ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​…៣​នាក់​សុទ្ធតែ​របួសធ្ងន់​ទាំង​កណ្តាលអធ្រាត្រ

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​៣​នាក់​បាន​រង​របួសធ្ងន់​ក្នុង​ហេតុការណ៍​រថយន្ត​បុក​គ្នា​ទាំង​កណ្តាលអធ្រាត្រ ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​គាស់​កាប៊ី​ន​រថយន្ត​យក​ជន​រង​គ្រោះ​ចេញ និង​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ ។ ករណី​នេះ​កើតឡើង​នា​វេលា​ម៉ោង​១២​និង​១០​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​១៣ ខែមករា ឆ្នាំ​២០១៩ លើ​ផ្លូវជាតិ​លេខ​០៤…

ខេត្តកំពង់ស្ពឺ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​៣​នាក់​បាន​រង​របួសធ្ងន់​ក្នុង​ហេតុការណ៍​រថយន្ត​បុក​គ្នា​ទាំង​កណ្តាលអធ្រាត្រ ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​គាស់​កាប៊ី​ន​រថយន្ត​យក​ជន​រង​គ្រោះ​ចេញ និង​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ ។

ករណី​នេះ​កើតឡើង​នា​វេលា​ម៉ោង​១២​និង​១០​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​១៣ ខែមករា ឆ្នាំ​២០១៩ លើ​ផ្លូវជាតិ​លេខ​០៤ ចន្លោះ​គីឡូម៉ែត្រ​លេខ ៦០-៦១ ត្រង់​ចំណុច​ភូមិ​ត្រពាំង​ក្រឡាញ់ ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា មាន​រថយន្ត​០១​គ្រឿង​មិន​ស្គាល់​ម៉ាក ពណ៌​លឿង ពាក់​ផ្លា​ក​លេខ ភ្នំពេញ 3E-2610 សណ្តោង​រ៉ឺ​ម៉ក ពណ៌​ខៀវ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 4A-4301 របស់​ក្រុមហ៊ុន PRIVATE ដឹក​ជញ្ជូន អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ​ដោយ​បាន​បើកបរ​មក​ពី​ទិស​ខាងកើត​ទៅ​ទិស​ខាងលិច ។

លុះ​មក​ដល់​ចំណុច​ខាងលើ​បាន​បុក​រថយន្ត​០១​គ្រឿង​ទៀត ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ខៀវ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 3D-7315 អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ​ដោយ​បើកបរ​បញ្ច្រាសទិស​គ្នា​បណ្តាល​ឲ្យ​មនុស្ស​របួសធ្ងន់​០៣​នាក់ ។

ក្នុង​ហេតុការណ៍​នេះ​បណ្តាល​អោយ​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​ខូចខាត​ធ្ងន់ រថយន្ត​ធំ​ខូចខាត​ស្រាល ។ ចំពោះ​វត្ថុ​តាង​ក្រោយ​ធ្វើ​កំណត់ហេតុ​សមត្ថកិច្ច​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ