ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ចម្ការ​ទៅ​ភ្ជួរ​ដី ស្រាប់តែ​ឃើញ​…​ម្នាក់ៗ​ភ័យ​ស្លន់ស្លោ​ផ្អើល​ព្រាត

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​ដុត​ស្មៅ​ក្នុង​ចម្ការ​របស់​ខ្លួន ដើម្បី​ឱ្យ​ងាយស្រួល​ក្នុង​ការ​ភ្ជួរ​ដី​ស្រាប់តែ​បង្ក​ទៅ​ជា​អណ្តាតភ្លើង​ឆេះ​រាល​ចូល​ក្នុង​ចម្ការ​អ្នក​ដទៃ​ឆេះ​ដំណាំ​ស្វាយ​ជាង​៨០០​ដើម និង​ឆេះ​ត្រាក់ទ័រ​របស់​ខ្លួន​មួយ​គ្រឿង​ផង​ដែរ ។ ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០១៩…

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​ដុត​ស្មៅ​ក្នុង​ចម្ការ​របស់​ខ្លួន ដើម្បី​ឱ្យ​ងាយស្រួល​ក្នុង​ការ​ភ្ជួរ​ដី​ស្រាប់តែ​បង្ក​ទៅ​ជា​អណ្តាតភ្លើង​ឆេះ​រាល​ចូល​ក្នុង​ចម្ការ​អ្នក​ដទៃ​ឆេះ​ដំណាំ​ស្វាយ​ជាង​៨០០​ដើម និង​ឆេះ​ត្រាក់ទ័រ​របស់​ខ្លួន​មួយ​គ្រឿង​ផង​ដែរ ។

ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុងភូមិ​ប៉ា​ង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។ ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា បុរស​ដែល​ដុត​ស្មៅ​ក្នុង​ចម្ការ​របស់​ខ្លួន​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ រស់នៅ​ក្នុងភូមិ​អូរ​ពឺត សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ។
ចំណែក​ម្ចាស់​ចម្ការ​រង​គ្រោះ​មានឈ្មោះ ខា​យ ច​ន្ថា ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​យក​ត្រាក់ទ័រ​ចូល​ទៅ​ក្នុង​ចម្ការ​បម្រុង​នឹង​ភ្ជួរ​ដី​របស់​ខ្លួន លុះ​ឃើញ​មាន​ស្មៅ​ច្រើន​ពេក​ក៏​ដុត​ភ្លើង​ឱ្យ​ឆេះ​ស្រឡះ ដើម្បី​ងាយស្រួល​ភ្ជួរ ។ តែ​ជា​អកុសល ខណៈ​ភ្លើង​ឆេះ​ក្នុង​ចម្ការ ស្រាប់តែ​មាន​ខ្យល់​បក់​បោក​កាន់តែ​ខ្លាំង​បណ្តាល​ឱ្យ​ឆាបឆេះ​ជា​អណ្តាតភ្លើង​រាលដាល​ចូល​ទៅ​ក្នុង​ចម្ការ​អ្នក​ដទៃ​ទៀត​នៅ​ក្បែរ​នោះ​ដែរ បណ្តាល​ឱ្យ​ឆេះ​ដំណាំ​ស្វាយកែវ​រមៀត​របស់​គេ​អស់​ចំនួន​ជាង​៨០០​ដើម ថែម​ទាំង​ឆេះ​ត្រាក់ទ័រ​របស់​ខ្លួន​អស់​១​គ្រឿង​ផង​ដែរ ។

ប្រភព​បន្ត​ទៀត​ថា ក្រោយ​ពេល​កើតហេតុ​គេ​បាន​ប្តឹង​ទៅ​នគរបាល​ឱ្យ​យក​រថយន្ត​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការ​នគរបាល​ខេត្ត​ចុះ​ទៅ​ជួយ​ពន្លត់​ទាន់​ពេលវេលា ។ ក្នុង​នោះ​នគរបាល​បាន​ប្រើ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២​គ្រឿង ដើម្បី​ជួយ​បាញ់​ទឹក​ពន្លត់​តាំងពី​រសៀល​រហូត​ដល់​វេលា​ម៉ោង​៦​និង​២០​នាទី​ទើប​អាច​គ្រប់គ្រង​ស្ថានភាព​ភ្លើង​ឆេះ​ព្រៃ​ទាំងនោះ​ជាប់ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ​នេះ​ក្រុម​នគរបាល​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ​រក​ម្ចាស់​ចម្ការ​ជា​ជន បង្ក ដើម្បី​សួរនាំ និង​កសាង​សំនុំរឿង​បញ្ជូន​ទៅ​តុលាការ ឱ្យ​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ