គាត់​ទាំង​២​នាក់​ប្តី​ប្រពន្ធ​កើតទុក្ខ​មិន​សុខចិត្ត​មក​ដាក់​ពាក្យបណ្តឹង​ដល់​សមត្ថកិច្ច​។

ប្រភព​ពី​ប៉ូលិស​អធិការ​ក្រុង​សំរោង​បានឱ្យ​ដឹង​ថា មុន​ឈាន​ទៅ​ដល់​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​ជា​គ្រូ​ខាងលើ​នេះ គឺ​យោង​ទៅ​លើ​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​បាន​ចោទ​ពី​បទ​ឆ​បោក​ទ្រព្យសម្បត្តិ ។

បន្ទាប់​ពី​បាន​ទទួល​ពាក្យបណ្តឹង​ហើយ សមត្ថកិច្ច​បាន​ឈាន​ទៅ​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​ជា​គ្រូ​ចូល​រូប​ខាងលើ​នេះ​នាំ​ខ្លួន​មក​អធិការ​ក្រុង​សំរោង​ដើម្បី​ធ្វើការ​សាកសួរ ។

យោង​តាម​ចម្លើយ​សារភាព​របស់​ស្ត្រី​ជា​គ្រូ​ដែល​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ឆបោក​ជន​រង​គ្រោះជា​ប្តី​ប្រពន្ធ​ទាំង​២​នាក់​ខាងលើ​ប្រាកដ​មែន ។ យោង​ទៅ​លើ​ពាក្យបណ្តឹង សមត្ត​កិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ស្ត្រី​ជា​គ្រូ​ដែល​ឆបោក​ទៅ​តុលាការ​អម​សាលាដំបូង​ខេត្តឧត្តរមានជ័យ​ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ