ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួសារ​ល្អជា​គ្រួសារ​មានគុណ​ធម៌​រួម​គ្នា​ក្នុង​ការ​គ្រប់គ្រង​ផ្ទះ

5 ឆ្នាំ មុន

ស្វាមីភរិយា​ណា​ក៏​ត្រូវការ​សុភមង្គល ចង់បាន​សេចក្តីសុខ​ក្នុង​ជីវិត​គ្រួសារ​ដែរ តែបើ​ប្តី​ប្រពន្ធ​នោះ​មិន​បាន​បណ្តុះ​គុណធម៌​រួម​គ្នា​ក្នុង​ការ​គ្រប់គ្រង​ផ្ទះសម្បែង​ទេ នឹង​មិន​មាន​សេចក្តីសុខ​ឡើយ ។ ព្រោះហេតុនោះ​បានជា​អ្នកប្រាជ្ញ​លោក​បាន​ចង្អុល​ទិស​ដល់​គូ​ស្វាមីភរិយា​ដើរទៅ​តាម​គន្លង​ផ្លូវត្រូវ ពោល​គឺ​ប្រតិបត្តិ​គោល​ធម៌​៤​ប្រការ​ឱ្យ​បាន​ខ្ជាប់ខ្ជួន មង្គល​ជីវិត​ប្រាកដជា​កើត​មាន​ដល់​គ្រួសារ​នោះ​ជាក់​ជា​មិន​ខាន ។ ១-​សច្ចៈ…

ស្វាមីភរិយា​ណា​ក៏​ត្រូវការ​សុភមង្គល ចង់បាន​សេចក្តីសុខ​ក្នុង​ជីវិត​គ្រួសារ​ដែរ តែបើ​ប្តី​ប្រពន្ធ​នោះ​មិន​បាន​បណ្តុះ​គុណធម៌​រួម​គ្នា​ក្នុង​ការ​គ្រប់គ្រង​ផ្ទះសម្បែង​ទេ នឹង​មិន​មាន​សេចក្តីសុខ​ឡើយ ។

ព្រោះហេតុនោះ​បានជា​អ្នកប្រាជ្ញ​លោក​បាន​ចង្អុល​ទិស​ដល់​គូ​ស្វាមីភរិយា​ដើរទៅ​តាម​គន្លង​ផ្លូវត្រូវ ពោល​គឺ​ប្រតិបត្តិ​គោល​ធម៌​៤​ប្រការ​ឱ្យ​បាន​ខ្ជាប់ខ្ជួន មង្គល​ជីវិត​ប្រាកដជា​កើត​មាន​ដល់​គ្រួសារ​នោះ​ជាក់​ជា​មិន​ខាន ។

១-​សច្ចៈ មានចិត្ត​ស្មោះត្រង់​ពិតប្រាកដ​ចំពោះ​គ្នា​ជា​និច្ច

២-​ទមៈ រៀន​ទូន្មាន​ចិត្ត​ឱ្យ​ស្ថិត​ក្នុង​សេចក្តី​ល្អ​រាល់ថ្ងៃ

៣-​ខ​ន្តិ ចេះ​អត់ធន់ តស៊ូ​មិន​ខ្លាច​លំបាក​ក្នុង​កិច្ចការ​សព្វបែបយ៉ាង

៤-​ចាគៈ ចេះ​លះបង់​ទ្រព្យ​មួយ​ចំណែក​សាង​បុណ្យ​កុសល ។

បើ​ស្វាមីភរិយា​ណា​បដិបត្តិ​បាន​នូវ​ធម៌​ទាំង​៤​នេះ​បានជា​ប្រចាំ ជីវិត​នៃ​គ្រួសារ​នោះ​ពិតជា​មាន​សេចក្តីសុខ សុភមង្គល​ឥត​ល្អៀង