ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​បាត់​! ហ៊ានដក​ដាវ​គំរាម​ដល់​មន្ត្រី​សុរិយោដី​ទៀត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​សុរិយោដី​ខេត្ត​រតនៈគីរី​ម្នាក់ ខណៈ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម្នាក់ឯង​ចេញពី​ស៊ី​ការ​នៅ​ផ្សារ​អីុ​អន​២ ត្រឡប់​ទៅ​វិញ​វង្វេងផ្លូវ​ជួបនឹង​ជនសង្ស័យ​៣​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ស្ទាក់​ដក​ដាវ​គំរាម​ប្លន់​យក​ម៉ូតូ និង​ទូរស័ព្ទ​ដៃ​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​ម៉ោង​៩​និង​២០​នាទី​យប់ ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២១៩…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​សុរិយោដី​ខេត្ត​រតនៈគីរី​ម្នាក់ ខណៈ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម្នាក់ឯង​ចេញពី​ស៊ី​ការ​នៅ​ផ្សារ​អីុ​អន​២ ត្រឡប់​ទៅ​វិញ​វង្វេងផ្លូវ​ជួបនឹង​ជនសង្ស័យ​៣​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ស្ទាក់​ដក​ដាវ​គំរាម​ប្លន់​យក​ម៉ូតូ និង​ទូរស័ព្ទ​ដៃ​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​ម៉ោង​៩​និង​២០​នាទី​យប់ ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២១៩ តាម​បណ្តោយ​ផ្លូវ​មហាវិថី​ឈ្នះ​ឈ្នះ ចំណុច​ម៉ាត់​បឹង​តា​មោក ស្ថិត​ក្នុងភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ​។

ជន​រង​គ្រោះ​មានឈ្មោះ ឯក តារា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​មន្ត្រី​សុរិយោដី​ខេត្ត​រតនៈគីរី ស្នាក់​នៅ​ភូមិ​ចំការឪឡឹក សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ម៉ូតូ​ដែល​ជនសង្ស័យ​ប្លន់​យក​ទៅ​បាត់​នោះ​ម៉ាក​អាយ​ខុន ពណ៌​ខៀវចាស់ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AZ-0492 និង​ទូរស័ព្ទ​សាំ​ស៊ុ​ង​មួយ​គ្រឿង​។ ចំណែកឯ​ជនសង្ស័យ​មាន​គ្នា​៣​នាក់ ជិះ​ម៉ូតូ​ម៉ាក​ស្មាស ព​ណ​ខ្មៅ មិន​ចាំ​ស្លាក​លេខ ប្រដាប់​ដោយ​ដាវ​មួយ​ដើម​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ ជន​រង​គ្រោះ​បាន​មក​ចូលរួម​មង្គល​ការកូន​មិត្តភក្តិ​របស់​ឪពុក​ជន​រង​គ្រោះ​នៅ​ផ្សារ​អីុ​អន​២ ខណ្ឌ​សែន​សុខ បន្ទាប់​ពី​ផឹកស៊ី​រួច​ហើយ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម្នាក់ឯង​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ជនរងគ្រោះ

ប្រភព​បន្ត​ថា ខណៈ​ជិះ​ម៉ូតូ​មក​ដល់​ហាន់​ណូ​យ បាន​បត់​ឆ្វេង​ជិះ​រហូត​ដល់​ផ្លូវ​មហាវិថី​ឈ្នះ​ឈ្នះ បត់​ឆ្វេង​បន្តិច​ទើប​ដឹង​ថា ខ្លួន​ជិះ​វង្វេងផ្លូវ​ហើយ ក៏​ឈប់​ម៉ូតូ​ដក​ទូរស័ព្ទ​មើល​ម៉េ​ករក​មើលផ្លូវ​ត្រឡប់​ទៅ​ផ្ទះ​វិញ ស្រាប់តែ​ជនសង្ស័យ​៣​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​មក​ឈប់​ពីមុខ​ម៉ូតូ​គាត់ ហើយគ្នា​គេ​ម្នាក់​អង្គុយ​ពីក្រោយ​ចុះ​ពីលើ​ម៉ូតូ​ដក​ដាវ​គំរាម​កាប់​ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង និង​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង ក៏​នាំ​ជិះ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព ។

ជនរងគ្រោះ

ក្រោយ​កើតហេតុ​ជន​រង​គ្រោះ​បានរ​ត់ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​កង​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ ដើម្បី​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​មក​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ