ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​យ៉ាង​ខ្លាំង​​នៅ​ក្រុងប៉ារីស ​ស្លា.ប់​ និង​​របួស​ជាច្រើន​នាក់

5 ឆ្នាំ មុន

ប្រទេស​បារាំង ៖ ការ​ផ្ទុះ​យ៉ាង​ខ្លាំង​មួយ​កើត​មាន​កាលពី​ថ្ងៃ​ទី​១២​មក​រា ក្នុង​ហាង​នំ​ប៉័​ង​មួយ​ស្ថិត​នៅ​តាម​វិ​ថី​TREVISE ខណ្ឌ​ទី​៩​ក្រុងប៉ារីស បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៣​នាក់​និង​របួស​ជិត​៥០​នាក់ ក្នុង​នោះ​១០​នាក់​របួសធ្ងន់​។ រដ្ឋ​អាជ្ញា​ក្រុង​ប៉ា​រី​សលោក​REMY HEITZ​ថ្លែង​នា​ថ្ងៃ​ទី​១២​មក​រា​ថា អ្នក​ពន្លត់ភ្លើង​២​នាក់​ស្លាប់…

ប្រទេស​បារាំង ៖ ការ​ផ្ទុះ​យ៉ាង​ខ្លាំង​មួយ​កើត​មាន​កាលពី​ថ្ងៃ​ទី​១២​មក​រា ក្នុង​ហាង​នំ​ប៉័​ង​មួយ​ស្ថិត​នៅ​តាម​វិ​ថី​TREVISE ខណ្ឌ​ទី​៩​ក្រុងប៉ារីស បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៣​នាក់​និង​របួស​ជិត​៥០​នាក់ ក្នុង​នោះ​១០​នាក់​របួសធ្ងន់​។

រដ្ឋ​អាជ្ញា​ក្រុង​ប៉ា​រី​សលោក​REMY HEITZ​ថ្លែង​នា​ថ្ងៃ​ទី​១២​មក​រា​ថា អ្នក​ពន្លត់ភ្លើង​២​នាក់​ស្លាប់ ហើយ​មនុស្ស​១០​នាក់​របួសធ្ងន់​និង​៣៧​នាក់​របួសស្រាល​។ នា​វេលា​ល្ងាច​ថ្ងៃ​ដដែល​នោះ​សារព័ត៌មាន​នានា​រាយការណ៍ ពី​មនុស្ស​ស្លាប់​ទី​៣ ជានា​រី​អ្នកទេសចរ​ជនជាតិ​អេ​ស្ប៉ា្​ញ​ម្នាក់ ធ្វើ​ឲ្យ​ចំនួន​អ្នក​ស្លាប់​ឡើង​ដល់​៣​នាក់​។ ការ​ផ្ទុះ​យ៉ាង​ខ្លាំង​នោះ​ដែល​ក៏​បណ្ដាល​ឲ្យ​មានការ​ខូចខាត​សម្ភារ​ធ្ងន់ធ្ងរ បើ​តាម​អាជ្ញាធរ​បារាំង​ថា​បណ្ដាល​មក​ពី​ការ​ចៃដន្យ​។ នោះ​ជា​ការ​ផ្ទុះ​ធ្ងន់ធ្ងរ​មួយ​ពិត​ណាស់​ទាក់ទិន​នឹង​ការ​ធ្លាយ​ឧស្ម័ន​ដោយ​ចៃដន្យ​នៅ​កន្លែង​ស្តុក​។

រដ្ឋមន្ត្រី​មហាផ្ទៃ​បារាំង​លោក​CHRISTOPHE CASTANER ដែល​ទៅ​កាន់​កន្លែង​ផ្ទុះ​ឆេះ រួម​ជាមួយ​នាយក​រដ្ឋមន្ត្រី​លោក​EDOUARD PHILIPPE និង​អភិបាល​ក្រុងប៉ារីស​លោក​ស្រី ​ANNE HIDALGO​ថ្លែង​ថា នោះ​ជា​ការ​ផ្ទុះ​ពិត​ណាស់​ដោយ​ចៃដន្យ​មួយ បណ្ដាល​ឲ្យ​មាន​ជន​រង​គ្រោះ​ច្រើន​នាក់។

រដ្ឋ​អាជ្ញា​ក្រុងប៉ារីស​ដែល​ទៅ​កាន់​កន្លែង​ផ្ទុះ​ដែរ​និយាយ​ថា យើង​ផ្ដោត​លើ​ការ​ផ្ទុះ​ដោយ​ចៃដន្យ​មួយ តែ​យើង​ក៏​មិន​បដិសេធ​មូលហេតុ​ផ្សេង​ទៀត​ដែរ​។ លោក​បញ្ជាក់​ថា​ការ​ស៊ើ​ប​អង្កេត​មួយ​ត្រូវ​បាន​បើក​ធ្វើ​ដើម្បី​កំណត់​លើ​មូលហេតុ​ពិតប្រាកដ​នៃ​ការ​ផ្ទុះ ព្រមទាំង​លើ​កន្លែង​ស្តុក​ឧស្ម័ន ដែល​នាំ​ឲ្យ​មាន​សោកនាដកម្ម​នោះ​។

នោះ​ជា​ការ​ផ្ទុះ​ដ៏​កម្រ​មួយ​ដែល​នាំ​ឲ្យ​មានការ​ខូចខាត​ធំធេង​។ បណ្ដា​រូបភាព​ផ្សាយ​តាម​ទូរទស្សន៍​នានា និង​តាម​TWITTER គេ​ឃើញ​ផ្នែក​ផ្ទាល់​ដី​នៃ​អគារ រង​ការ​បំផ្លាញ​ទាំងស្រុង ហើយ​បង្អួច​កញ្ចក់​នានា​នៃ​អគារ​ទាំងឡាយ​ត្រូវ​បែក​។ ការ​ផ្ទុះ​ពិតជា​ខ្លាំង​ណាស់​ដោយ​ក្នុង​រង្វង់​១០០​ម៉ែត្រ អគារ​មួយ​ចំនួន ញ័រ​រង្គើ​ដែល​អាច​បណ្ដាល​ឲ្យ​រលំ​បាក់់​គ្រប់ពេល​។ អ្នក​ពន្លត់ភ្លើង​ជាង​២០០​នាក់​និង​ប៉ូ​លិ​ស​ប្រមាណ​១០០​នាក់​ត្រូវ​បាន​ប្រមូល​ទប់ទល់​និង​ភ្លើង​ឆាបឆេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ