ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពីរ​នាក់​ឪពុក​និង​កូន​នេះ​មិនធម្មតា​ទេ ខណៈ​សមត្ថកិច្ច​ត្រៀម​​ប្រគល់​​ទៅ​ឱ្យភាគី​វៀតណាម​វិញ

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ជំនាញ​ផែនការ​ងារ​អន្តោប្រវេសន៍​បាន​ធ្វើការ​ស្រាវ ហើយ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ជនជាតិ​ពីរ​នាក់​ឪពុក និង​កូន​ពី​បទ​ពាក់ព័ន្ធ​ក្នុង​ករណី​ឆបោក​ទ្រព្យសម្បត្តិ​ប្រជាជន​វៀតណាម​នៅ​ក្នុង​ខេត្ត​បា​រៀ​វុង​តា​វ ប្រទេស​វៀតណាម​។ ប្រតិបត្តិការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ពីរ​នាក់​ឪពុក​និង​កូន​នេះ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០១៩ នៅ​ក្នុង​ឃុំ​ត្រពាំង​ច្រេស…

ខេត្តរតនគិរី ៖ ជំនាញ​ផែនការ​ងារ​អន្តោប្រវេសន៍​បាន​ធ្វើការ​ស្រាវ ហើយ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ជនជាតិ​ពីរ​នាក់​ឪពុក និង​កូន​ពី​បទ​ពាក់ព័ន្ធ​ក្នុង​ករណី​ឆបោក​ទ្រព្យសម្បត្តិ​ប្រជាជន​វៀតណាម​នៅ​ក្នុង​ខេត្ត​បា​រៀ​វុង​តា​វ ប្រទេស​វៀតណាម​។

ប្រតិបត្តិការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ពីរ​នាក់​ឪពុក​និង​កូន​នេះ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០១៩ នៅ​ក្នុង​ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុម​ ​ខេត្តរតនគិរី​។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ប្រតិបត្តិការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជន​ស​ង្ស​យ័​ទាំង​ពីរ​នាក់​ឪពុក​កូន​ខាងលើ​នោះ​ធ្វើ​ឡើង​ដោយ​យោង​តាម​លិខិត​បង្គាប់​ឱ្យ​ចាប់ខ្លួន​និង​នាំ​ខ្លួន​លេខ​០២/PC ៤៥ ចុះ​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០១៥ របស់​ស្ថាប័ន​ស្រាវជ្រាវ​ស៊ើបអង្កេត​នគរបាល​ខេត្ត​បា​រៀ​វុង​តា​វ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។

យោង​តាម​ចំណារ​ឯកភាព​របស់​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តរតនគិរី​ចុះ​ថ្ងៃ​ទី​៩ មក​រា ១៩​លើ​សំណើសុំ​ឃាត់ខ្លួន​របស់​ស្នងការដ្ឋាន​គ​របាល​ខេត្តរតនគិរី​នោះ​។

ជន​ស​ង្ស​យ័​ដែល​ឃាត់ខ្លួន​បាន​នោះ​ទី​១-​ឈ្មោះ​ឡេ ថា​ន់​ថាវ ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ស្រុក​កំណើត​ខេត្ត​ហា​យើង កាន់​អត្តសញ្ញាណប័ណ្ណ​វៀតណាម​លេខ​២៧៣៤៣២៩៩៦ ត្រូវជា​ឪពុក​និង​ទី​២-​ឈ្មោះ​ឡេ ក្វៀ​ត​ថាំង ភេទ​ប្រុស អាយុ​២២​ឆ្នាំ ស្រុក​កំណើត​ខេត្ត​ហា​យ​យឿ​ង កាន់​អត្តសញ្ញាណប័ណ្ណ​វៀតណាម​លេខ​២៧៣៦២០៧៥៩ ត្រូវជា​កូន​។

តាម​ប្រភព​ព័ត៌មាន​បាន​បន្ត​ថា ជនជាតិ​វៀតណាម​ទាំង​ពីរ​នាក់​ឪពុក​និង​កូន​នោះ​បាន​រត់គេច​ខ្លួន​ចេញពី​ប្រទេស​វៀតណាម​លួច​ឆ្លង​ដែន​ចូល​មក​សម្ងំ​លាក់ខ្លួន​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ពាក់ព័ន្ធ​ក្នុង​ករណី​ឆបោក​ទ្រព្យសម្បត្តិ​ប្រជាជន​វៀតណាម​នៅ​ក្នុង​ខេត្ត​បា​រៀ​វុង​តា​វ ប្រទេស​វៀតណាម​។

ក្រោយ​ការ​ឃាត់ខ្លួនឪពុក និង​កូន​ខាងលើ​ សមត្ថកិច្ច​បាន​ត្រៀម​រៀបចំ​បែបបទ និង​រង់ចាំ​ចំណារ​ឯកភាព​ពី​ថ្នាក់លើ​ដើម្បី​ប្រគល់​ទៅ​ឱ្យ​ភាគី​វៀតណាម​ចាត់ការ​បន្ត​តាម​ច្បាប់​នៃ​ប្រទេស​វៀតណាម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ