ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងស្រី​ទ្រាំ​នឹង​ទ​ង្វើ​ដដែល​ៗ​លែង​បាន​…​ប្តឹង​ឱ្យ​ចាប់​ប្អូនប្រុស

5 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ​៖ ស្ត្រី​ម្នាក់​បាន​ធ្វើ​ពិធីជប់លៀង​បន្តិចបន្តួច​នៅផ្ទះ ​ដោយ​ហៅ​មិត្តភក្តិ​៥​ទៅ​៦​នាក់​មក​ចូលរួម​ផង​ដែរ ស្រប​ពេល​កំពុង​សប្បាយ​ស្រាប់តែ​ប្អូនប្រុស​បង្កើត​បាន​អុកឡុក ព្រោះ​ខឹង​ស្ត្រី​ជា​បង​ស្តីអោយ​រឿង​បើក​ធុងបាស់​ឮ​សំឡេង​ខ្លាំង បាន​លើក​ធុង​ទឹកកក​​គប់ និង​លើក​តុ​ដែល​មាន​ភ្ញៀ​ង​កំពុង​ហូប​បំបះ​ចោល បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង៨​និង​៣០នាទី​យប់​ថ្ងៃ​ទី​១២ មក​រា ២០១៩…

ភ្នំពេញ​៖ ស្ត្រី​ម្នាក់​បាន​ធ្វើ​ពិធីជប់លៀង​បន្តិចបន្តួច​នៅផ្ទះ ​ដោយ​ហៅ​មិត្តភក្តិ​៥​ទៅ​៦​នាក់​មក​ចូលរួម​ផង​ដែរ ស្រប​ពេល​កំពុង​សប្បាយ​ស្រាប់តែ​ប្អូនប្រុស​បង្កើត​បាន​អុកឡុក ព្រោះ​ខឹង​ស្ត្រី​ជា​បង​ស្តីអោយ​រឿង​បើក​ធុងបាស់​ឮ​សំឡេង​ខ្លាំង បាន​លើក​ធុង​ទឹកកក​​គប់ និង​លើក​តុ​ដែល​មាន​ភ្ញៀ​ង​កំពុង​ហូប​បំបះ​ចោល បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង៨​និង​៣០នាទី​យប់​ថ្ងៃ​ទី​១២ មក​រា ២០១៩ នៅ​ក្នុងភូមិ​ប៉ប្រក់​ខាងជើង​កា​កាប​១ ខណ្ឌ​ពោធិ៍សែន​ជ័យ​។

ជន​បង្ក​ឈ្មោះ ឃឹម សុភា ហៅ ប៉េ អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិត ស្នាក់​នៅ​ភូមិ ប៉ប្រក់​ខាងជើង កា​កាប​១ ខណ្ឌ ពោធិ៍​សែន​ជ័យ​។

ចំណែក​ស្ត្រី​ជា​បង​ឈ្មោះ ឃឹម សុ​ជាតិ អាយុ​៣៧​ឆ្នាំ មុខរបរ​មេផ្ទះ ស្នាក់​នៅ​ភូមិ​ប៉ប្រក់​ខាងជើង កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ប្រភព​ពី​ស្ត្រី​ជា​បង និង​ជាដើម​បណ្តឹង​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ គាត់​បាន​ជួបជុំ​បងប្អូន និង​ហៅ​មិត្តភក្តិ​៦​ទៅ​៧​នាក់​មក​ចូលរួម​ជប់លៀង​បន្តិចបន្តួច​នៅផ្ទះ ពេល​កំពុង​ហូប​ចុក ស្រាប់តែ​ប្អូនប្រុស​បាន​ទៅ​បើក​សំឡេង​ធុងបាស់​ឮ​ខ្លាំង ពេល​នោះ​គាត់​ក៏​ស្តីអោយ ធ្វើ​អោយ​ប្អូនប្រុស ខឹង​បាន​លើក​ធុង​ទឹកកក​គ្រវាត់​គប់​សំដៅ​មក​លើ​គាត់​តែ​ខុស និង​លើក​តុ​ដែល​មាន​ភ្ញៀ​ង​កំពុង​ហូប​បំបះ​ចោល ដោយ​ទ្រាំ​នឹង​ទ​ង្វើ​ប្អូនប្រុស​ខាងលើ​លែង​បាន គាត់​ក៏​មក​ប្តឹង​សមត្ថកិច្ច​អោយ​ចុះ​មក​ឃាត់ខ្លួន​ប្អូនប្រុស​ដើម្បី​យក​ទៅ​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​តែ​ម្តង​។

ប្រភព​ដដែល​បាន​បន្ត​ថា ប្អូនប្រុស​របស់​គាត់​ជា​មនុស្ស​ប្រើប្រាស់​គ្រឿងញៀន ហើយ​កន្លង​មក​តែងតែ​រក
រឿង​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ជា​ញឹក​ញាប់ ប៉ុន្តែ​ឪពុក​ម្តាយរបស់​​គាត់​ចិត្ត​មិន​ដាច់ ពីព្រោះ​មានកូន​ប្រុស​តែ​ម្នាក់ និង​ជា​កូនពៅ​ផង តែ​លើក​នេះ​ដោយ​សារ​ទ​ង្វើ​ដដែល​ៗ​ទើប​ទៅ​ប្តឹង​សមត្ថកិច្ច​ឱ្យ​ឃាត់ខ្លួន​តែ​ម្តង​។

បច្ចុប្បន្ន​បុរស​ជា​ជន​បង្ក​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បណ្តោះ​អ​សន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ