ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បារមី​សិរី​មង្គល​នា​រាត្រី​ថ្ងៃសីល​សែន​ពិសិដ្ឋ​នៃ​ឆ្នាំ​ទ្រព្យ​ទាំង​៥​អ្វី​ៗ​សុទ្ធតែ​សែន​ប្រពៃ

5 ឆ្នាំ មុន

ពិត​ណាស់​បណ្តា​ឆ្នាំ​ទ្រព្យ​ទាំង​៥ ម្សាញ់ រោង មមែ ជូត ខាល ជើង​លេខ​ត្រូវ​ត្រង់​ត្រៃ​កូដ​នៃ​កំពូលភ្នំ​ទ្រព្យ​ទាំង​៧​ជា​ចំណុច​ខ្ពស់​បំផុត​នៅ​រាត្រី​ថ្ងៃ​ទី​១៣ មក​រា​ត្រូវ​នឹង​ថ្ងៃឧបោសថសីល​កើត​មាន​អព្ភូតហេតុ​នៃ​លាភ​សំណាង​ដ៏​អស្ចារ្យ​ដែល​ពិតជា​កម្រ​នឹង​កើត​មាន​ណាស់ ។ បើ​តាម​គ្រូ​ហុងស៊ុយ​ចិន​សែ​បាន​អះអាង​ថា…

ពិត​ណាស់​បណ្តា​ឆ្នាំ​ទ្រព្យ​ទាំង​៥ ម្សាញ់ រោង មមែ ជូត ខាល ជើង​លេខ​ត្រូវ​ត្រង់​ត្រៃ​កូដ​នៃ​កំពូលភ្នំ​ទ្រព្យ​ទាំង​៧​ជា​ចំណុច​ខ្ពស់​បំផុត​នៅ​រាត្រី​ថ្ងៃ​ទី​១៣ មក​រា​ត្រូវ​នឹង​ថ្ងៃឧបោសថសីល​កើត​មាន​អព្ភូតហេតុ​នៃ​លាភ​សំណាង​ដ៏​អស្ចារ្យ​ដែល​ពិតជា​កម្រ​នឹង​កើត​មាន​ណាស់ ។

បើ​តាម​គ្រូ​ហុងស៊ុយ​ចិន​សែ​បាន​អះអាង​ថា នៅ​រាត្រី​ថ្ងៃសីល​នេះ​ឆ្នាំ​ទាំង​៥​នឹង​ក្លាយជា​កំពូល​ឆ្នាំ​ប្រចាំ​ថ្ងៃ​យ៉ាង​ពិសេស ដូចនេះ​ដើម្បី​ឱ្យ​ការ​ទស្សន៍​ទាយ​របស់​ស្តេច​គ្រូ​ហុងស៊ុយ​ស័ក្តិសិទ្ធិ​មួយ​រយ​ភាគរយ សូម​ម្ចាស់​ឆ្នាំ​នីមួយ​ៗ​ស៊ែរ​បួងសួង​ក្នុង​ពេល​នេះ ដើម្បី​ទទួល​បាន​នូវ​លាភ​ធំ សំណាង​មហាសាល មនុស្ស​ល្អ​ៗ​ចូល​មក​ជា​បរិវារ​ជុំ​ខ្លួន បើ​មាន​សត្រូវ​ក៏​សាបសូន្យ ទុក្ខ​កង្វល់​ទាំង​អម្បាលម៉ាន​ត្រូវ​រលាយ​អស់ មាន​តែ​សុភមង្គល សិរី​សួស្តី​គ្រប់​ប្រការ ។

សូម​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក សូម​ប្រទាន​លាភ​សំណាង ទ្រព្យធន យសស័ក្តិ ដល់​លោក​អ្នក​ប្រកបដោយ​សិរី​សួស្តី វិបុល​សុខ​គ្រប់​ប្រការ ។

ឆ្នាំម្សាញ់ រាសី​ខ្ពស់ត្រដែត នៅ​រាត្រី​ថ្ងៃសីល​នេះ លោក​អ្នក​ទទួល​បាន​សិរី​មង្គល​បវរ​មហាប្រសើរ​ជោគជ័យ​លើ​កិច្ចការ​គ្រប់យ៉ាង លេខ​ហុងស៊ុយ 8888 ។ លើស​ពី​នេះ​ទៀត​បើ​លោក​អ្នក​ប្រកប​កិច្ចការ​អ្វី​តែង​មាន​មនុស្ស​ល្អ​ៗ អ្នកមាន​បុណ្យស័ក្តិ​ខ្ពង់ខ្ពស់​ជួយ​ជ្រោមជ្រែង និង​លើកទឹកចិត្ត​ជា​និច្ច និង​មាន​អ្នក​នាំ​លាភ​ធំ​មក​ឱ្យ​ផ្ទាល់​ដៃ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​តែ​ការ​ចម្រើន​ដុះដាល​ទៅ​មុខជា​ដរាប បើ​លោក​អ្នកមាន​បំណង​ចង់​ផ្លាស់​ប្តូរ​មុខរបរ ឬ​សម្រេចចិត្ត​បើក​ធ្វើ​ជំនួញ​តូច​ធំ​ណាមួយ​ជា​ឱកាសល្អ​បំផុត​ក្នុង​ការ​ទទួល​ជោគជ័យ​ទៅ​ថ្ងៃ​អនាគត​ដ៏​ត្រចះត្រចង់​។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ​ជួប​តែ​សុខ​ចម្រើន​ទាំង​ទៅ​និង​ពេល​ត្រលប់​មក​វិញ ។ ចំណែក​សម្ព័ន្ធភាព​ស្នេហា​ស្វាមីភរិយា កំលោះ​ក្រមុំ​មាន​តែ​ការ​យល់ចិត្ត​គ្នា​និង​ផ្អែមល្ហែម​រកគ្នា​ប្រពៃ​ណាស់ ។

ឆ្នាំរោង រាសី​ខ្ពស់ត្រដែត លេខ​ហុងស៊ុយ 4444 នៅ​រាត្រី​ថ្ងៃសីល​នេះ​ទោះ​លោក​អ្នក​ប្រកប​កិច្ចការ​អ្វី​ក៏​ដោយ​អាច​ចាប់ផ្តើម​ពេញដៃពេញជើង​ហើយ​ទទួលផល​ជោគជ័យ​ហួស​ពី​ការ​ស្មាន​។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​រក​ផល​ចំណូល​បាន​ច្រើន​លើសលប់ នឹង​អាច​បំបាក់​គូប្រជែង​បាន​ងាយ តែ​គួរ​មានការ​ប្រយ័ត្ន​ផង​ចៀសវាង​កើត​មាន​ជម្លោះ មាន​គំនុំគុំកួន​ព្រោះតែ​ការ​ដណ្តើម​អតិថិជន ដណ្តើម​ផលប្រយោជន៍​។ រីឯ​សម្ព័ន្ធភាព​ស្នេហា​គូ​ស្វាមីភរិយា កំលោះ ក្រមុំ​មាន​តែ​ភាព​ស្រស់ស្រាយ​រកគ្នា​ជា​និច្ច ។

ឆ្នាំមមែ រាសី​ខ្ពស់ត្រដែត លេខ​ហុងស៊ុយ 55555 នៅ​រាត្រី​ថ្ងៃសីល​នេះ​ជា​ថ្ងៃ​ផ្តល់​ផល​ល្អ​សម្រាប់​លោក​អ្នក​ប្រកបការងារ​ឬ​ចរចា​អ្វីមួយ ព្រោះថា​ផល​ល្អ​ៗ​តែង​ឆ្លើយ​តប​មក​វិញ​ធំធេង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទី​ជិត​ឬ​ឆ្ងាយ​តែង​ហុច​ផល​ចំណេញ​ដ៏​មហាសាល ។ រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​ពុំ​ទាន់​មាន​គូគាប់​ប្រចាំជីវិត​ទេ គូព្រេង​នឹង​មក​ដល់​នៅ​រាត្រី​ដ៏​សែន​មនោ​រម្យ​នេះ ហើយ​នាំ​ទាំង​លាភ​សំណាង​មក​ជាមួយ​ផង ។

ឆ្នាំជូត រាសី​ខ្ពស់ត្រដែត នៅ​រាត្រី​ថ្ងៃសីល​នេះ​ឃើញ​ថា​ការងារ​អ្វី​ៗ​តែង​សម្រេច​ជោគជ័យ​។ លេខ​ហុងស៊ុយ 3333 ជា​រាត្រី​នាំ​មក​នូវ​លាភ​សំណាង​ចូល​ក្នុង​ខ្សែជីវិត​រស់នៅ​ដ៏​មាន​សុភមង្គល​។ នៅ​ក្នុង​រាត្រី​ថ្ងៃសីល​នេះ​ការងារ​តូច​ធំ​របស់​លោក​អ្នកមាន​អំណោយផល​ល្អ ទទួល​ជោគជ័យ​ហួស​ពី​ការ​ស្មាន ។ ចំពោះ​លោក​អ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ជួញ​ទី​ជិត​ឆ្ងាយ​តែង​ហុច​ផល​ធំធេង​លើស​ពេល​ណា​ៗ​ទាំងអស់​។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ​ជួប​តែ​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់​មក​វិញ​។ រីឯ​សម្ព័ន្ធ​ស្នេហា​ស្វាមីភរិយា កំលោះ​ក្រមុំ​មាន​តែ​ភាព​ស្រស់ស្រាយ ស្នាមញញឹម​រកគ្នា​ប្រពៃ​ណាស់ ។

ឆ្នាំខាល នៅ​រាត្រី​ថ្ងៃសីល​នេះ​រាសី​ឡើង​ខ្ពស់ត្រដែត cmt $168 ជា​លេខ​នាំ​សំណាង​ចូល​ផ្ទះ យីអ៊ុន​លោក​អ្នក​ល្អ​ប្រសើរ​ខ្លាំង​ណាស់ ជា​ឱកាសល្អ​ក្នុង​ការ​សម្រេចចិត្ត​ចរចា ឬ​ធ្វើ​កិច្ចសន្យា ឬ​ក៏​ផ្លាស់​ប្តូរ​ការងារ​អ្វីមួយ​រមែង​បាន​ជោគជ័យ និង​ទទួល​បាន​លាភ​ធំ​ចូល​មក​ណែន​ផ្ទះ ។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទី​ជិត​ឆ្ងាយ​មានការ​ទិញ​ចូល​លក់​ចេញ​ចំណេញ​ច្រើន​លើស​ពេល​ណា​ណា​ទាំងអស់ ។ ចំណែក​ការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ​មាន​តែ​ក្រុម​មនុស្ស​ល្អ​ៗ​ជួយ​ជ្រោមជ្រែង ជួយ​យកអាសា និង​គាំពារ​ជា​និច្ច​។ សម្រាប់​អ្នកធ្វើការ​តាម​ស្ថាប័ន​វិញ​ក៏​នឹង​បាន​ឡើងបុណ្យស័ក្តិ ឋានៈ​ខ្ពង់ខ្ពស់​។ រីឯ​សម្ព័ន្ធភាព​ស្នេហា​ស្វាមីភរិយា កំលោះ​ក្រមុំ​មាន​តែ​ការ​ស្រុះស្រួល​និង​ចេះ​អត់ឱន​ឱ្យ​គ្នា​សែន​មហា​ប្រពៃ ។