ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្មក់ស្ត្រីម្នាក់បាន​សម្រេច…តែគេចមិន​រួច​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​២​នាក់​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​ម្នាក់​បាន​សម្រេច តែ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញឃាត់ខ្លួន និង​បញ្ជូន​ទៅ​តុលាការ​នា​ព្រឹក​ថ្ងៃ​ទី​១២ មក​រា ២០១៩ កន្លង​ទៅ​នេះ ដើម្បី​ធ្វើការ​សាកសួរ និង​ចោទប្រកាន់​តាម​នីតិវិធី…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​២​នាក់​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​ម្នាក់​បាន​សម្រេច តែ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញឃាត់ខ្លួន និង​បញ្ជូន​ទៅ​តុលាការ​នា​ព្រឹក​ថ្ងៃ​ទី​១២ មក​រា ២០១៩ កន្លង​ទៅ​នេះ ដើម្បី​ធ្វើការ​សាកសួរ និង​ចោទប្រកាន់​តាម​នីតិវិធី ។

ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ម្នាក់​ឈ្មោះ សួ​ស ឡុ​ង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ និង​ម្នាក់​ទៀត​ឈ្មោះ គឹ​ម បញ្ញា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​លេខ​៣៧១ សង្កាត់​បឹង​ទំពុន​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ចំណែក​ជន​រង​គ្រោះជា​ម្ចាស់​កាបូប​ឈ្មោះ លឹ​ម អេ​ង ភេទ​ស្រី អាយុ​៥៧​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ផ្ទះ​លេខ​៩៥ ផ្លូវ​លេខ​៣២០ សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

លោក​វរសេនីយ៍ឯក ប៊ុ​ន សត្យា បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​យប់​ថ្ងៃ​ទី​៩ មក​រា មាន​ជនសង្ស័យ​២​នាក់​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​យួរដៃ​មួយ​ពី​ស្ត្រី​ម្នាក់ នៅ​ចំណុច​ខាង​មុខ​ផ្ទះ​លេខ​៨១ ផ្លូវ​លេខ​២៤៧ ក្នុង​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​កាបូប​បាន​សម្រេច ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​បាន​ព្យាយាម​រត់គេច​ខ្លួន លុះ​ទៅ​ដល់​ចំណុច​ក្នុងភូមិ​ចំរើន​ផល សង្កាត់​បឹង​ទំពុន​ទី​១ ខណ្ឌមានជ័យ ទើបត្រូវ​កម្លាំង​ល្បាត​ពួនស្ទាក់ របស់​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ដេញ​តាម​ចាប់ខ្លួន​បាន ។

លោក​វរសេនីយ៍ឯក​បាន​បន្ត​ថា នៅ​ពេល​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​រួម​មាន ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា C125 ពណ៌​ក្រហម ស៊េរី​ឆ្នាំ​២០១៨ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១HF-៩៦៨១, កាបូប​យួរដៃ​ម៉ាក PRADA ពណ៌​ខ្មៅ​ចំនួន​១, ទូរ​សព្ទ័​ដៃ​ចំនួន​២​គ្រឿង (​ក្នុង​នោះ​មួយ​គ្រឿង​ម៉ាក iPhone 6 Plus ពណ៌​ទឹកប្រាក់ និង​មួយ​គ្រឿង​ទៀត​ម៉ាក ណូ​គា ពណ៌​ខៀវ​, ប្រាក់​ចំនួន​១៩​ដុល្លារ​សហរដ្ឋអាមេរិក​, ប្រាក់​ចំនួន​១៥០០០​រៀល និង គ្រឿងអលង្ការ​ធ្វើ​ពី​លោហធាតុ​ពណ៌​លឿង​ស្លេក​(​កាឡៃ​) មួយ​ចំនួន​ទៀត (​ក្នុង​នោះ​មាន​ចិញ្ចៀន ខ្សែ​ក និង ខ្សែដៃ​ដាំ​ត្បូង​ចម្រុះ​ពណ៌​) ។

ក្រោយ​ពី​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ និង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ