ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អត្ថប្រយោជន៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល… ពេលដឹង​ហើយ លែង​បោះចោល​សំបកចេក​មិន​ខាន

5 ឆ្នាំ មុន

នៅ​ពេល​និយាយ​ពី​ផ្លែ​ចេក ភាគច្រើន​គិតដល់​សាច់​របស់​វា​ដែល​មិន​ត្រឹមតែ​មាន​រសជាតិ​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​សារធាតុចិញ្ចឹមសំខាន់​ៗ! ទោះបីជា​ស្ដាប់​ទៅ​មិនសូវ​ទំនង​ក៏​ដោយ តាម​ពិត​ទៅ​នោះ​មិនមែន​មាន​តែ​សាច់​ចេក​ទេ​ដែល​ប្រសើរ​សម្រាប់​សុខភាព គឺ​សំបកចេក​ក៏​ដូច​គ្នា​។ ជា​ធម្មតា​អ្នក​តែង​បោះ​សំបកចេក​ចោល ដោយ​មិន​បានដឹង​អំពី​អត្ថប្រយោជន៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល​របស់​វា​ចំពោះ​​រាង​កាយ និង​មិន​គិត​ថា​អាច​ទទួលទាន​បាន ។…

នៅ​ពេល​និយាយ​ពី​ផ្លែ​ចេក ភាគច្រើន​គិតដល់​សាច់​របស់​វា​ដែល​មិន​ត្រឹមតែ​មាន​រសជាតិ​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​សារធាតុចិញ្ចឹមសំខាន់​ៗ! ទោះបីជា​ស្ដាប់​ទៅ​មិនសូវ​ទំនង​ក៏​ដោយ តាម​ពិត​ទៅ​នោះ​មិនមែន​មាន​តែ​សាច់​ចេក​ទេ​ដែល​ប្រសើរ​សម្រាប់​សុខភាព គឺ​សំបកចេក​ក៏​ដូច​គ្នា​។

ជា​ធម្មតា​អ្នក​តែង​បោះ​សំបកចេក​ចោល ដោយ​មិន​បានដឹង​អំពី​អត្ថប្រយោជន៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល​របស់​វា​ចំពោះ​​រាង​កាយ និង​មិន​គិត​ថា​អាច​ទទួលទាន​បាន ។ សំបកចេក​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​សារធាតុចិញ្ចឹម​ចាំបាច់​ដូច​ជា ប៉ូ​តា​ស្យូ​ម​, ម៉ា​ញ៉េ​ស្យូ​ម​, វីតាមីន B6 ឬ pyridoxine, វីតាមីន B12 ឬ cobalamin, ជាតិ​ស​សៃ និង​ប្រូតេអ៊ីន ។

គន្លឹះ​ងាយ​ក្នុង​ការ​ប្រើប្រាស់​សំបកចេក​សម្រាប់​ដោះស្រាយ​បញ្ហា​សុខភាព និង​សម្រស់ ប៉ុន្តែ​កុំ​ភ្លេច​លាង​សំបកចេក​ឲ្យ​ស្អាត​សិន​មុន​នឹង​ប្រើប្រាស់​៖

១.​ធ្វើ​ឲ្យ​ធ្មេញ​ស ៖ គ្រាន់តែ​ប្រើប្រាស់​សំបកចេក​ដុស​លើ​ធ្មេញ​របស់​អ្នក​សម្រាប់​រយៈពេល​១​នាទី រៀង​រាល់ថ្ងៃ​ពេញ​មួ​យស​ប្តា​ហ៍​ជា​ការ​ស្រេច ហើយ​អ្នក​នឹង​សម្គាល់​ឃើញ​លទ្ធផល​គួរ​ឲ្យ​ភ្ញាក់ផ្អើល ។

២. កម្ចាត់​ឫស ឬ​ដុំ​សាច ់តូច​ៗ​លើ​ស្បែក ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​យក​សំបកចេក​មក​ដុស​លើ​ឫស​នោះ ឬ​ចង​បិទ​សំបកចេក​លើ​វា​ពេញ​មួយ​យប់​ជា​ការ​ស្រេច ។

៣. ព្យាបាល​រោគ​មុន ៖ ម៉ាស្សា​សំបកចេក​លើ​មុខ​សម្រាប់​រយៈពេល​យ៉ាង​ហោច​ណាស់ ៥​នាទី ។ អនុវត្ត​បែប​នេះ​រាល់​ថ្ងៃជា​ប្រចាំ​ដើម្បី​កម្ចាត់​មុន ហើយ​អ្នក​នឹង​អាច​ទទួល​បាន​លទ្ធផល​យ៉ាង​ប្រសើរ​ក្នុង​អំឡុង​ពេល​មួ​យស​ប្តា​ហ៍ ។ ហើយ​កុំ​ភ្លេច​អនុវត្ត​ជា​ប្រចាំ​បើ​ទោះជា​បាត់​មុន​ក៏​ដោយ ដើម្បី​បង្ការ​មិន​ឲ្យ​កើត​ទៀត។

៤.​កាត់​បន្ថយ​ស្នាម​ជ្រីវជ្រួញ ៖ សំបកចេក អាច​ផ្ដល់​សំណើម​ដល់​ស្បែក ហើយ​ប្រសើរ​បំផុត​សម្រាប់​កាត់​បន្ថយ​ស្នាម​ជ្រីវជ្រួញ ។ អ្នក​អាច​បន្ថែម​ផ្នែក​ពណ៌​លឿង​នៃ​ស៊ុត​ចូល បន្ទាប់​ពី​អ្នក​កិន​សំបកចេក​រួច ។ កូរ​លាយ​ឲ្យ​សព្វ​សឹម​លាប​ល្បាយ​លើ​មុខ និង​ទុក​ចោល​សម្រាប់​រយៈពេល ៥​នាទី​សិន សឹម​លាង​ចេញ​ជាមួយ​ទឹក​ធម្មតា ។

៥. ព្យាបាល​ជំងឺផ្សិត​លើ​ស្បែក Psoriasis ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ​នោះ គឺ​យក​សំបកចេក​មក​ដុស​លាប​លើ​តំបន់​ស្បែក​ដែល​ទទួល​រង​ផល​ប៉ះពាល់​រមាស់ និង​របក ។ សំបកចេក​ជួយ​ផ្ដល់​សំណើម​ដល់​ស្បែក​កាត់​បន្ថយ​ការ​រោល​រមាស់ ។

៦.​ព្យាបាល​សត្វល្អិត​ខាំ ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ម៉ាស្សា​សំបកចេក លើ​កន្លែង​ដែល​សត្វល្អិត​ខាំ​ជា​ការ​ស្រេច ។ វិធី​នេះ​ជួយ​កាត់​បន្ថយ​ការ​ឈឺចាប់ និង​រមាស់ (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ