ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្វេគ​ណាស់ ! ស្ត្រី​ម្នាក់​ធ្វើ​ឲ្យ​គេ​ផ្អើល និង​ចោមរោម​មើល​ពេញ​ផ្លូវ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​អនាថា​វ័យ​ជាង​៣០​ឆ្នាំ​ម្នាក់ បាន​ឈឺពោះ​សម្រាល​កូនស្រី​នៅ​តាម​ដងផ្លូវ​ត្រូវ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​នៅ​តាម​ដងផ្លូវ​ឃើញ​ជួយ និង​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​កាល​ម៉ែត្រ ។ ហេតុ​ការ​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១២​និង​០០​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​អនាថា​វ័យ​ជាង​៣០​ឆ្នាំ​ម្នាក់ បាន​ឈឺពោះ​សម្រាល​កូនស្រី​នៅ​តាម​ដងផ្លូវ​ត្រូវ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​នៅ​តាម​ដងផ្លូវ​ឃើញ​ជួយ និង​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​កាល​ម៉ែត្រ ។ ហេតុ​ការ​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១២​និង​០០​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០១៨ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​៣១៥​កែង និង​ផ្លូវ​៥១៦ ជាប់ និង​ផ្សារ​ធី​ខេ ក្នុង​សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក ។

តាម​ប្រភព​ពី​សន្តិសុខ​ម្នាក់​ដែល​យាម​នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​ឲ្យ​បាន​ឲ្យ​ដឹង​ថា ស្ត្រី​អនាថា​ដែល​បាន​សម្រាលកូន​នៅ​តាម​ដងផ្លូវ​នោះ​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ដឹង​តែ​មាន​វ័យ​ប្រមាណ​ជាង​៣០​ឆ្នាំ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា មុន​កើតហេតុ​រូប​គាត់​បានឃើញ​ស្ត្រី​ខាងលើ​នេះ​បាន​ធ្វើ​ដំណើរ​ដោយ​ថ្មើ​ជើង តាម​បណ្តោយ​ផ្លូវ​៥១៦ ទិស​ដៅ​ពី​កើត​ទៅ​លិច​មក​ឈប់​អង្គុយ​នៅ​ចំណុច​កើតហេតុ​ខាងលើ ហើយ​បាន​ត្អូញត្អែរ​ថា រូប​គាត់​ឈឺពោះ​ណាស់ ខណៈនោះ​ក៏​មាន​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ឃើញ​ហេតុ​ការ​បាន​នាំ​មក​ជួ​យស​សង្គ្រោះ​ជាបឋម​សិន រួច​បាន​សម្រាល​កូនស្រី​មួយ​ដ៏​ស្រស់​ស្អាត​ម្នាក់​ផង​ដែរ ។ បន្ទាប់​មក​រង់ចាំ​រថយន្ត​សង្គ្រោះ​មក​ដឹក​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​បន្ត​ទៀត ។

អ្វី​គួរ​ឲ្យ​សរសើរ​នោះ គឺ​មាន​នារី​វ័យក្មេង​រូប​ស្រស់​ដូច​តារា​ម្នាក់​បាន​បើករថយន្ត​លុ​ច​ស៊ី​ស​ស៊េរី​ទំនើប​៣៣០​មួយ​គ្រឿង មក​ឈប់​ជួយ​សង្គ្រោះ​ដោយ​មិន​ខ្លាច និង​រអើម​នោះ​ទេ ធ្វើ​ប្រជាពលរដ្ឋ​ក៏​ដូច​ជា មហាជន​ជា​ច្រើន​ដែល​បាន​មក​ឈប់​មើល​មានការ​កោតសរសើរ​ទៅ​លើ​នារី​វ័យ​រូប​ស្រស់​នោះ​ផង​ដែរ ។ បន្ទាប់​មក​ប្រជាពលរដ្ឋ​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ក៏​ដូច​រថយន្ត​សង្គ្រោះ​បន្ទាន់​ផង​ដែរ ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់ និង​ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់​គ្លី​និ​0​ករ​ស្មី​បាន​មក​ជួយ​ដឹក​ជន​រង​គ្រោះ​យក​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​កាល​ម៉ែត្រ​បន្ត ដោយ​រថយន្ត​សង្គ្រោះ​មន្ទីរពេទ្យ​រស្មី​មិន​មាន​ឧបករណ៍​សង្គ្រោះ​គ្រប់គ្រាន់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ