ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ប្រុស​ស្រី​៣​នាក់​បាត់បង់​ជីវិត​ក្នុង​ថ្ងៃ​តែ​មួយ​យ៉ាង​អាណោចអាធ័ម

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ​៖ គ្រោះថ្នាក់​ចរាចរណ៍​២​ករណី​ផ្សេង​គ្នា​ក្នុង​ថ្ងៃ​តែ​មួយ បណ្តាល​ឱ្យ​ប្ដី​ប្រពន្ធ​២​នាក់​បាន​ស្លាប់​កៀប​ជាប់​ក្នុង​រថយន្ដ ដោយឡែក​បុរស​ជា​មន្ត្រី​យោធា​ម្នាក់​ផ្សេង​ទៀត​បាន​ស្លាប់​លើ​ថ្នល់​យ៉ាង​អា​ណោ​ច​អាធ័ម ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១២​ខែមករា​ឆ្នាំ​២០១៩ ។ ករណី​ទី​១-​សមត្ថកិច្ច​ឲ្យ​ដឹង​ថា រថយន្ដ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​មួយ​គ្រឿង​បាន​បុក​ជាមួយ​រថយន្ដ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​មួយ​គ្រឿង​ទៀត បណ្ដាល​ឲ្យ​ប្ដី​ប្រពន្ធ​២​នាក់​ស្លាប់​កៀប​ជាប់​ក្នុង​រថយន្ដ​កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​យប់​ឈាន​ចូល​ថ្ងៃ​ទី​១២…

ខេត្តពោធិ៍សាត់ ​៖ គ្រោះថ្នាក់​ចរាចរណ៍​២​ករណី​ផ្សេង​គ្នា​ក្នុង​ថ្ងៃ​តែ​មួយ បណ្តាល​ឱ្យ​ប្ដី​ប្រពន្ធ​២​នាក់​បាន​ស្លាប់​កៀប​ជាប់​ក្នុង​រថយន្ដ ដោយឡែក​បុរស​ជា​មន្ត្រី​យោធា​ម្នាក់​ផ្សេង​ទៀត​បាន​ស្លាប់​លើ​ថ្នល់​យ៉ាង​អា​ណោ​ច​អាធ័ម ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១២​ខែមករា​ឆ្នាំ​២០១៩ ។

ករណី​ទី​១-​សមត្ថកិច្ច​ឲ្យ​ដឹង​ថា រថយន្ដ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​មួយ​គ្រឿង​បាន​បុក​ជាមួយ​រថយន្ដ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​មួយ​គ្រឿង​ទៀត បណ្ដាល​ឲ្យ​ប្ដី​ប្រពន្ធ​២​នាក់​ស្លាប់​កៀប​ជាប់​ក្នុង​រថយន្ដ​កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​យប់​ឈាន​ចូល​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូ​ម៉ែ​ត​លេខ​២១៩ ២២០ ស្ថិត​ក្នុងភូមិ​ស្វាយដូនកែវ ឃុំ​ស្វាយដូនកែវ ស្រុក​បាកាន​។

ភាគី​រថយន្ដ​មួយ​គ្រឿង​ជិះ​គ្នា​២​នាក់​ប្តី​ប្រពន្ធ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ តាកែវ ៣A-១០៨៨ បើកបរ​ដោយ​បុរស​ជា​ប្ដី​ឈ្មោះ ខេ​ង រ៉ា អាយុ​៤១​ឆ្នាំ បាន​ស្លាប់ និង​អ្នក​រួម​ដំណើរ​ជា​ប្រពន្ធ​ឈ្មោះ ធា អាយុ​៤០​ឆ្នាំ ។​ ជន​រង​គ្រោះ​ទាំង​២​នាក់​រស់នៅ​ភូមិ​រំលេច ឃុំ​រំលេច ស្រុក​បាកាន​។

ចំណែក​ភាគី​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ចាម ១A-៦៣៧៨ បើកបរ​ដោយ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ បាន​រត់គេច​ខ្លួន​បាត់ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រថយន្ដ​មួយ​គ្រឿង​ជិះ​គ្នា​២​នាក់​ប្តី​ប្រពន្ធ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ តាកែវ ៣A-១០៨៨ បាន​ធ្វើ​ដំណើរ​ពី​លិចទៅ​កើត លុះ​ទៅ​ដល់​ចំណុច​កើតហេតុ​មិនដឹង​ថា​ចាំង​នឹង​ភ្លើង​ហ្វា​រថយន្ដ​ដែល​មក​ពីមុខ ឬ​មួយ​ក៏​អ្នកបើកបរ​ងងុយដេក​នោះ​ទេ បានជា​ទៅ​បុក​ពីក្រោយ​រថយន្ដ​ហ៊ី​យ៉ា​ន់​ដាយ​ពណ៌​ស​មួយ​គ្រឿង​ទៀត ពាក់​ស្លាក​លេខ កំពង់ចាម ១A-៦៣៧៨ ដែល​កំពុង​ធ្វើ​ដំណើរ​ស្របគ្នា បណ្ដាល​ឲ្យ​រថយន្ដ​ខាងក្រោយ​ក្រ​ពិត​រួញ​ចូល​គ្នា​កៀប​ប្ដី​ប្រពន្ធ​ទាំង​២​នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​ក្នុង​រថយន្ដ​។

ឃើញ​ហេតុការណ៍​បែប​នេះ​អ្នកបើកបរ​រថយន្ដ​ខាង​មុខ​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ទុក​រថយន្ដ​ចោល ហើយ​គេចខ្លួន​បាត់​ស្រមោល​តែ​ម្ដង​។

ករណី​ទី​២-​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ដ​ឡិច​ស៊ី​ស​៤៧០​មួយ​គ្រឿង​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០១៩ លើ​កំណាត់​ផ្លូវ​កៅស៊ូ​មួយ​ខ្សែ​ស្ថិត​ក្នុងភូមិ​ស្វាយប៉ាក ឃុំ​ព្រ​ងិ​ល ស្រុក​ភ្នំក្រវាញ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ សេង សា​រឿ​ន ភេទ​ប្រុស ​អាយុប្រមាណ​ជាង​៤០​ឆ្នាំ ជា​មន្ត្រី​យោធា​នៅ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​។

អ្នក​ឃើញ​ហេតុការណ៍​បាន​និយាយ​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​ជា​អ្នកបើកបរ​រថយន្ដ​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស បើក​យ៉ាង​លឿន​ក្នុង​ទិស​ដៅ​ពី​ស្រុក​ភ្នំក្រវាញ​ឆ្ពោះទៅ​កាន់​ទីរួមខេត្ត លុះ​ទៅ​ដល់​ចំណុច​កើតហេតុ បាន​បុក​ម៉ូតូ​មួយ​គ្រឿង​ពីក្រោយ​ពេញទំហឹង បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​។ បន្ទាប់​មក​អ្នកបើកបររថយន្ត​ដែល​​មិន​ស្គាល់​អត្តសញ្ញាណ​បាន​បើករថយន្ដ​ទៅ​ទុក​ចោល​នៅ​ខាង​មុខ​សាលាឃុំ​ព្រ​ងិ​ល រួច​រត់គេច​ខ្លួន​ទៅ​បាត់​ស្រមោល​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ និង​បាន​ប្រគល់​សព​ឲ្យ​ទៅ​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​វត្ថុ​តាង​រក្សា​ទុក​នៅ​បុ​ស្ដិ៍​រដ្ឋបាល​ព្រ​ងិ​ល និង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​អ្នកបើកបរ​រថយន្ត​ដើម្បី​ឲ្យ​មក​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ