ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​ពពាក់ពពូន​គ្នា មានអី​ទៅ​ដល់​ផ្អើល​តែ​ម្តង(មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​រួម​ជាមួយ​ថ្នាំ​ញៀន​៥៣​កញ្ចប់​តូច​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ចាក់​អង្រែ​លើ​ចុះ​រដ្ឋបាល​ធ្វើការ​ឃាត់ខ្លួន​ភ្លាម​ៗ ក្រោយ​ឆែកឆេរ​មាន​ថ្នាំ​ញៀន​ក្នុង​ខ្លួនប្រាណ​នៅ​ចំណុច​សំណង់​មិន​រៀបរយ​ផ្លូវ​៦០​ម៉ែត្រ ក្នុងភូមិ​ព្រែក​តា​គង់​៣ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​១៤ ខែមករា…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​រួម​ជាមួយ​ថ្នាំ​ញៀន​៥៣​កញ្ចប់​តូច​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ចាក់​អង្រែ​លើ​ចុះ​រដ្ឋបាល​ធ្វើការ​ឃាត់ខ្លួន​ភ្លាម​ៗ ក្រោយ​ឆែកឆេរ​មាន​ថ្នាំ​ញៀន​ក្នុង​ខ្លួនប្រាណ​នៅ​ចំណុច​សំណង់​មិន​រៀបរយ​ផ្លូវ​៦០​ម៉ែត្រ ក្នុងភូមិ​ព្រែក​តា​គង់​៣ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០១៩ ។

ជនសង្ស័យ​ទាំង​២​នាក់​មានឈ្មោះ ឯម ឌី​ម ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ចំណុច​កើតហេតុ​ខាងលើ និង​ម្នាក់​ទៀត​មានឈ្មោះ នុ​ត ចិន្តា ភេទ​ស្រី អាយុ​២១​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅផ្ទះ​ជួល សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

មន្ត្រី​នគរបាល​អោយ​ដឹង​ថា ចំណុច​សំណង់​មិន​រៀបរយ​ខាងលើ គឺជា​ចំណុចក្តៅរ​ស៊ើប​ដែល​ក្រុម​ជួញដូរ និង​ប្រើប្រាស់​ថ្នាំ​ញៀន​តែង​ពពាក់ពពូន​គ្នា​ចរាចរ​ចែកចាយ និង​ប្រើប្រាស់​យ៉ាង​អនាធិបតេយ្យ ហើយ​កន្លង​មក​កម្លាំង​នគរបាល​តែង​ធ្វើការ​បង្ក្រាប​បានជា​បន្តបន្ទាប់​មករ​ហូត​ដែរ ។

ជាក់ស្តែង​នៅ​វេលា​ខាងលើ​កម្លាំង​នគរបាល​មូលដ្ឋាន​បាន​ចុះ​រដ្ឋបាល​ពិនិត្យ​នៅ​តំបន់​មិន​រៀបរយ​ខាងលើ​នេះ​ក៏​ប្រទះ​ឃើញ​ជនសង្ស័យ​ទាំង​២​នាក់​គួរ​អោយ​សង្ស័យ​ក៏​សុំ​ធ្វើការ​ឆែកឆេរ ស្រាប់តែ​ប្រទះ​ឃើញ​មាន​ថ្នាំ​ញៀន​នៅ​ក្នុង​ខ្លួន​ក៏​កម្លាំង​សមត្ថកិច្ច​សម្រេច​ធ្វើការ​ឃាត់ខ្លួន​តែ​ម្តង​ទៅ ដោយ​ដកហូត​បាន​ថ្នាំ​ញៀន​សរុប​៥៣​កញ្ចប់​តូច ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់ រួម​ទាំង​វត្ថុ​តាង​ត្រូវ​ប​ញ្ចូ​ន​ទៅ​កាន់​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​មូលដ្ឋាន ដើម្បី​បន្ត​នីតិវិធី​ច្បាប់​នៅ​ពេល​ខាង​មុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ