ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេខ្លោង​! ខំ​គេចខ្លួន​៤​ឆ្នាំ​ហើយ​មក​វិញ ត្រូវ​ជាប់​ដាក់គុក​១​ជីវិត​នេះ​ហើយ​លទ្ធផល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ បាន​ថ្លែង​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៤​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ បាន​ថ្លែង​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៤​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០១៩ កម្លាំង​សមត្ថកិច្ច​ជំនាញ​នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​សហការ និង​ជាមួយ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​ធ្វើការ​ស្រាវជ្រាវ និង​ចាប់ខ្លួន​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​ម្នាក់​ដែល​មានឈ្មោះ ដាំ ញ៉ា នៅ​ក្នុង​ស្ប៉ា​ម៉ាស្សា ភោ​ជនី​ដ្ឋា​ន​សង់​អេ​លី​ហ្ស៊េ ស្ថិត​នៅ​តាម​ផ្លី​វ​ត្រសក់ផ្អែម សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

កិច្ច​ប្រតិបត្តិការ​នោះ គឺ​បាន​ធ្វើ​ឡើង​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​សម្រេច​ផ្តន្ទាទោស​លើ​ជន​ជាប់​ឈ្មោះ ដាំ ញ៉ា ដាក់​ពន្ធនាគារ​អស់​១​ជីវិត ។ លោក ឡឹ​ក វណ្ណៈ បន្ត​ថា កាលពី​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០១៥ មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​បាន​បើក​កិច្ច​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​មួយ​ដែល​ឧក្រិដ្ឋជន​បាន​នាំ​មក​ពី​ប្រទេស​ឡាវ​តាម​ច្រកព្រំដែន​ខេត្តស្ទឹងត្រែង​ចូល​មក​រាជធានី​ភ្នំពេញ ។

កិច្ច​បង្ក្រាប​នោះ​ឈាន​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់​មាន​ស្រី​ម្នាក់ និង​ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​ម៉េ​តំ​ហ្វេ​តា​មីន ម៉ា​ទឹកកក (ICE) ទម្ងន់​ជាង​៥៤​គីឡូក្រាម ។ ប៉ុន្តែ​នៅ​ពេល​ចាប់ខ្លួន​ជនសង្ស័យ​មេខ្លោង​ឈ្មោះ ដាំ ញ៉ា បាន​រត់គេច​ខ្លួន​ទៅ​ប្រទេស​ឡាវ ចាប់ពី​ពេល​នោះ​មក ។ លុះ​ថ្ងៃ​ទី​២០ ខែកញ្ញា ២០១៦ សំណុំរឿង​នេះ​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​លើកយក​មក​បើក​សវនាការ និង​បាន​ចេញ​សាលក្រម​លេខ​«៩៧ ហ ក្រ​៥» សម្រេច​ផ្ដន្ទាទោស​ជន​ជាប់​៤​នាក់ (​ចាប់ខ្លួន​) និង​មេខ្លោង​ម្នាក់​ឈ្មោះ ដាំ ញ៉ា «​គេច​ខ្លូ​ន​» ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត និង​ពិន័យ​ជា​ប្រាក់​៦០​លាន​រៀល ។

ត្បិត​សាលក្រម​កំបាំង​មុខ​មេខ្លោង​ឈ្មោះ ដាំ ញ៉ា តែ​ចំពោះ​ជនជាប់ចោទ​៤​នាក់ ក្នុង​នោះ​ក៏​មាន​ម្នាក់​ជា​មេខ្លោង​ដឹក​ជញ្ជូន​គ្រឿងញៀន​ជាង​៥៤​គីឡូ​ក្រោម​នោះ​ដែរ គឺ​ឈ្មោះ លីវ ស៊ឺ ។ មេខ្លោង​ឈ្មោះ ដាំ ញ៉ា បាន​គេចខ្លួន​ទៅ​ប្រទេស​ឡាវ អស់​រយៈពេល​ជាង​៤​ឆ្នាំ ដោយ​មាន​សេចក្តីសុខ​គ្រប់​បែប​យ៉ាង ស្រាប់តែ​ថ្ងៃ​ទី​១១ មក​រា លេចមុខ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ ដែល​គ្មាន​ន​ណា​ដឹង​ថា ឧក្រិដ្ឋជន​រូប​នេះ​ចូល​មក​ស្នាក់​កម្ពុជា​ពី​ថ្ងៃ​ណា​នោះ ។

ប៉ុន្តែ​យ៉ាងណា​ក្តី​មេខ្លោង​ឧក្រិដ្ឋកម្ម​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​មួយ​នេះ​ត្រូវ​បាន​កម្លាំង​ជំនាញ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ចាប់ខ្លួន ។ ក្រោយ​ពី​ចាប់ខ្លួន​ជនជាប់ចោទ​ត្រូវ​បាន​កម្លាំង​ជំនាញ​របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន កសាង​សំណុំរឿង​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ