ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក គង់ គាំ​ថា សុំ​សិទ្ធិ​នយោបាយ ដើម្បី​ទៅ​ធ្វើ​ជាទី​ប្រឹក្សា​គណបក្ស​ឆន្ទៈ​ខ្មែរ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​ឧត្តម​ប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ លោក គង់ គាំ បាន​អះអាង​ថា​ហេតុ​ដែល​លោក​សម្រេចចិត្ត​សុំ​សិទ្ធិ​នយោបាយ​ដោយសារ​តែ​លោក សម រ​ង្ស៊ី អតីត​ប្រធាន…

រាជធានី​ភ្នំពេញ ៖ អតីត​ឧត្តម​ប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ លោក គង់ គាំ បាន​អះអាង​ថា​ហេតុ​ដែល​លោក​សម្រេចចិត្ត​សុំ​សិទ្ធិ​នយោបាយ​ដោយសារ​តែ​លោក សម រ​ង្ស៊ី អតីត​ប្រធាន គណបក្ស​សង្គ្រោះ​ជាតិ​បាន​កុហក​ច្រើន​លើក​ច្រើន​សារ ។

ការ​លើក​ឡើង​របស់​អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្សប្រឆាំង​នេះ បន្ទាប់​ពី​លោក​បាន​ធ្វើ​លិខិតស្នើ​ទៅ​ក្រសួងមហាផ្ទៃ ដើម្បី​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​បន្ទាប់​ពី​ត្រូវ​ជាប់​បម្រាម​របស់​តុលាការ​កំពូល​រយៈពេល​៥​ឆ្នាំ ។ លើស​ពី​នេះ​ទៅ​ទៀត នោះ​ការ​សុំ​សិទ្ធិ​នយោបាយ​នេះ ដើម្បី ទៅ​ធ្វើ​ជាទី​ប្រឹក្សា​គណបក្ស​ឆន្ទៈ​ខ្មែរ​ផង​ដែរ ។ លោក​បញ្ជាក់​ថា លើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា «​មិន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​តាម​ការ​អំពាវនាវ (​ឃាត់ឃាំង​) របស់​លោក សម រ​ង្ស៊ី គឺជា​ការ​បំផ្លាញ​ខ្លួនឯង ។ ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា នឹង​បាន​ទទួល​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ហើយ​តាម​បំណង​ដ៏​មុតមាំ​មូល​មាត់​រហូត​មក​របស់​ថ្នាក់ដឹកនាំ​គណបក្ស​ឆន្ទៈ​ខ្មែរ ។

ខ្ញុំ​នឹង​ទៅ​ទទួល​ឋានៈ​ជាទី​ប្រឹក្សា​របស់​គណបក្ស​ឆន្ទៈ​ខ្មែរ​ជាក់​ជា​មិន​ខាន ។ លោក​ក៏​បាន​លើក​ឡើង​ទៀត​ថា ជា​អ្នកដឹកនាំ (​កម្លាំង​នយោបាយ​) ត្រូវ​ដឹង​យល់​យ៉ាង​ស៊ីជម្រៅ​ពី​បរិយាកាស និង​ជម្រើស​សម្រាប់​កាលៈទេសៈ​នីមួយ​ៗ ។ មុន​ឆ្នាំ​២០១៦ មុន CNRP ត្រូវ​រំលាយ​មុន​មេដឹកនាំ​CNRP បាត់បង់​ទាំងស្រុង​សិទ្ធ​សេរីភាព​ដោយ​អំណាចតុលាការ​ខ្ញុំ​គង់​គាំ​មាន​យោបល់​ថា ការ​រួបរួម​គ្នា​ជា «​គណបក្ស​ថ្មី​មួយ​» ដើម្បី​ត្រៀម​ចូលរួម​ការ​បោះ​ឆ្នោត (​ប្រាំ​ឆ្នាំ​ម្តង​ជា​ទៀងទាត់​) តាម​ស្មារតី​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស និង​តាម​ស្មារតី​រដ្ឋធម្មនុញ្ញ​ព្រះរាជាណាចក្រ​កម្ពុជា គឺជា​ជម្រើស​តែ​មួយ​គត់ ។

ជាមួយ​គ្នា​នោះ​ដែរ លោក គង់ គាំ ក៏​បាន​កោតសរសើរ​គណបក្ស​ឆន្ទៈ​ខ្មែរ​ដែល​មានកូន​ប្រុស​លោក​ជា​ប្រធាន​យ៉ាង​ដូច្នេះ​ថា គណបក្ស​ដែល​មិន​ទុក​ឲ្យ​ឱកាស​កន្លង​ផុត​ដោយ​គ្មាន​ផ្តល់​ឱកាស​ថ្មី​សម្រាប់​អតីត​សកម្មជន​នយោបាយ និង​ផ្តល់​ជម្រើស​ថ្មី​សម្រាប់​អ្នកគាំទ្រ​សម្រាប់​ប្រជា ពលរដ្ឋ​ដែល​ចង់បាន​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​នៅ​ពេល​បោះ​ឆ្នោត​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ កន្លង​ទៅ ។ អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្សប្រឆាំង​រូប​នេះ​ក៏​បាន​សោកស្តាយ​បំផុត​មេដឹកនាំ អញ​និយម ប្រធាន​ចលនា និង​ក្រុម​ជក់ខ្យល់​បុគ្គល​និយម ជាមួយ​បក្សពួក​ជាប់​ខ្សែ​និយម​បាន​ដេក​ផ្ទះ បាន​ទុក​ម្រាមដៃ​ស្អាត​បាន​រុញ​ស៊ី​ក្លូ​ចូល​ឡាន​…​គឺ​លើក​អំណាច​ជូន​…​សម្លាប់​ប្រជាធិបតេយ្យ ។ លោក​ក៏​បាន​ចំអក​ទៅ​លោក សម រ​ង្ស៊ី ជា​មនុស្ស​បរាជ័យ​គ្រប់​ជំ​ហ៊ាន​មិន​ឆ្អែត​ទេ ក្រោយ​ពី​បោក​បញ្ឆោត​ថា ចាំ​ពេល​នេះ​ចាំ​ពេល​នោះ​ប្រាកដ​យ៉ាងនេះ​យ៉ាងនោះ ។

ម្តង​ជា​សន្និសីទ​កម្រិត​ពិភពលោក​ម្តង​ជា​វេទិកាសាធារណៈ​ប្លន់​ឋានៈ​ជា​ប្រធាន​ស្តីទី​(​បក្ស​ខ្មោច​) ហួច​ផ្លុំ​អាគម សម រ​ង្ស៊ី -​កឹ​ម សុខា ជា​មនុស្ស​តែ​មួយ ។ ទម្លាក់​ចោលការ​ចោទប្រកាន់ – សង​អំណាច – បោះ​ឆ្នោត​ឡើង​វិញ អន្តរជាតិ​សង្កេតការណ៍ ។ លោក​ក៏​ខ្ញុំ​លើកទឹកចិត្ត និង​ជម្រុញ​គម្រោង​គណបក្ស​ឆន្ទៈ​ខ្មែរ​ចុះបញ្ជី​ឈរឈ្មោះ​បោះ​ឆ្នោត​រាជធានី​ខេត្ត​ក្រុង ស្រុក ខណ្ឌ នៅ​ខែឧសភា ឆ្នាំ​២០១៩ ដ៏​ខ្លី​ខាង​មុខ​កុំបី​ខាន ។

លោក​ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​រដ្ឋបាល​ស្តី​ពី​ការ​គ្រប់គ្រង​រដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បង្កើន​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ពី​២៤​ដល់​២៧ សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ពី​២១ ដល់​២៧ សមាជិក​ក្រុមប្រឹក្សា​ស្រុក ខណ្ឌ​ពី​១១ ដល់​២១ គឺ​បើកឱកាស​អោយ​គណបក្ស​ឆន្ទៈ​ខ្មែរ​ទទួល​សម្លេង​ពី​ទាំង CPP ហ្វុ​ន​ស៊ី​ន​ប៉ិច​រួបរួម​ជាតិ និង​អតីត CNRP គឺជា​ពិតជា​ក្នុង​ចេតនា​ល្អ ។

លោក​ក៏​បាន​ស្នើ​សូម​អតីតមន្ត្រី​ជាប់​ឆ្នោត​របស់​អតីត CNRP អាច​ទទួលយក​អំណាច​វិញ ជាមួយ CPP ហើយ​បោះ​ឆ្នោត​គាំទ្រ​គណបក្ស​ឆន្ទៈ​ខ្មែរ ដើម្បី​អោយ​ឆ្នាំ​២០១៩ មាន​អំណាច​ពហុបក្ស​នៅ​មូលដ្ឋាន ដើម្បី​ការ​ឆ្នោត​ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣ មាន​អំណាច​ពហុបក្ស​នៅ ព្រឹទ្ធសភា និង​រដ្ឋសភា​វិញ​កុំបី​ខាន​ផង​ដែរ ។

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​០៩ ខែមករា ឆ្នាំ​២០១៩ លោក​គង់ គាំ បាន​ដាក់​លិខិត​ជូន​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដើម្បី​លោក​ជួយ​ស្នើ​សុំ​សម្តេច​នាយក​រដ្ឋមន្ត្រី​បន្ត​ទូល​ថ្វាយ​ព្រះមហាក្សត្រ សូម​ព្រះ​អង្គ​ព្រះ​រាជទាន​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើង​វិញ មុន​កាលកំណត់​របស់​សាលដីកា​តុលាការ​កំពូល​រួច​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ