អាសូរ​! សុខ​ៗ​បែក​ក្រឡាប់​ខណៈ​កំពុង​បើកបរ ចុះ​មនុស្ស​វិញ​នោះ​!


ខេត្តបាត់ដំបង ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា រថយន្ត​ម៉ាក​ឡិច​ស៊ី​ស Rx-330 មួយ​គ្រឿង​បាន​បែក​កង់​ក្រឡាប់​ពេល​កំពុង​ធ្វើ​ដំណើរ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ រីឯ​អ្នក​រួម​ដំណើរ​៦​នាក់​ទៀត​បាន​រង​របួសធ្ងន់ និង​ស្រាល ដែល​កើតឡើង​នៅ​ម៉ោង​៨​យប់ ថ្ងៃ​ទី​១២ មក​រា នៅ​ចំណុច​ភូមិ​បឹង​រាំង ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា នេះ​បើ​តាម​សេចក្ដីរាយការណ៍​របស់​សមត្ថកិច្ច ។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ភ្លាម​ៗ​នោះ​គេ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ជន​រង​គ្រោះ​ទាំង​អស់នោះ​នៅឡើយ​ទេ ។ ពួក​គេ​ជិះ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស Rx- 330 ពណ៌​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 2AV-3572 ។

សមត្ថកិច្ច​បាន​ប្រាប់​ថា រថយន្ត​នេះ​បាន​បែក​កង់​ពេល​កំពុង​ធ្វើ​ដំណើរ ហើយ​ក្រឡាប់​ដោយ​ខ្លួនឯង​តែ​ម្ដង ។ ដោយហេតុ​ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​ភ្លាម​ៗ និង​ចំនួន​៣​នាក់​រង​របួសស្រាល រីឯ​ចំនួន​៣​នាក់​ទៀត​រង​របួសធ្ងន់ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ជួយ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​នៃ​ប្រទេស​ថៃ​ផង​ដែរ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ