ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួងលោម​ស្ត្រី​ម្ចាស់បំណុល​មក​ព្រៃ​ចេក​រួច​ធ្វើ​សកម្មភាព​…

5 ឆ្នាំ មុន
  • តាកែវ

ហេតុ​ការ​ណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​២៥​នាទី​រសៀល​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០១៩ នៅ​ភូមិ​តា​អូរ​ខាងត្បូង ឃុំ​តា​អូរ ស្រុក​គិរីវង់ ខេត្តតាកែវ ។​ លោក​វរ​សេនី​ឯក យ៉ុ​គ…

ខេត្តតាកែវ ៖ ស្រី្ត​ម្នាក់​បាន​រង​របួសធ្ងន់​ដោយសារ​ទៅ​ទារ​លុយ​ពី​ជនសង្ស័យ​ម្នាក់​ដែល​ជា​កូនបំណុល ហើយ​ត្រូវ​ជនសង្ស័យ​ជា​កូនបំណុល​កាប់​ដាច់​ស្លឹកត្រចៀក​ខាងស្ដាំ និង​វាយ​៣​ខ្នង​កំ​បិត​ធ្វើ​អោយរ​ងរ​បួស​យ៉ាងធ្ងន់ធ្ងរ ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​មក​ព្យាបាល​នៅ​នឹង​មន្ទី​ពេទ្យ​បង្អែក​ស្រុក ចំណែក​ជនសង្ស័យ​ក៏​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​កសាង​សំណុំរឿង​បញ្ជូន​មក​កាន់​ការិយាល័យ​ព្រហ្ម​ទ​ណ្ទ​កំរិត​ស្រាល​ខេត្ត​ដើម្បី​ចាត់ការ​តាម​ច្បាប់​។

ហេតុ​ការ​ណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​២៥​នាទី​រសៀល​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០១៩ នៅ​ភូមិ​តា​អូរ​ខាងត្បូង ឃុំ​តា​អូរ ស្រុក​គិរីវង់ ខេត្តតាកែវ ។​

លោក​វរ​សេនី​ឯក យ៉ុ​គ សា​រ៉ាត់ អធិការ​នគរបាល​ស្រុក​គី​រី​វង់​បានអោយ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ យុង ដុស ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ម៉ៅ គឹ​ម​ហឿ​ន ហៅ​(​ប៉ិច​) ភេទ​ស្រី អាយុ​៥៨​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បាន​រង​របួសធ្ងន់ ។

លោក​អធិការ​ស្រុក​គិរីវង់ បាន​បញ្ជាក់​ថា មុន​ពេល​កើតហេតុ ស្ត្រី​រង​គ្រោះ​បាន​ទៅ​ទារប្រាក់​ដែល​ជនសង្ស័យ​ជំពាក់​ចំនួន ៣៦៥០០​រៀល ហើយ​ជនសង្ស័យ​ក៏​បាន​លួងលោម​ស្ត្រី​រង​គ្រោះ​ឲ្យ​ទៅ​កាប់​ចេក​ពីរ​នាក់​នៅ​ខាងក្រោយ​ផ្ទះ ភ្លាម​ៗ​នោះ​ជនសង្ស័យ​ក៏​ធ្វើ​សកម្មភាព​កាប់​ស្ត្រី​រង​គ្រោះ បណ្តាល​ឱ្យ​ដាច់​ស្លឹកត្រចៀក​ខាងស្តាំ និង​វាយ​ក្បាល​ពីក្រោយ​ចំនួន​៣​ខ្នងកាំបិត និង​វាយ​ត្រូវ​កញ្ចឹងក​ពីក្រោយ​ចំនួន​៣​ដំបង​ទៀត​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​តែ​ម្តង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​យក​កាំបិត​កាប់​ បណ្តាល​ឱ្យ​ដាច់​ស្លឹកត្រចៀក​ជន​រង​គ្រោះ​ប្រាកដ​មែន ដោយសារ​ខ្លួន​មិន​ទាន់​មាន​លុយ​សង ហើយ​ស្ត្រី​រង​គ្រោះ​ចេះ​តែ​មក​ទារ​លុយ​ដដែល​ៗ ទើប​ទ្រាំ​លែង​បាន ក៏​លួងលោម​ស្ត្រី​រង​គ្រោះ​មក​កាប់​ក្នុង​ព្រៃ​ចេក​តែ​ម្តង​ទៅ ។

លោក​វរសេនីយ៍ឯក យ៉ុ​ង់ ញី​វ នាយការិយាល័យ​ព្រហ្ម​ទ​ណ្ទ​កំរិត​ស្រាល​ខេត្ត​បានអោយ​ដឹង​ថា ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ