ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

APPF ផ្តើម​បើក​កិច្ច​ពិភាក្សា​គណៈ​កម្ម​ប្រតិបត្តិ​មុន​ឈាន​ដល់​ការ​ពិភាក្សា​ប្រធានបទ​សំខាន់​ៗ

5 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តសៀមរាប ៖ មុន​ឈាន​ដល់​ការ​ពិភាក្សា​លើ​ប្រធានបទ​សំខាន់​ៗ​នោះ​សមាជិក​គណៈ​ក​ម្មា​កិច្ច​ជុំ​វេទិកា​សភា​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក​លើក​ទី​២៧ ហៅ​កាត់​ថា APPF បាន​ចាប់ផ្តើម​បើក​កិច្ចប្រជុំ​គណៈកម្មការ​ប្រតិបត្តិ​របស់​ខ្លួន នៅ​ថ្ងៃ​ទី​១៤ មក​រា​នេះ ។ ការ​បើក​កិច្ចប្រជុំ​នេះ​មុន​នឹង​ឈាន​ដល់​ការ​ពិភាក្សា​លើ​ប្រធានបទ​សំខាន់​ៗ​ដែល​មាន​ប្រយោជន៍​ក្នុង​តំបន់…

ខេត្តសៀមរាប ៖ មុន​ឈាន​ដល់​ការ​ពិភាក្សា​លើ​ប្រធានបទ​សំខាន់​ៗ​នោះ​សមាជិក​គណៈ​ក​ម្មា​កិច្ច​ជុំ​វេទិកា​សភា​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក​លើក​ទី​២៧ ហៅ​កាត់​ថា APPF បាន​ចាប់ផ្តើម​បើក​កិច្ចប្រជុំ​គណៈកម្មការ​ប្រតិបត្តិ​របស់​ខ្លួន នៅ​ថ្ងៃ​ទី​១៤ មក​រា​នេះ ។

ការ​បើក​កិច្ចប្រជុំ​នេះ​មុន​នឹង​ឈាន​ដល់​ការ​ពិភាក្សា​លើ​ប្រធានបទ​សំខាន់​ៗ​ដែល​មាន​ប្រយោជន៍​ក្នុង​តំបន់ និង​លើ​ពិភពលោក​នៅ​ថ្ងៃ​ទី​១៥ មក​រា ។ កិច្ចប្រជុំ APPF ត្រូវ​បាន​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​កិច្ច​សភា​ថ្នាក់​តំបន់​នេះ​ចាប់ពី​ថ្ងៃ​ទី​១៤ ដល់ទី​១៧ ខែមករា ឆ្នាំ​២០១៩ នៅ​លើ​ទឹកដី​អង្គរ​ខេត្តសៀមរាប ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​បណ្តា​ថ្នាក់ដឹកនាំ​សភា​មក​ពី​បណ្តា​ប្រទេស​ជា​សមាជិក​ចំនួន​២១​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ។

លោក ឈាង វុន សមាជិក​រដ្ឋសភា​កម្ពុជា​ទទួល​បន្ទុក​កិច្ចការ​ឃោសនាការ​ព័ត៌មាន និង​កិច្ច​សហ​ប្រតិបត្តិ​អន្តរជាតិ​បាន​ឲ្យ​ដឹង​ក្នុង​សន្និសីទ​សារព័ត៌មាន មុន​ពេល​បើក​កិច្ចប្រជុំ​គណកម្មការ​ប្រតិបត្តិ​កិច្ច​ជុំ​វេទិកា​សភា​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក លើក​ទី​២៧ នា​សណ្ឋាគារ​សុខា នា​ព្រឹក​ថ្ងៃ​ទី​១៤​មក​រា​នេះ​ថា វេទិកា​នេះ​ធ្វើ​ឡើង​ក្រោម​មូលបទ​ស្តី​ពី​«​ពង្រឹង​ភាព​ជា​ដៃគូ​សភា ដើម្បី​សន្តិភាព សន្តិសុខ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​» សំដៅ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​របស់​សភា ក្នុង​ការ​ប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ប្រកបដោយ​ការ​ទទួលខុសត្រូវ ដើម្បី​វឌ្ឍនភាព​សង្គម ។

លោក​ក៏​បាន​លើក​ឡើង​ថា កិច្ចប្រជុំ​នេះ​មាន​ប្រទេស​ជា​សមាជិក​ចំនួន​២១​ប្រទេស​ចូលរួម​បូក​ទាំង​កម្ពុជា​ក្នុង​នោះ​មាន​ប្រទេស​ចិន​អូស្ត្រាលី​ឡាវ​សហព័ន្ធ​រុ​ស្ស៊ី ម៉ា​ឡេ​ស៊ី ឥណ្ឌូ​នេ​ស៊ី ហ្វី​លី​ពី​ន ម៉ុង​ហ្គោ​លី ណូ​វ៉ែ​ល​ហ្សឺ​ឡង់ ម៉ិចស៊ីកូ ជប៉ុន ថៃ កូរ៉េ​ខាងត្បូង ឈី​លី ប៉ា​ពួ​ញូ​ហ្គី​នៀ និង​ប្រទេស​សិង្ហ​បូ​រី​ជាដើម ។

លោក​បាន​បញ្ជាក់​ថា ប្រទេស​ជា​មា​ជិ​ក​ទាំងអស់​បាន​បញ្ជូន​សេចក្តី​ព្រាង​សេចក្តីសម្រេច​ពាក់ព័ន្ធ​នឹង​វិស័យ​នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គមកិច្ច ការ​កសាង​ទំនុកចិត្ត ដើម្បី​ជំរុញ​ឲ្យ​មាន​សន្តិភាព សន្តិសុខ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅ​ក្នុង​តំបន់​ការ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​នៅ​ក្នុង​តំបន់ និង​ការ​លើកកម្ពស់​សមភាព​យេ​ន​ឌ័​រ​ក្នុង​វិស័យ​សភា ។

សូម​ជម្រាប​ថា ពិធី​បើក​កិច្ចប្រជុំ​ប្រចាំឆ្នាំ​នៃ​វេទិកា​សភា​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក លើក​ទី​២៧ ជា​ផ្លូវការ គឺ​ប្រារព្ធ​ធ្វើ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែមករា ក្រោម​ការ​ស្វាគមន៍​ដោយ​ព្រះរាជ​សារ​របស់​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​បរមនាថ​នរោត្ដម​សីហ​មុនី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ព្រមទាំង​មានការ​ចូលរួម​ថ្លែងស​ន្ទ​រក​ថា គន្លឹះ​ពី​ថ្នាក់ដឹកនាំ​ស្ថាប័ន​កំពូល កំពូល​ៗ​របស់​កម្ពុជា​មាន​ដូច​ជា សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា និង​តំណាង​សភា​ប្រទេស​ជា​សមាជិក​នៃ​វេទិកា​សភា​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ច មុន​ពេល​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា និង​ជា​ប្រធាន​វេទិកា​សភា​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក លើក​ទី​២៧ ប្រកាស​បើក​ជា​ផ្លូវការ ។

សូម​បញ្ជាក់​ថា វេទិកា​APPF ត្រូវ​បាន​បង្កើត​ឡើង​នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ក្នុង​ឆ្នាំ​១៩៩៣ ហើយ បច្ចុប្បន្ន​មាន​សមាជិក​ពេញ​សិទ្ធិ​ចំនួន​២៧​ប្រទេស ។ ចំណែក​សភា​កម្ពុជា​បាន​ចូល​ជា សមាជិក​ពេញ​សិទ្ធិ​នៃ​វេទិកា​សភា​នេះ​កាលពី​ឆ្នាំ​១៩៩៥ ដើម្បី​ចូលរួម​ស្វែង​សុខ​សន្តិភាព​វិបុលភាព និង​ការ​អភិវឌ្ឍ​ក្នុង​តំបន់ និង​ពិភពលោក ។ មុន​ហ្នឹង​ឈាន​ដល់​ថ្ងៃ​រៀបចំ​ពិធី​រដ្ឋសភា​កម្ពុជា​បាន​រៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​ជំនាញ​ជា​ច្រើន​លើក​មក​ហើយ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​កិច្ចប្រជុំ​នេះ​ទទួល​បាន​លទ្ធផល​ល្អ និង​ជោគជ័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ