ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​និស្សិត​ប្រឡង​ចូល​ក្រប​ខណ្ឌ​កង​យោធពលខេមរភូមិន្ទ​តាម​គម្រោង​ក្រសួងការពារជាតិ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ការ​ប្រឡង​ជ្រើសរើស​សិស្ស​និស្សិត​បញ្ចូល​ក្រប​ខណ្ឌ​កង​យោធពលខេមរភូមិន្ទ​អនុវត្តន៍​តាម​ការ​គ្រោងទុក​របស់​ក្រសួងការពារជាតិ​នៅ​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០១៩​នេះ ត្រូវ​បាន​ដំណើរការ​ប្រឡង​ជ្រើសរើស​សិស្ស​និស្សិត​ចូល​បណ្តុះបណ្តាល​វគ្គ​នាយទាហាន​សកម្ម​ជំនាន់​ទី​២៣ ចំនួន​៣២៩​នាក់ វគ្គ​នាយ​ទាហានជើងគោក​ជំនាន់​ទី​១១ ចំនួន​៤៦២​នាក់ វគ្គ​នាយទាហាន​បន្តវេន​ជំនាន់​ទី​១២…

ខេត្តបាត់ដំបង ៖ ការ​ប្រឡង​ជ្រើសរើស​សិស្ស​និស្សិត​បញ្ចូល​ក្រប​ខណ្ឌ​កង​យោធពលខេមរភូមិន្ទ​អនុវត្តន៍​តាម​ការ​គ្រោងទុក​របស់​ក្រសួងការពារជាតិ​នៅ​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០១៩​នេះ ត្រូវ​បាន​ដំណើរការ​ប្រឡង​ជ្រើសរើស​សិស្ស​និស្សិត​ចូល​បណ្តុះបណ្តាល​វគ្គ​នាយទាហាន​សកម្ម​ជំនាន់​ទី​២៣ ចំនួន​៣២៩​នាក់ វគ្គ​នាយ​ទាហានជើងគោក​ជំនាន់​ទី​១១ ចំនួន​៤៦២​នាក់ វគ្គ​នាយទាហាន​បន្តវេន​ជំនាន់​ទី​១២ ចំនួន​៣៦៤​នាក់ និង​វគ្គ​នាយទាហាន​ជំនាញ​បច្ចេកទេស​យោធា​ចំនួន​៨៧​នាក់ នៅ​មណ្ឌល​រាជធានី​ភ្នំពេញ និង​មណ្ឌល​នៅ​តាម​យោធភូមិ​ភាគ​ទាំងអស់​នៅ​ទូ​ទាំង​ប្រទេស ។

ដោយឡែក​នៅ​មណ្ឌល​ប្រឡង​យោធភូមិ​ភាគ​ទី​៥​ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​សកលវិទ្យា​បាត់ដំបង ក្រុង​បាត់ដំបង លោក​សេនីយ៍​ឯក ប៊ុ​ន សេង មេបញ្ជាការ​រង​កងទ័ពជើងគោក​មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ លោក​ហឿ​ង សុគន្ធ អភិបាលរង​ខេត្តបាត់ដំបង​នៅ​ព្រឹក​នេះ​បាន​អញ្ជើញ​ផ្តល់​កិត្តិយស​ជា​និមិត្តរូប​ក្នុង​ការ​បើក​វិញ្ញាសា​ប្រឡង​ជូន​បេក្ខជន​ប្រឡង ។


លោក​វរសេនីយ៍ឯក គឹ​ម រដ្ឋ​មុន្នី នាយ​ការ​រិ​យា​ល័យ​ហ្វឹកហ្វឺន​យោធភូមិ​ភាគ​ទី​៥ បាន​ឲ្យ​ដឹង​ថា សិស្ស​និស្សិត​ដែល​បាន​ដាក់​ពាក្យ​ចូលរួម​ប្រឡង​មាន​បេក្ខជន​ចំនួន​១២៤២​នាក់ ប្រុស​ចំនួន​៦៩១​នាក់ ស្រី​ចំនួន​៥៥១​នាក់ បែង​ចែង​ជា​៥២​បន្ទប់ ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ត្រួតពិនិត្យ​ដោយ​អនុ​គណកម្មការ​ប្រឡង​យោធភូមិ​ភាគ​ទី​៥ ក្រុង​-​ខេត្តបាត់ដំបង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ