ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់បាន​សុខ​ខ្លួនឯង​តែ​បែរជា​ទៅ​ទម្លាយ​សុខ​អ្នក​ដទៃ

5 ឆ្នាំ មុន

ការ​ដែល​យើង​ចេះ​តែ​ស្រែក​ក្តែ​ង​ៗ​ថា ចង់បាន​នេះ ចង់បាន​នោះ​ដើម្បី​បំពេញ​ចំណង់​របស់​ខ្លួន តែ​បែរជា​យើង​មិន​ព្រម​នាំ​គ្នា​ធ្វើ​នូវ​ប្រយោជន៍ ដែល​នាំ​ឲ្យ​បាន​​របស់​ទាំង​អស់នោះ តើ​នឹង​បានសុខដូច​ការ​ប៉ង​មកពីណា​។ បើបុគ្គលចង់បានសេចក្តីសុខ គប្បីប្រព្រឹត្តសុចរិតដោយកាយ វាចា ចិត្តជានិច្ច…

ការ​ដែល​យើង​ចេះ​តែ​ស្រែក​ក្តែ​ង​ៗ​ថា ចង់បាន​នេះ ចង់បាន​នោះ​ដើម្បី​បំពេញ​ចំណង់​របស់​ខ្លួន តែ​បែរជា​យើង​មិន​ព្រម​នាំ​គ្នា​ធ្វើ​នូវ​ប្រយោជន៍ ដែល​នាំ​ឲ្យ​បាន​​របស់​ទាំង​អស់នោះ តើ​នឹង​បានសុខដូច​ការ​ប៉ង​មកពីណា​។ បើបុគ្គលចង់បានសេចក្តីសុខ គប្បីប្រព្រឹត្តសុចរិតដោយកាយ វាចា ចិត្តជានិច្ច កុំទម្លាយសុខអ្នកដទៃ ព្រោះតែសេចក្តីសុខរបស់ខ្លួនឯងនោះ ។

ត្រង់នេះ​ព្រះ​បរម​សាស្តា​ទ្រង់​ត្រាស់​ថា បុគ្គល​ខ្លះ​ព្រោះតែ​ចង់​ឲ្យ​ជីវិត​របស់​ខ្លួន​រស់នៅ​បាន​យឹ​ន​យូរ តែ​បែរជា​ទៅ​បៀតបៀន​ជីវិត​អ្នក​ដទៃ តើ​នេះ​ឈ្មោះ​ថា យើង​កំពុង​តែ​សាង​នូវ​ភាព​ជា​អ្នកមាន​អាយុ​វែង​ឬ ?

អ្នកខ្លះចង់​មានទ្រព្យ​សម្បត្តិ តែ​បែរជា​ទៅ​លួច​ទ្រព្យ​អ្នក​ដទៃ ចង់​មាន​សេចក្តីសុខ តែ​បែរ​ទៅ​ប្រព្រឹត្ត​បំពាន​ទម្លាយ​សេចក្តីសុខ​របស់​អ្នក​ដទៃ សួរ​ថា​តើ​អំពើ​ទាំង​អស់នេះ​វា​សមគួរ ត្រឹមត្រូវ​ដែរ​ទេ ?

ប្រាកដ​ណាស់​សុខ​ចម្រើន ទ្រព្យសម្បត្តិ យសស័ក្តិ​កើតឡើង​ដោយ​កិច្ច​ខិតខំ​ប្រឹងប្រែង​តាម​ផ្លូវ​សុចរិត​ដោយ​មានការ​ព្យាយាម​ខ្លាំង​ណាស់ បូក​រួម​នឹង​សមត្ថភាព​ផង ទើប​ឃើញ​ស្រមោល​នៃ​សេចក្តីសុខ តែបើ​គ្រាន់តែ​មានចិត្ត​ប្រាថ្នា ហើយ​មិន​ធ្វើ​តាម​ការ​ប៉ង​នោះ នឹង​ប្រាកដជា​មិន​ជោគជ័យ​ឡើយ ។