ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើប​ឃើញ​មុខ​… ស្អែក​ឡើង​បញ្ចប់​អ្វី​ៗ​ជាប់នឹង​ដើម​ទឹកដោះគោ គួរ​ឱ្យ​សង្វេគ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្ត​បាត់​ដំបង ៖ បើតាម​សេចក្តីរាយការណ៍​បឋម​ពី​សមត្ថកិច្ច​បានប្រាប់​ឱ្យ​ដឹង​ថា បុរស​ម្នាក់​​ត្រូវបាន​គេ​ប្រទះ​ឃើញ​ចង​.​ក​សម្លាប់​ខ្លួន​ជាប់​នឹង​ដើម​ទឹក​ដោះគោ បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាលពី​ម៉ោង​៥​ល្ងាច ​ថ្ងៃ​ទី​១២​ ខែមក​រា ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុងភូមិ​ចុង​ប្រឡាយ ឃុំ​តា​លាស់…

ខេត្ត​បាត់​ដំបង ៖ បើតាម​សេចក្តីរាយការណ៍​បឋម​ពី​សមត្ថកិច្ច​បានប្រាប់​ឱ្យ​ដឹង​ថា បុរស​ម្នាក់​​ត្រូវបាន​គេ​ប្រទះ​ឃើញ​ចង​.​ក​សម្លាប់​ខ្លួន​ជាប់​នឹង​ដើម​ទឹក​ដោះគោ បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាលពី​ម៉ោង​៥​ល្ងាច ​ថ្ងៃ​ទី​១២​ ខែមក​រា ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុងភូមិ​ចុង​ប្រឡាយ ឃុំ​តា​លាស់ ស្រុក​មោងឫស្សី​។

សេចក្តីរាយការណ៍​បន្តថា ជន​រង​គ្រោះខាងលើ​​ឈ្មោះ ​ជឹ​ម ធា​យ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ បាន​ធ្វើ​អត្តឃាត​​ចង.​ក​សម្លាប់​ខ្លួន​។ សមត្ថកិច្ច​បាន​ប្រាប់បន្ត​ថា ជន​រង​គ្រោះ​បាន​យក​ខ្សែ​គោ​មក​ចង​.​ក​ជាប់​នឹង​មែនដើ​ម​ទឹក​ដោះគោ​ នៅ​ក្បែរ​ផ្ទះ​របស់​ខ្លួន ហើយត្រូវ​​បងប្អូន​បាន​សន្និដ្ឋាន​ថា អាច​កើតឡើង បន្ទាប់​ពី​ជន​រង​គ្រោះ​ត្រឡប់​មក​ពី​ឃ្វាលគោ​វិញ​។

បើតាមក្រុម​គ្រួសារ​​ក៏​បាន​អះអាង​ប្រាប់​សមត្ថកិច្ច​ថា កន្លង​មក ​ជន​រង​គ្រោះ​ធ្លាប់​មាន​ជំងឺ​សរសៃប្រសាទ ហើយ​ថ្មី​ៗ​នេះ​ ជន​រង​គ្រោះ​តែង​មាន​ជំងឺ​ឈឺក្បាល​ រហូត​ទៅ​ឲ្យ​គ្រួ​ពេទ្យ​ពិនិត្យ​ទៀត​ផង​ ប៉ុន្តែ​មុន​កើតហេតុ​នេះ​​មួយ​ថ្ងៃ ជន​រង​គ្រោះ​បាន​បង្ករឿង​ជាមួយ​បងប្អូន​នៅ​ក្នុងផ្ទះ​យ៉ាង​ខ្លាំង លុះ​នៅ​ល្ងាច​ថ្ងៃ​ទី​១២ ខែ​មក​រា ស្រាប់តែ​មានរឿង​នេះ​កើតឡើង​តែ​ម្ដង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ