ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចុះ​បង្ក្រាប​ក្រុមហ៊ុន​ថ្នាំជក់ «​វី​នី​តុ​ន គ្រុប​» លើក​ទី ២ រក​ឃើញ​សម្ភារ​រំលោ.ភច្បាប់​ជា​ច្រើន

5 ឆ្នាំ មុន
  • ភ្នំពេញ

កាល​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០១៨ កន្លង​ទៅ កម្លាំង​អាជ្ញាធរ​ចម្រុះ រួម​មាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​កម្មសិទ្ធិបញ្ញា នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច សហការ​ជាមួយ​មន្ត្រី​ជំនាញ នៃ​មជ្ឈមណ្ឌល​ជាតិ​លើកកម្ពស់​សុខភាព​ក្រសួងសុខាភិបាល និង​ការិយាល័យ​នគរបាល​ប្រឆាំង​បទ​ល្មើស​​សេដ្ឋកិច្ច​រាជធានី​ភ្នំពេញ។…

កាល​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០១៨ កន្លង​ទៅ កម្លាំង​អាជ្ញាធរ​ចម្រុះ រួម​មាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​កម្មសិទ្ធិបញ្ញា នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច សហការ​ជាមួយ​មន្ត្រី​ជំនាញ នៃ​មជ្ឈមណ្ឌល​ជាតិ​លើកកម្ពស់​សុខភាព​ក្រសួងសុខាភិបាល និង​ការិយាល័យ​នគរបាល​ប្រឆាំង​បទ​ល្មើស​​សេដ្ឋកិច្ច​រាជធានី​ភ្នំពេញ។

ក្រោម​ការ​សម្របសម្រួល​នីតិវិធី​ពី លោក លី សុ​ផា​ណា ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ត្រួតពិនិត្យ​ជា​លើក​ទី​ពីរ ទៅ​លើ​ក្រុមហ៊ុន «​វី​នី​តុ​ន គ្រុប​» ក្រោយ​រក​ឃើញ​ថា ក្រុមហ៊ុន​នេះ មិន​ព្រម​អនុលោម​តាម​បទបញ្ញត្តិ​ច្បាប់​ស្ដី​ពី​ការ​ត្រួតពិនិត្យ​ថ្នាំជក់ ហើយ​ធ្វើ​សកម្មភាព​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​ដល់​អតិថិជន​ខុសច្បាប់ ពិសេស​គឺ​មិន​គោរព​តាម​កិច្ចសន្យា​ដែល​ខ្លួន​បាន​ធ្វើ​ជាមួយនឹង​អាជ្ញាធរ​ក្រសួងមហាផ្ទៃ​ក្រោម​ការ​ចុះ​បង្ក្រាប​កាលពី​លើក​ទី​មួយ ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០១៨​។

គួរ​រលឹក​ដែរ​ថា កាលពី​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០១៨ កម្លាំង​អាជ្ញាធរ​ចម្រុះ​បាន​ចុះ​បង្ក្រាប​ក្រុមហ៊ុន​ថ្នាំជក់ «​វី​នី​តុ​ន គ្រុប​» ដោយ​រក​ឃើញ​នូវ​ផលិតផល​បារី​ដែល​ពុំ​មាន​សារ​ព្រមាន​សុខភាព​ជា​រូបភាព​។ គួរ​រលឹក​ដែរ​ថា កាលពី​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០១៨ កម្លាំង​អាជ្ញាធរ​ចម្រុះ​បាន​ចុះ​បង្ក្រាប​ក្រុមហ៊ុន​ថ្នាំជក់ «​វី​នី​តុ​ន គ្រុប​» ដោយ​រក​ឃើញ​នូវ​ផលិតផល​បារី​ដែល​ពុំ​មាន​សារ​ព្រមាន​សុខភាព​ជា​រូបភាព​។

យោង​តាម​ព័ត៌មាន​ចុះ​ផ្សាយ​របស់​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច «​ក្រោម​ការ​ចុះ​បង្ក្រាប​របស់​សមត្ថកិច្ច​ចម្រុះ​ទៅ​លើ​ក្រុមហ៊ុន វី​នី​តុ​ន គ្រុប កាលពី​ថ្មី​ៗ​កន្លង​ទៅ កម្លាំង​អាជ្ញាធរ​ចម្រុះ​បាន​រក​ឃើញ​​នូវ​សម្ភារ​សម្រាប់​ផលិត​បារី​ដែល​ប្រាស់ចាក​ពី​ច្បាប់​ជា​ច្រើន រួម​មាន ៖

សំបក​កញ្ចប់​សម្រាប់​ផលិត​បារី​កញ្ចប់​១០​ដើម​ម៉ាក LUXURY ដែល​ពុំ​អនុលោម​តាម​ច្បាប់​ចំនួន​២៦​កេស (​ក្នុង​១​កេស មាន​១០០,០០០​សន្លឹក​) ស្មើ​២,៦០០,០០០ សន្លឹក និង​សម្ភារ​ប្រើប្រាស់​ដែល​មាន​ម៉ាក​សញ្ញា LUXURY, Angkor, Cocopalm សម្រាប់​បំរើ​ឲ្យ​ការងារ​ផ្សាយពាណិជ្ជកម្ម​ដល់​អតិថិជន របស់​ក្រុ​ន​ហ៊ុន វី​នី​តុ​ន គ្រុប មាន​ដូច​ជា ៖ ក្រ​ម៉ា​, ចានស្រាក់​, ច្រាស់​ដុសធ្មេញ​, មុង​, អាវយឺត​, ថង់​យួរដៃ​, ឆ័​ត្រ​, ដែកកេះ​, កូនកន្សែង​, ប្រតិទិន​ឆ្នាំ​២០១៩, កង់ និង​សម្ភារ​ជា​ច្រើន​ទៀត ដែល​ជា​ការ​រំលោភច្បាប់​ស្តី​ពី គ្រប់គ្រង​ថ្នាំជក់​»​។

ពាក់ព័ន្ធ​នឹង​ករណី​ចុះ​បង្ក្រាប​នេះ សមាគម​ឧស្សាហកម្ម​ថ្នាំជក់​កម្ពុជា​ដែល​មាន​សមាសភាព​មក​ពី​ក្រុមហ៊ុន​អនុលោម​ភាព​ខ្ពស់​ចំនួន​៤ រួម​មាន Huotraco International Limited, JTI (Cambodia), British American Tobacco Cambodia, Philip Morris International (PMI) បាន​ចេញ​សេចក្ដីថ្លែងការណ៍​បង្ហាញ​ពី​សាទរភាព និង​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ចំណាត់​របស់​អាជ្ញាធរ​លើក​នេះ

«​នេះ​គឺជា​ទឹក​តាង​បង្ហាញ​យ៉ាង​ច្បាស់​អំពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​បទបញ្ញត្តិ​ស្ដី​ពី​ការ​គ្រប់គ្រង​ថ្នាំជក់​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​ឈាន​ទៅ​សម្រេច​បាន​តាម​ស្មារតី​ច្បាប់​ក្នុង​ការ​ការពារ​សុខភាព​សាធារណៈ ក៏​ដូច​ជា​បង្កើត​បាន​នូវ​បរិយាកាស​ប្រកួតប្រជែង​ស្មើភាព​គ្នា​មួយ​ក្នុង​វិស័យ​ឧស្សាហកម្ម​ថ្នាំជក់​នៅ​កម្ពុជា​ផង​ដែរ។

ដូចនេះ​ក្នុង​នាម​ជា​សមាគម​ឧស្សាហកម្ម​ថ្នាំជក់​កម្ពុជា​ដែល​មាន​ឆន្ទៈ​រួម​ក្នុង​ការ​លើកកម្ពស់​អនុលោម​ភាព​នៃ​បទបញ្ញត្តិ​ស្ដី​ពី​ការ​គ្រប់គ្រង​ថ្នាំជក់ យើងខ្ញុំ​សូម​បង្ហាញ​នូវ​កិច្ចសហការ​គាំទ្រ ក៏​ដូច​ស្នើ​សុំ​យ៉ាង​ទទូច​​ដល់​​រាជរដ្ឋាភិបាល ពិសេស​ក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ ក៏​ដូច​ជា​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ទៀត ។

សូម​មេត្តា​បន្ត​ចាត់វិធានការ​ក្ដៅ​ចំពោះ​ក្រុមហ៊ុន​ថ្នាំជក់​ខិលខូច​មួយ​ចំនួន​ក្នុងស្រុក​បន្ថែម​ទៀត ដែល​តែង​តែ​ប្រើប្រាស់​គ្រប់​រូបភាព និង​ល្បិច​កិច្ចកល រួម​មានការ​រចនា​បារី​មួយ​កញ្ចប់​ដប់​ដើម​រាង​ស្លី​ម​ទាក់ទាញ ការ​ដាក់​រង្វាន់​ក្នុង​កញ្ចប់​បារី ការ​ប្ដូរ​កញ្ចប់​បារី​ទទេ ដើម្បី​ទទួល​បារី​មួយ​កញ្ចប់ និង​រង្វាន់​លើកទឹកចិត្ត ប្រតិទិន មួក ឆ័​ត្រ អាវយឺត​ជាដើម ។​ល​។ ដើម្បី​អន្ទង​ចិត្ត លើកទឹកចិត្ត​ដល់​អ្នក​ជក់​ឲ្យ​ងាក​មក​ជក់​ផលិត​ផល​បារី​របស់​ខ្លួន​ផ្ទុយ​អំពី​បទបញ្ញត្តិ​ច្បាប់​»​។

គួរ​បញ្ជាក់​ថា បន្ទាប់​ពី​បាន​ត្រួតពិនិត្យ​ចប់​សព្វគ្រប់ សមត្ថកិច្ច​ចម្រុះ​បាន​សម្រេច​បិទ​ឃ្លាំង​ចំនួន​១ ដើម្បី​រក្សា​ទុក​នូវ​សម្ភារ​ដែល​បាន​រក​ឃើញ​ខាងលើ​ជា​បណ្តោះអាសន្ន ដើម្បី​ធ្វើការ​ពិនិត្យ ស្រាវជ្រាវ​បន្ត​ទៀត ដោយ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ទទួលខុសត្រូវ​របស់​រោងចក្រ និង​តម្រូវ​ឲ្យ​អ្នកតំណាង ដែល​ជា​អគ្គនាយករង​ក្រុមហ៊ុន​ទទួល​បន្ទុក​ទីផ្សារ ឈ្មោះ LI GUANG ZHONG ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជនជាតិ​ចិន សញ្ជាតិ​​ចិន ចូលខ្លួន​មក​បំភ្លឺ នៅ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ដើម្បី​បន្ត​នីតិវិធី​។ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ