ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​គេច​មិន​រួច​… ជនសង្ស័យបញ្ឆោត​ស្រី​ស្រស់​ចូល​ផ្ទះសំណាក់ (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ជាប់​ពាក់ព័ន្ធ​ករណី​ប្លន់​ស្រី​ស្អាត​នៅផ្ទះ​សំណាក់​បៃតង ដែល​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នោះ ពេល​នេះ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កង​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ស្រាវជ្រាវ និង​ចាប់ខ្លួន​បាន​ហើយ ។ ជនសង្ស័យ​ខាងលើ​នោះ​មានឈ្មោះ…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ជាប់​ពាក់ព័ន្ធ​ករណី​ប្លន់​ស្រី​ស្អាត​នៅផ្ទះ​សំណាក់​បៃតង ដែល​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នោះ ពេល​នេះ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កង​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ស្រាវជ្រាវ និង​ចាប់ខ្លួន​បាន​ហើយ ។

ជនសង្ស័យ​ខាងលើ​នោះ​មានឈ្មោះ ឌី​ណា ពុទ្ធិ​ស័​ក្ត ហៅ​ទី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ស្នាក់​នៅ​មិន​ពិតប្រាកដ តែ​បាន​ប្រើប្រាស់ Account Facebook ឈ្មោះ Tii Fee (​ឥទ្ធិពល​នៃ​ផ្សែង​គីមី​) ។

ជនសង្ស័យ​រូប​នេះ​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​នៅ​យប់​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០១៩ នៅ​ចំណុច​មុខ​ផ្ទះ​សំណាក់​​សូ​រិ​យា ក្បែរ​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​កម្លាំង​សមត្ថកិច្ច​កង​អាវុធហត្ថ​មូលដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហការ​ជាមួយ​កម្លាំង​ជំនាញ​នៃ​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ។

ក្រោយ​ពី​ចាប់ខ្លួន​ជនសង្ស័យ​ក៏​សារភាព​ប្រាប់​កម្លាំង​អាវុធហត្ថ​ថា រូបគេ​មានឈ្មោះ ឌី​ណា ពុទ្ធិ​ស័​ក្ត ហៅ​ទី ពិតជា​បាន​ប្រើ Account Facebook ឈ្មោះ Tii Fee (​ឥទ្ធិពល​នៃ​ផ្សែង​គីមី​) ដែល​បាន​បោក​នារី​រង​គ្រោះ​តាម​រយៈ Facebook ឲ្យ​មក​ជួប​នៅផ្ទះ​សំណាក់ និង​ភ្ជង់​ប្លន់​យក​ទ្រព្យសម្បត្តិ​នោះ​ពិតប្រាកដ​មែន ។ ហើយ​សម្ភារៈ​ដែល​ប្លន់​យក​បាន​ពី​នារី​រង​គ្រោះ រូបគេ​បាន​ប្រគល់​ឲ្យ​មិត្តភក្តិ​ឈ្មោះ ត្រា ឈ្មោះ​ឧត្តម ឈ្មោះ​ស្នា និង​ឈ្មោះ​ជា ទៅ​ដូរ​យក​គ្រឿងញៀន​មួយ​កញ្ចប់​ធំ​មក​ចែក​គ្នា​ជក់ និង​លក់​បន្ត​អស់ហើយ ។

គួរ​បញ្ជាក់​ថា កាលពី​ម៉ោង​៧​យប់ ថ្ងៃ​ទី​១ មក​រា ២០១៩ មាន​ករណី​ជនសង្ស័យ​ម្នាក់​ធ្វើ​សកម្មភាព​បោក​នារី​ស្រស់​ស្អាត មុខរបរ​លក់ទំនិញ Onlin ដែល​ជនសង្ស័យ និង​ជន​រង​គ្រោះ​ស្គាល់គ្នា​តាម​ការ​លេង Facebook ។ ក្នុង​នោះ​ជនសង្ស័យ​បាន​ណាត់​ឲ្យ​ជន​រង​គ្រោះ​ទៅ​ជួប​នៅផ្ទះ​សំណាក់​បៃតង ដោយ​បោក​បញ្ឆោត​ថា ឱ្យប្រាក់​។

ទីបំផុត​នៅ​ពេល​ជន​រង​គ្រោះ​ទៅ​ដល់​ជនសង្ស័យ​ធ្វើ​សកម្មភាព​យក​កាំបិត​ភ្ជង់​ប្លន់​យក​គ្រឿងអលង្ការ ទូរស័ព្ទ​ដៃ​អស់ពី​ខ្លួន​សរុប​ជា​ទឹកប្រាក់​ជាង​៣​ពាន់​ដុល្លារ​អា​មេ​រិ​ក និង​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​តាម​សង្គម​ហ្វេ​ស​ប៊ុ​ក​ជា​អំពើ​ប្លន់​ទៅ​វិញ ។ បច្ចុប្បន្ន​នេះ ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​កំពុង​បន្ត​នីតិវិធី និង​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​គូកន ដើម្បី​នាំ​មក​ទទួលទោស​តាម​ច្បាប់ ។

គួររំលឹកទៀតថា ឱ្យ​ដឹង​…!!! នាង​យំ​លែង​ចេញ ក្រោយ​បង្កាត់​ស្នេហ៍​តាម​ហ្វេ​ស​ប៊ុ​ក (​មាន​វី​ដេ​អូ​)

អាវុធហត្ថរាជធានីភ្នំពេញសង្វាតស្រាវជ្រាវបង្ក្រាបចោរប្លន់!

ចោរប្លន់នារីរូបស្អាតនៅផ្ទះសំណាក់បៃតងកាលពីប៉ុន្មានថ្ងៃមុន ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញសង្វាតស្រាវជ្រាវបង្ក្រាបបានហើយ!កាលពីដើមឆ្នាំថ្មី២០១៩ វេលាម៉ោង៧ល្ងាច ថ្ងៃទី១ ខែមករា មានករណីជនសង្ស័យម្នាក់ បានធ្វើសកម្មភាពបោកនារីស្រស់ស្អាត លក់ទំនិញonlinម្នាក់ដែលស្គាល់គ្នាតាម Facebook ឲ្យទៅជួបរូបគេនៅផ្ទះសំណាក់បៃតង ហើយធ្វើសកម្មភាពយកកាំបិតភ្ជង់ប្លន់ យកគ្រឿងអលង្ការទូរស័ព្ទដៃអស់ពីខ្លួន សរុបជាទឹកប្រាក់ជាង ៣ ពាន់ដុល្លារ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់មហាជនពិសេសក្នុងបណ្តាញសង្គមហ្វេសប៊ុក។ តែនៅយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ សមត្ថកិច្ចអាវុធហត្ថមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ សហការណ៍ជាមួយ កម្លាំងជំនាញនៃការិយាល័យ បទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យបាន នៅចំណុចផ្ទះសំណាក់សូរិយា ក្បែរសាលាខណ្ឌពោធិសែនជ័យ។តាមវិធានការណ៍ជំនាញ របស់សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យព្រមសារភាពទទួលកំហុសថា រូបគេ មានឈ្មោះ ឌីណា ពុទ្ធិស័ក្ត ហៅ ទី ពិតជាបានប្រើ Account Facebook ឈ្មោះ Tii Fee(ឥទ្ធិពលនៃផ្សែងគីមី) បោកនារីរងគ្រោះតាមរយៈFacebook ឲ្យមកជួបនៅផ្ទះសំណាក់និងភ្ជង់ប្លន់កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ ពិតប្រាកដមែន ហើយសម្ភារៈដែលយកបានពីនារីរងគ្រោះ រូបគេបានប្រគល់ឲ្យមិត្តភក្តិឈ្មោះ ត្រា, ឈ្មោះឧត្តម, ឈ្មោះស្នា និង ឈ្មោះជា ទៅដូរយកគ្រឿងញៀន មួយកញ្ចប់ធំ មកចែកគ្នាជក់និងលក់បន្ត។ បច្ចុប្បន្នអាវុធហត្ថរាជធានីភ្នំពេញ កំពុងបន្តនិតិវិធីស្រាវជ្រាវស្វែងរកចាប់ខ្លួនគូរកន របស់ជនសង្ស័យដែលនៅសេសសល់ជាបន្តទៀត៕#PhnomPenhGRK

បាន​បង្ហោះ​ដោយ Phnom Penh Gendarmerie នៅ សៅរ៍ 12 មករា 2019

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ