ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សប្បុរសជន​ផ្តល់​ថវិកា​ដល់​ស្ត្រី​ម្នាក់​ឆ្លងទន្លេ​តាម​ផ្លូវ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ : នៅ​ព្រឹក​ថ្ងៃ​ទី​១៤ មក​រា​នេះ អ្នក​សារព័ត៌មាន​កោះសន្តិភាព​បាន​នាំ​អំណោយ​ជា​ថវិកា​របស់​សប្បុរសជន​ជូន​ដល់​ដៃ​ស្ត្រី​ដែល​ឆ្លងទន្លេ​តាម​ផ្លូវ​កាលពី​រំលង​អ​ធ្រា​ត្រ​ឈាន​ថ្ងៃ​ទី​១៣ ខែមករា ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​។ ថវិកា​ដែល​ឧបត្ថម្ភ​ដល់​ស្ត្រី​ដែល​ឆ្លងទន្លេ​តាម​ផ្លូវ​នេះ​បាន​មក​ពី​លោក​សេង គី លក់​ទា​ខ្វៃ​នៅ​ច្បារ​អំពៅ​…

រាជធានី​ភ្នំពេញ : នៅ​ព្រឹក​ថ្ងៃ​ទី​១៤ មក​រា​នេះ អ្នក​សារព័ត៌មាន​កោះសន្តិភាព​បាន​នាំ​អំណោយ​ជា​ថវិកា​របស់​សប្បុរសជន​ជូន​ដល់​ដៃ​ស្ត្រី​ដែល​ឆ្លងទន្លេ​តាម​ផ្លូវ​កាលពី​រំលង​អ​ធ្រា​ត្រ​ឈាន​ថ្ងៃ​ទី​១៣ ខែមករា ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​។

ថវិកា​ដែល​ឧបត្ថម្ភ​ដល់​ស្ត្រី​ដែល​ឆ្លងទន្លេ​តាម​ផ្លូវ​នេះ​បាន​មក​ពី​លោក​សេង គី លក់​ទា​ខ្វៃ​នៅ​ច្បារ​អំពៅ​ ចំនួន​១០​ម៉ឺន​រៀល និង​លោក​ទុ​យ ប៊ុ​ន​រី អ្នកកាសែត​កោះសន្តិភាព ​ចំនួន​៤​ម៉ឺន​រៀល​ផង​ដែរ ។

ស្ត្រី​ដែល​ឆ្លងទន្លេ​នៅ​តាម​ផ្លូវត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​អ៊ុ​ក ធា​រី អាយុ​២៧​ឆ្នាំ ស្រុក​កំណើត​នៅ​ភូមិ​ពង្រ ឃុំ​ត​ព្រៃ ស្រុក​បារាយ ខេត្តកំពង់ធំ ស្នាក់​ផ្ទ​ជួល​សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក ។

នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០១៩ នេះ​ គេ​មិន​បានឃើញ​ប្តី និង​សាច់ញាតិ​របស់​ស្ត្រី​ម្នាក់​នេះ​មក​ជួយ​ថែ​នោះ​ទេ ។

បន្ទាប់​ពី​ទទួល​បាន​អំណោយ​ជា​ថវិកា​ខាងលើ ស្ត្រី​ទើប​ឆ្លងទន្លេ​ខាងលើ​បាន​លើកដៃ​ប្រណម​ថ្លែងអំណរគុណ​ដល់​ម្ចាស់​អំណោយ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ