ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិបស្សនា​មាន​អានុភាព​ដុត​កម្លោច​នូវ​បាបធម៌

5 ឆ្នាំ មុន

តើ​វិបស្សនា​ភាវនា​មាន​ប្រយោជន៍​អ្វីខ្លះ? វិបស្សនា​ភាវនា​គឺជា​ការ​អប់រំ​ផ្លូវចិត្ត​ដ៏​ពិសេស​មួយ​សម្រាប់​ដុត​កម្លោច​នូវ​បាបធម៌ និង​កិលេស​ផ្សេង​ៗ​ដែល​ត្រាំ​ង​ក្នុង​ខ្លួនប្រាណ ឱ្យ​រីងស្ងួត រហូត​ដាច់​ស្រឡះ លែង​ត្រឡប់​មក​វិញ ព្រោះ​ការ​បាន​សម្រេច​នូវ​អរិយ​មគ្គ​ជា​លោកុត្តរ លែង​អាឡោះ​ស្រណោះ​អ្វី​ៗ​ជា​របស់​លោកិយ​ទៀត​ហើយ​។ នេះ ជា​ផលប្រយោជន៍​នៃ​ការ​អប់រំ​ចិត្ត​តាម​រយៈ​ការ​ធ្វើ​វិបស្សនា​ភាវនា​។…

តើ​វិបស្សនា​ភាវនា​មាន​ប្រយោជន៍​អ្វីខ្លះ?

វិបស្សនា​ភាវនា​គឺជា​ការ​អប់រំ​ផ្លូវចិត្ត​ដ៏​ពិសេស​មួយ​សម្រាប់​ដុត​កម្លោច​នូវ​បាបធម៌ និង​កិលេស​ផ្សេង​ៗ​ដែល​ត្រាំ​ង​ក្នុង​ខ្លួនប្រាណ ឱ្យ​រីងស្ងួត រហូត​ដាច់​ស្រឡះ លែង​ត្រឡប់​មក​វិញ ព្រោះ​ការ​បាន​សម្រេច​នូវ​អរិយ​មគ្គ​ជា​លោកុត្តរ លែង​អាឡោះ​ស្រណោះ​អ្វី​ៗ​ជា​របស់​លោកិយ​ទៀត​ហើយ​។ នេះ ជា​ផលប្រយោជន៍​នៃ​ការ​អប់រំ​ចិត្ត​តាម​រយៈ​ការ​ធ្វើ​វិបស្សនា​ភាវនា​។

ក៏​វិបស្សនា​នេះ​ទៀត​សោត​មិនមែន​ធ្វើ​បាន​តែ​អ្នក​កាន់សីល​៥ សីល​៨ អ្នក​ចង់ទៅ​កាន់​ឋានសួគ៌ និព្វាន​នោះ​ទេ គឺ​មនុស្ស​គ្រប់​រូប​អាច​ធ្វើ​បាន​ទាំងអស់​គ្នា​ឱ្យ​តែ​មានចិត្ត​ចង់​ប្រតិបត្តិ ។

តាម​ពិត​ទៅ​ការ​អប់រំ​ចិត្ត​ឱ្យ​ស្ងប់រម្ងាប់ ឱ្យ​អារម្មណ៍​ស្អប់​ល្អ ជា​គុណជាតិ​ដែល​ចាំបាច់​ដ៏​ក្រៃ​លែង សម្រាប់​ជីវិត​ប្រចាំ​ថ្ងៃ​ណាស់ ពោល​គឺ​ធ្វើ​ឱ្យ​យើង​ស្ងប់​ចាក​កិលេស​ផង​ទាំងពួង​ដែល​ជា​ហេតុ​នៃ​សេចក្តី​ខ្វល់ខ្វាយ និង​ការ​ជំពាក់​វាក់​វិ​ន​ក្នុង​វត្ថុ​ដទៃ​ៗ​ទៀត រស់នៅ​ដោយ​សុខសាន្ត ។