ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចព្រះ​មហាសង្ឃរាជ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​យាង​ត្រឡប់​មក​ដល់​កម្ពុជា​វិញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃ រាជ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​យាង​ត្រឡប់​មក​ដល់​កម្ពុជា​វិញ ហើយ​កាលពី​រសៀល​ម្សិល​ម៉ិ​ញ ក្រោយ​យាង​ចូលរួម​កម្មវិធី​ព្រះពុទ្ធ​សាសនា​ដ៏​ធំ​នៅ​ប្រទេស​វៀតណាម ។…

រាជធានី​ភ្នំពេញ ៖ សម្ដេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃ រាជ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​យាង​ត្រឡប់​មក​ដល់​កម្ពុជា​វិញ ហើយ​កាលពី​រសៀល​ម្សិល​ម៉ិ​ញ ក្រោយ​យាង​ចូលរួម​កម្មវិធី​ព្រះពុទ្ធ​សាសនា​ដ៏​ធំ​នៅ​ប្រទេស​វៀតណាម ។

សម្តេចព្រះ​អគ្គ​មហាសង្ឃរាជ​ចាត់​ទុក​ព្រះរាជ​ទស្សនកិច្ច​នេះ​ជោគជ័យ​ផ្នែក​ព្រះពុទ្ធ​សាសនា​ថេរវាទ និង​មហាយាន ។ សម្ដេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស សម្តេចព្រះ​មហាសង្ឃរាជ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​យាង​និវត្តន៍​ពី​បំពេញ​ព្រះរាជកិច្ច​នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម កាលពី​រសៀល​ថ្ងៃ​ទី​១៣ ខែមករា ម្សិល​ម៉ិ​ញ ក្រោយ​បំពេញ​រាជ​ទស្សនកិច្ច​អស់​រយៈពេល​៤​ថ្ងៃ ។

នៅ​អាកាសយាន​អន្តរជាតិ​ភ្នំពេញ​សម្ដេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស សម្តេចព្រះ​មហាសង្ឃរាជ​បាន​ចាត់​ទុក​ព្រះរាជ​ដំណើរ​ទស្សនកិច្ច​របស់​កម្ពុជា នា​ពេល​នេះ បាន​រួមចំណែក​ដ៏​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​ផ្នែក​ពុទ្ធសាសនា ។

ជា​ពិសេស​ផ្សារ​ភ្ជាប់​រវាង​ព្រះពុទ្ធ​សាសនា​ថេរវាទ និង​មហាយាន ។ នៅ​ក្នុង​ឱកាស​បំពេញ​ព្រះរាជ​ទស្សនកិច្ច​នោះ​សម្ដេចព្រះ​មហាសង្ឃរាជ​បាន​យាង​ចូលរួម​កម្មវិធី​ជា​ច្រើន​នៅ​វត្ត PhatQuang (​ហ្វា​ត​គ័ង​) ខេត្ត​បា​រៀ មាន​ដូច​ជា កម្មវិធី​បូក​សរុប​សកម្មភាព​ការងារ​ឆ្នាំ​២០១៨ យាង​ជា​អធិបតី​ក្នុង​ពិធី​បំបួស​កុលបុត្រ​ចំនួន​១២​រូប យាង​ជា​វាគ្មិន​ក្នុង​កម្មវិធី​សំណួរចម្លើយ​ពី​សកម្មភាព​ព្រះពុទ្ធ​សាសនា និង​ការ​ដឹកនាំ​ព្រះពុទ្ធ​សាសនា​នៅ​កម្ពុជា យាង​ចូលរួម​កម្មវិធី​សូត្រធម៌​សន្តិភាព ។

ជាមួយ​គ្នា​នោះ​សម្តេចព្រះ​អគ្គ​មហាសង្ឃរាជ​ក៏​បាន​យាង​ទត​សកម្មភាព​បូជា​ផ្កា​ភ្ញី​ចំពោះ​ព្រះ​ពុទ្ធរូប​ពី​សំណាក់​ពុទ្ធបរិស័ទ​វត្ត PhatQuang ចំនួន​ប្រមាណ​ជាង​៥​ម៉ឺន​អង្គ​នាក់​ដែល​មាន​របៀបរៀបរយ​ល្អ​គួរ​ជាទី​ជ្រះថ្លា ។

សូម​បញ្ជាក់​ផង​ដែរ​ថា ព្រះរាជ​ទស្សនកិច្ច​នេះ​មានការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​សំណាក់​ព្រះ​ចៅអធិការ​វត្ត PhatQuang ក៏​ដូច​ពុទ្ធបរិស័ទ​គ្រប់​មជ្ឈដ្ឋាន​ទើប​ធ្វើ​ឱ្យ​ទស្សនកិច្ច​នេះ​ទទួល​បាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ