ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​មក​ដឹង​ពី​អត្ថ​ប្រយោជន៍ផ្កា​ល្ពៅ ដែល​អ្នក​មិន​ចាប់អារម្មណ៍តិចមើល៍

5 ឆ្នាំ មុន

ភាគច្រើន​នៃ​ពួក​យើង​សុទ្ធតែ​បានដឹង​ថា ​ផ្លែ​ល្ពៅ​មិន​ត្រឹមតែ​មានឱជារស​ប្រសើរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អាច​ផ្ដល់​អត្ថ​ប្រយោជន៍​ជា​ច្រើន​ចំពោះ​សុខភាព ។ ទោះជា​យ៉ាងណា អ្នក​ប្រហែលជា​មិន​បាន​ចាប់អារម្មណ៍​ទេ​ថា ផ្កា​នៃ​ផ្លែ​ល្ពៅ​ក៏​អាច​ផ្ដល់​ផល​វិជ្ជមាន ល្អ​ៗ​ចំពោះ​សុខភាព​សឹង​មិន​គួរ​ឲ្យ​ជឿ​មិន​ចាញ់​ផ្លែ​របស់​វា​ដែរ ! ផ្កាល្ពៅ​អាចយ​កមក​ច្នៃ​ធ្វើ​ជា​ម្ហូប​បាន​យ៉ាងច្រើន​មុខ…

ភាគច្រើន​នៃ​ពួក​យើង​សុទ្ធតែ​បានដឹង​ថា ​ផ្លែ​ល្ពៅ​មិន​ត្រឹមតែ​មានឱជារស​ប្រសើរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អាច​ផ្ដល់​អត្ថ​ប្រយោជន៍​ជា​ច្រើន​ចំពោះ​សុខភាព ។ ទោះជា​យ៉ាងណា អ្នក​ប្រហែលជា​មិន​បាន​ចាប់អារម្មណ៍​ទេ​ថា ផ្កា​នៃ​ផ្លែ​ល្ពៅ​ក៏​អាច​ផ្ដល់​ផល​វិជ្ជមាន ល្អ​ៗ​ចំពោះ​សុខភាព​សឹង​មិន​គួរ​ឲ្យ​ជឿ​មិន​ចាញ់​ផ្លែ​របស់​វា​ដែរ !

ផ្កាល្ពៅ​អាចយ​កមក​ច្នៃ​ធ្វើ​ជា​ម្ហូប​បាន​យ៉ាងច្រើន​មុខ និង​ថែម​ទាំង​មាន​រសជាតិ​ឆ្ងាញ់​ទៀត​ផង ។ អត្ថ​ប្រយោជន៍​នៃ​ការ​ទទួលទាន​ផ្កាល្ពៅ​ចំពោះ​សុខភាព ៖

១.​ព្យាបាល​ជំងឺ​គ្រុនផ្ដាសាយ​ទូទៅ ៖ ផ្កាល្ពៅ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​វីតាមីន C ដែល​ជួយ​ជម្រុញ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាង​កាយ ហើយ​ការពារ​អ្នក​ពី​ជំងឺ​ផ្ដាសាយ និង​ក្អក ក៏​ដូច​ជា​ទប់ស្កាត់​ឆ្លង​មេរោគ រួម​ទាំង​ពពួក​វីរុស​ផ្សេង​ៗ​ផង​ដែរ ។

២.​បង្កើន​បរិមាណ​មេជី​វិត​ឈ្មោល ឬ​ភាព​មានកូន​របស់​បុរស ៖ ផ្កាល្ពៅ ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន B9 ឬ folate ដែល​ចាំបាច់​សម្រាប់​ការ​ផលិត​មេជី​វិត​ឈ្មោល និង​ដំណើរការ​មុខងារ​ត្រឹមត្រូវ​។ រាង​កាយ​បុរស​ដែល​ខ្វះ​ជាតិ folate ជា​ញឹកញយ​ផ្ទុក​មេជី​វិត​ឈ្មោល​មាន​ជំងឺ​ក្រូម៉ូសូម ឬ​គ្មាន​គុណភាព​ដែល​ធ្វើ​ឲ្យ​មិន​ងាយ​នឹង​មានកូន​។ ការ​បង្កើន​បរិមាណ​នៃ​អាហារ​ដែល​សម្បូរ​ទៅ​ដោយសារ​ធាតុ folate ឬ​វីតាមីន B9 ជួយ​បង្កើន​គុណភាព​នៃ​មេជី​វិត​ឈ្មោល និង​ដោះស្រាយ​បញ្ហា​នៃ​ភាព​គ្មាន​កូន​បាន​របស់​បុរស​។

៣.​បង្កើន​សុខភាព​ភ្នែក ៖ វីតាមីន A អាច​ជួយ​ឲ្យ​មើលឃើញ​បាន​កាន់តែ​ច្បាស់ និង​ល្អ​ណាស់​សម្រាប់​សុខភាព​ភ្នែក​ទប់ស្កាត់​បញ្ហា​នៃ​ជំងឺ​ភ្នែក​ជា​ច្រើន​ប្រភេទ​។ ហើយ​ផ្កាល្ពៅ គឺ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​វីតាមីន​ចាំបាច់​នេះ !

៤.​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ ៖ អត្ថប្រយោជន៍​ដ៏​ប្រសើរ​មួយទៀត​នៃ​ផ្កាល្ពៅ គឺ​ប្រសិទ្ធភាព​ក្នុង​ការ​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាង​កាយ​តាម​រយៈ​សារធាតុចិញ្ចឹម​ដែល​វា​មាន​ផ្ទុក​ដូច​ជា ជាតិ​ដែក និង​វីតាមីន C ។

៥. សុខភាព​ឆ្អឹង ៖ ផ្កាល្ពៅ មាន​ផ្ទុក​នូវ​សារធាតុ​ផូស្វ័រ​ដែល​សំខាន់​ណាស់​ក្នុង​ដំណើរការ​នៃ​ការ​លូតលាស់ ក៏​ដូច​ជា​ថែទាំ​សុខភាព ឆ្អឹង និង​ធ្មេញ ។ លើស​ពី​នេះ​ទៅ​ទៀត​ផ្កាល្ពៅ ក៏​ជា​ប្រភព​នៃ​ជាតិ​កាល់ស្យូម​ដែល​ធ្វើ​ឲ្យ​ឆ្អឹង​រឹង​មាំ ។ ក្រៅពី​ជួយ​ក្នុង​ការ​ពង្រឹង​សុខភាព​ធ្មេញ និង​អញ្ចាញ​ហើយ​នោះ ការ​ទទួលទាន​ផ្លែ​ល្ពៅ​ក៏​ជួយ​ទប់ស្កាត់​បញ្ហា​ធ្ងន់​មួយ​ចំនួន​ដូច​ជា ការ​បាត់បង់​ម៉ាស់​នៃ​ឆ្អឹង ឬ​ជំងឺ​ពុក​ឆ្អឹង​ផង​ដែរ (​ប្រភព​ពី​៖ Health.com.kh)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ