ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ុ​ល​តង់​ម៉ា​ឡេ​ស៊ី​មួយ​អង្គ​នឹង​ក្លាយជា​សេ្ដ​ច​ថ្មី

5 ឆ្នាំ មុន

ប្រទេស​ម៉ា​ឡេ​ស៊ី ៖ រដ្ឋ​ប៉ាហាំង​ម៉ា​ឡេ​ស៊ី​រាយការណ៍​នា​ថ្ងៃ​ទី​១២​មក​រា​ថា ពេល​នេះ​រដ្ឋ​នោះ​មាន​ស៊ុ​ល​តង់​ថ្មី​មួយ​​អង្គ ដែល​នឹង​ក្លាយជា​ព្រះមហាក្សត្រ​ថ្មី ម៉ា​ឡេ​ស៊ី​នា​ពេល​ខាង​មុខ ក្រោយ​ការ​ដាក់រាជ្យ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​កាលពី​ស​ប្ដា​ហ៍​មុន របស់​អតីត​ព្រះមហាក្សត្រ​ដែល​តាម​ពាក្យ​ចចាមអារ៉ាម​នានា​ថា ទ្រង់​បាន​ទៅ​រៀប​អភិសេក​ជាមួយ​អតីត​បវរកញ្ញា​រុ​ស្ស៊ីមួយ​រូប​។ ប្រទេស​ម៉ា​ឡេ​ស៊ី​ចាប់តាំងពី​ទទួល​បាន​ឯករាជ្យ​ពី​ឆ្នាំ​១៩៥៧​មក…

ប្រទេស​ម៉ា​ឡេ​ស៊ី ៖ រដ្ឋ​ប៉ាហាំង​ម៉ា​ឡេ​ស៊ី​រាយការណ៍​នា​ថ្ងៃ​ទី​១២​មក​រា​ថា ពេល​នេះ​រដ្ឋ​នោះ​មាន​ស៊ុ​ល​តង់​ថ្មី​មួយ​​អង្គ ដែល​នឹង​ក្លាយជា​ព្រះមហាក្សត្រ​ថ្មី ម៉ា​ឡេ​ស៊ី​នា​ពេល​ខាង​មុខ ក្រោយ​ការ​ដាក់រាជ្យ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​កាលពី​ស​ប្ដា​ហ៍​មុន របស់​អតីត​ព្រះមហាក្សត្រ​ដែល​តាម​ពាក្យ​ចចាមអារ៉ាម​នានា​ថា ទ្រង់​បាន​ទៅ​រៀប​អភិសេក​ជាមួយ​អតីត​បវរកញ្ញា​រុ​ស្ស៊ីមួយ​រូប​។

ប្រទេស​ម៉ា​ឡេ​ស៊ី​ចាប់តាំងពី​ទទួល​បាន​ឯករាជ្យ​ពី​ឆ្នាំ​១៩៥៧​មក ជា​ព្រះរាជាណាចក្រ​អាស្រ័យ​រដ្ឋ​ធម្ម​នុញ្ញ​មួយ មាន​ប្រព័ន្ធ​ខុស​ពី​គេ​ដាច់ ដោយ​ព្រះមហាក្សត្រ​ត្រូវ​ប្ដូរ​រៀង​រាល់​៥​ឆ្នាំ​ម្ដង ជ្រើសរើស​ក្នុង​ចំណោម​គ្រួសារ​រាជវង្ស​នៃ​បណ្ដា​អតីត​រាជាណាចក្រ​ដែល​រួម​គ្នា​បង្កើត​ជា​ព្រះរាជាណាចក្រ​សហព័ន្ធ​មួយ​។

អតីត​ព្រះមហាក្សត្រ​ដែល​ដាក់រាជ្យ​ទើប​សោយរាជ្យ​បាន​២​ឆ្នាំ ហើយ​ទ្រង់​ត្រូវ​ជំនួស​ទៅ​តាម​វេន ដោយ​​សមា​ជិកគ្រួសារ​រាជវង្ស​នៃ​រដ្ឋ​ប៉ាហាំង ប៉ុន្តែ​ស៊ុ​ល​តង់​នៃរ​ដ្ខ​នោះ​មាន​វ័យ​ជរា​ខ្លាំង ទើប​ទ្រង់​ដាក់រាជ្យ​ហើយ​ឡើង​ជំនួស​ដោយ​ព្រះ​បុត្រា TENGKU ABDULLAD SHAH​ព្រះ​ជន្ម​៥៩​ព្រះ​វស្សា ដែល​បែប​នោះ​អាច​ឲ្យ​ក្រុមប្រឹក្សា​ព្រះរាជ​បល្ល័ង្ក ដែល​រួម​ប្រជុំ​នា​ថ្ងៃ​ទី​២៤​មក​រា ជ្រើសរើស​ព្រះ​អង្គជា​ព្រះមហាក្សត្រ​ថ្មី​។

ស៊ុ​ល​តង់​TENGKU ABDULLAD SHAH​គេ​ស្គាល់​ទ្រង់​ច្បាស់ ដោយសារ​ទ្រង់​ជា​អ្នក​ចូល​ចិត្ត​កីឡា ហើយ​បច្ចុប្បន្ន​ជា​ប្រធាន​សហព័ន្ធ​កីឡា​ហុ​ក​គី​អា​ស៊ី ហើយ​ជា​សមាជិក​ក្រុមប្រឹក្សានាយក​របស់​FIFA​។

ទោះជា​ព្រះមហាក្សត្រ​ម៉ា​ឡា​សី​ុ​មាន​តួនាទី​និមិត្តរូប​មួយ តែ​ត្រូវ​បាន​គេ​គោរព​បំផុត ហើយ​រាល់​ការ​រិះគន់​ត្រូវ​ហាមឃាត់​។ ព្រះ​ឆាយាល័ក្ខណ៍​ព្រះ​អង្គ​ត្រូវ​បាន​ដាក់​តាំងនៅ​តាម​កន្លែង​សាធារណៈ ហើយ​ទ្រង់​ក៏​ជា​ប្រមុខ​ជា​និមិត្តរូប​នៃ​អ៊ិ​ស្លា​ម​ក្នុង​ប្រទេស​ដែរ ព្រមទាំង​ជា​ប្រមុខ​កិត្តិយស​របស់​កងទ័ព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ