ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វី​ង និងអម្រឹត សហការ​គ្នាផ្ដល់​សេវា​ដាក់​ប្រាក់ និង​ផ្ទេរ​ប្រាក់​រវាង​គណនី និង​គណនី​

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត ដែល​ជា​អ្នក​ផ្តល់​សេវា​ធនាគារ​ចល័ត​នាំមុខ​គេ​នៅ​កម្ពុជា បាន​សហការ​ជាមួយគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត ក្នុង​ការ​ដាក់​ឲ្យ​ដំណើរការ នូវ​សេវា​​ដាក់​ប្រាក់ និង​ផ្ទេរ​ប្រាក់​រវាង​គណនី…

​រាជធានី​ភ្នំពេញ ​៖ ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត ដែល​ជា​អ្នក​ផ្តល់​សេវា​ធនាគារ​ចល័ត​នាំមុខ​គេ​នៅ​កម្ពុជា បាន​សហការ​ជាមួយគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត ក្នុង​ការ​ដាក់​ឲ្យ​ដំណើរការ នូវ​សេវា​​ដាក់​ប្រាក់ និង​ផ្ទេរ​ប្រាក់​រវាង​គណនី និង​គណនី ដើម្បី​ផ្តល់​ភាព​ងាយស្រួល​មួយ​កម្រិត​ថែម​ទៀត ដល់​អតិថិជន​នៃ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំង​២​។​

​តាម​រយៈ​ភាព​ជា​ដៃគូ​នេះ អតិថិជន​របស់​វី​ង និង​អម្រឹត នឹង​អាច​ធ្វើការ​ផ្ទេរ​ប្រាក់ ពី​គណនី​អម្រឹត​ទៅ​គណនី​វី​ង ឬ​ពី​គណនី​វី​ង​ទៅ​គណនី​អម្រឹត តាម​រយៈ​កម្មវិធី ស្មា​ត​ហ្វូ​ន​វី​ង ឬ USSD *989# ។ លើស​ពី​នេះ​ទៀត អតិថិជន​របស់​អម្រឹត អាច​ដាក់​ប្រាក់​ទៅ​ក្នុង​គណនី​អម្រឹត​របស់​ពួក​គេ ដោយ​គ្រាន់តែ​ទៅ​កាន់​ភ្នាក់ងារ​វី​ង​ជាង ៦០០០ កន្លែង នៅ​ទូ​ទាំង​ប្រទេស​។​

​ការ​ដាក់​ឲ្យ​ដំណើរការ​នៃ​សេវា​ទាំង​ពីរ​នេះ នឹង​ជំនួស​ឲ្យ​ទម្លាប់​ជា​ទូទៅ​នៃ​ការ​ដាក់​ប្រាក់ របស់​អតិថិជន​អម្រឹត​រាប់​ពាន់​នាក់ ដែល​ជា​ទូទៅ​ពួក​គាត់ ត្រូវធ្វើ​ដំណើរ​ទៅ​កាន់​សាខា​ណាមួយ​របស់​អម្រឹត​ដើម្បី​ធ្វើ​ប្រតិ​បត្តិការ​នេះ​។ ផ្ទុយ​ទៅ​វិញ តាម​រយៈ​សេវា​ថ្មី​នេះ ពួក​គាត់​អាច​ចូល​ទៅ​ក្នុង​កម្មវិធី Wing Money ឬ USSD *989# ដើម្បី​ធ្វើការ​ផ្ទេរ​ប្រាក់ ឬ​ទៅ​ភ្នាក់ងារ​វី​ង​ណាមួយ​ ​ដើម្បី​ធ្វើការ​ដាក់​ប្រាក់​ទៅ​ក្នុង​គណនី​អម្រឹត ដែល​ភាព​ងាយស្រួល​នេះ នឹង​អាច​ជួយ​បង្កើន​ផលប័ត្រ​ហិរញ្ញវត្ថុ​របស់​ពួក​គាត់ ក្នុង​ការ​ប្រើប្រាស់​នា​ពេល​អនាគត ឬ​ការ​បង់ប្រាក់​សង​ត្រលប់ នៃ​ប្រាក់​កម្ចី​ប្រចាំខែ​របស់​ពួក​គាត់​។​

​ខណៈ​ពេល​ចូលរួម​នៅ​ក្នុង​ពិធី​ដាក់​ឲ្យ​ដំណើរការ នៅ​ឯ​ការិយាល័យ​កណ្តាល​របស់​អម្រឹត លោក ចូ​ចូ ម៉ា​ឡូ​ឡូ​ស អគ្គនាយក​ធនាគារ​ឯកទេស វី​ង បាន​មាន​ប្រសាសន៍​ថា ភាព​ជា​ដៃគូ​វាង​វី​ង និង អម្រឹត ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ការ​ប្តេជ្ញា​ចិត្ត​រួម​គ្នា នៅ​ក្នុង​ការ​ដាក់​បញ្ចូល​ហិរញ្ញវត្ថុ​ទៅ​ដល់អ្នក​មិន​មាន​គណនី​ធនាគារ និង​មិន​​ស្ថិត​ក្នុង​បណ្តាញ​ធនាគារ ក្នុង​ការ​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ និង​ចូលរួម​ចំណែក​ដល់​ការ​រីក​ចម្រើន​នៃ​សេដ្ឋកិច្ចជាតិ​។​

​លោក ចូ​ចូ ម៉ា​ឡូ​ឡូ​ស​បន្ត​ទៀត​ថា «​ជាមួយនឹង​ការ​ចាប់ផ្តើម​នេះ យើង​បាន​ឈាន​ដល់​ដំណាក់កាល​មួយ​ផ្សេង​ទៀត នៅ​ក្នុង​បេសកកម្ម​របស់​យើង ដើម្បី​ផ្ដល់​សេវា​ផ្ទេរ​ប្រាក់ និង​តម្រូវការ​ដាក់​ប្រាក់​របស់​អតិថិជន​របស់​​យើង​។ មិន​ថា​ ជា​ការ​ធ្វើ​ប្រ​តិ​ប​តិ្ត​ការ​ហិរញ្ញវត្ថុ​ប្រចាំ​ថ្ងៃ ការ​បង្វិលប្រាក់​សម្រាប់​ធ្វើការ​វិនិយោគ ក្នុង​រយៈ​ពេល​វែង ឬ​ការ​ដាក់​ប្រាក់​បញ្ញើ​ជា​សាច់ប្រាក់​ភ្លាម​ៗ គឺ​វា​ស្ថិត​នៅ​ក្នុង​ដៃ​របស់​អតិថិជន វី​ង និង អម្រឹត តាម​រយៈ​សេវាកម្ម​ផ្ទេរ​ប្រាក់​ពី​គណនី​ទៅ​គណនី និង​ការ​ដាក់​ប្រាក់​បញ្ញើ​ជា​សាច់ប្រាក់ រួម​ជាមួយនឹង​ការ​ផ្ដល់​ជូន​នូវ​លទ្ធភាព​ជា​ច្រើន​ផ្សេង​ទៀត​»។​

​លោក ជា ផល្លា​រិ​ន អគ្គនាយកគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត បាន​មាន​ប្រសាសន៍​ថា គោលបំណង​ធំ​បំផុត នៃ​ការ​ចាប់ផ្តើម​ដំណើ​ការរបស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំង​ពីរ​នេះ គឺ​ដើម្បី​បំពេញតម្រូវការ សេវា​ហិរញ្ញ​វត្ថុ​របស់​អតិថិជន និង​ធានា​ថា ពួក​គាត់​មាន​ឧបករណ៍​ដើម្បី​សម្របសម្រួល​ក្នុង​ការ​សម្រេចចិត្ត​ផ្នែក​ហិរញ្ញ​វត្ថុ ក្នុង​រយៈពេល​ខ្លី និង​រយៈពេល​វែង​ដែល​ពួក​គាត់​ត្រូវធ្វើ​។​

​លោក​បាន​បន្ត​ទៀត​ថា​៖ «​ឈ្មោះ​របស់​យើង «​អម្រឹត» មាន​ន័យ​ថា ចម្រើន​រុងរឿង​។ យើង [​អម្រឹត​] ផ្តល់​ជូន​នូវ​សេវា​ហិរញ្ញវត្ថុ និង​ដំណោះស្រាយ ដោយ​ផ្ដោត​ទៅ​លើ​ចំណាប់អារម្មណ៍​របស់​អតិថិជន សម្រាប់​សេវា​​ហិរញ្ញវត្ថុ​ក្នុង​រយៈពេល​វែង​។ ភាព​ខ្លាំង​នៃ​អាជីវកម្ម​របស់​យើង [​អម្រឹត​] គឺជា​លទ្ធផល​ដោយ​ផ្ទាល់​ពី​ជំនឿ​ចិត្ត និង​ទំនុកចិត្ត​របស់​អតិថិជន ដែល​មាន​ចំពោះ​យើង [​អម្រឹត​] ហើយ​ក៏​ដូច​ជា​ជំនឿ​ចិត្ត និង​ទំនុក​ចិត្ត​ដែល​យើង [​អម្រឹត​] មាន​ចំពោះ​ដៃគូ​របស់​យើង [​អម្រឹត​] មាន​ដូច​ជា វី​ង ជាដើម​»។

​ភាព​ជា​ដៃគូ​នេះ នឹង​អនុញ្ញាត​ឱ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត ឈាន​ទៅ​ដល់​អតិថិជន​គោលដៅ​របស់​ខ្លួន ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​តំបន់ ដែល​មាន​វត្តមាន​ភ្នាក់ងារ​វី​ង​នៅ​ទីនោះ បន្ថែម​ទៅ​លើ​សេវាកម្ម​បង់​ត្រលប់​​នៃ​ប្រាក់​កម្ចី ដែល​ស្ថាប័ន​ទាំង​ពីរ បាន​ផ្ដល់​ជូន​កាលពី២ឆ្នាំ​មុន​។

បន្ថែម​ពីលើ​ភាព​ងាយស្រួល នៃ​ការ​ផ្ទេរ​ប្រាក់​រវាង​គណនី​ និង​គណនី អតិថិជន​របស់​អម្រឹត ក៏​អាច​រីករាយ​ជាមួយនឹង​សេវាកម្ម​ហិរញ្ញវត្ថុ​ចល័ត​​ថ្មី ដែល​ផ្តល់​ជូន​នៅ​ក្នុង​កម្មវិធី ស្មា​ត​ហ្វូ​ន​វី​ង ​រួម​មាន សេវា​ផ្ទេរ​ប្រាក់​ក្នុងស្រុក ​និង​អន្តរជាតិ ការ​បញ្ចូល​​ទឹកប្រាក់​ទូរស័ព្ទ ការ​ទូទាត់​វិក្កយបត្រ​ទូទាត់​តាម​អីុ​នធើ​ណែ​ត និង QR កូដ និង​ប្រតិបត្តិការ​ជា​ច្រើន​ទៀត​។​

​ដើម្បី​អបអរសាទរ​ចំពោះ​ភាព​ជា​ដៃគូ​នេះ ចាប់ពី​ថ្ងៃ​ទី ១ ខែមករា ដល់​ថ្ងៃ​ទី ៣១ ខែមីនា ឆ្នាំ ២០១៩ អតិថិ​ជន​ដែល​ធ្វើ​ប្រតិបត្តិការ​ផ្ទេរ​ប្រាក់ រវាង​គណនី​វី​ង​ និង​អម្រឹត និង​ពី​គណនី​អម្រឹត​ទៅ​គណនី​វី​ង នឹង​មិន​ត្រូវ​បាន​គិតថ្លៃ​សេវា​នោះ​ទេ​។ ការ​មិន​គិត​កម្រៃ​នេះ ផ្ដល់​ជូន​ចំពោះតែ​អតិថិជន ដែល​ធ្វើ​ប្រតិបត្តិការ​តាម​រយៈ​កម្មវិធី Wing Money ឬ​USSD *989# តែ​ប៉ុណ្ណោះ​៕ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ