ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំហ៊ាន ស្រវឹងលែងស្គាល់ចៅសង្កាត់ ចាប់​វាយ​ទម្លាក់ពី​ម៉ូតូ

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ លោក ញឹ​ម សាំ ចៅសង្កាត់​ចេក ក្រុង​ស្វាយ​រៀង បាន​ត្រូវ​ជន​ស្រវឹង​ស្រា​ម្នាក់​វាយ​ទម្លាក់​ពីលើ​ម៉ូតូ​ធ្លាក់​ចូល​ភក់​ក្រោល​ក្របី​បណ្តាល​ឱ្យ​រង​របួសធ្ងន់ ខណៈ​លោក​ចៅសង្កាត់​ទៅ​សាកសួរ ព្រោះ​មាន​ពាក្យបណ្តឹងពី​ប្រជាពលរដ្ឋ​ថា…

ខេត្តស្វាយរៀង ៖ លោក ញឹ​ម សាំ ចៅសង្កាត់​ចេក ក្រុង​ស្វាយ​រៀង បាន​ត្រូវ​ជន​ស្រវឹង​ស្រា​ម្នាក់​វាយ​ទម្លាក់​ពីលើ​ម៉ូតូ​ធ្លាក់​ចូល​ភក់​ក្រោល​ក្របី​បណ្តាល​ឱ្យ​រង​របួសធ្ងន់ ខណៈ​លោក​ចៅសង្កាត់​ទៅ​សាកសួរ ព្រោះ​មាន​ពាក្យបណ្តឹងពី​ប្រជាពលរដ្ឋ​ថា មាន​ជន​ម្នាក់​ស្រវឹងស្រា​កំពុង​អុកឡុក​ដេញ​វាយ​អ្នក​ភូមិ ។

នៅ​ពេល​ទទួល​ពាក្យបណ្តឹង​ភ្លាម លោក​ចៅសង្កាត់​ក៏​ទៅ​កន្លែង​កើតហេតុ​ដើម្បី​សួរនាំ តែ​មិន​ទាន់​ទាំង​ចុះ​ពីលើ​ម៉ូតូ​ផង ក៏​ត្រូវ​ជន​ប្រមឹក​វាយ​ទម្លាក់​ពីលើ​ម៉ូតូ​ដួល​ចូល​ក្នុង​ភក់​ក្រោល​ក្របី ហើយ​ជន​ស្រវឹង​កំណាច​ក៏​ស្ទុះ​ទៅ​ជាន់​ពីលើ​និងធាក់​ទៀត បណ្តាល​ឲ្យ​របួសធ្ងន់​ទ្រម​ខ្លួន​តែ​ម្តង ។ខណៈនោះ អ្នកស្រុក​ឃើញ​ក៏​រត់​មក​ជួយ និង​ប្តឹង​សមត្ថកិច្ច​ឲ្យ​មក​ជួយ​អន្តរាគមន៍ ។ ពេល​នោះ បើ​អ្នក​ភូមិ​ជួយ​មិន​ទាន់​ទេ លោក​ចៅសង្កាត់​អាច​នឹង​ស្លាប់​បាន ។

អំពើ​ហិង្សា​វាយ​លោក​ចៅសង្កាត់​នេះ បានកើតឡើង​កាលពី​យប់​ថ្ងៃ​ទី​៩ ខែមករា នៅ​ភូមិ​ទទា សង្កាត់​ចេក ។ បើ​តាម​សមត្ថកិច្ច​មូលដ្ឋាន​ឱ្យ​ដឹង​ថា នេះ​ជា​ករណី​ហិង្សា​ដោយ​ចេតនា ដែល​បង្ក​ឡើង​ដោយ​ជន​ឈ្មោះ ប៉ូច សុផល ហៅ​ខ្វិន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ជា​កម្មករ​សំណង់ រស់នៅ​ក្នុងភូមិ សង្កាត់​ខាងលើ ហើយ​កន្លង​មក​តែងតែ​ផឹកស្រា​ស្រវឹង​រួច​ដើរ​ឡូឡា​អុកឡុក​អ្នក​ភូមិ​ជា​ញឹកញាប់ ។

ប្រភព​ដដែល​បន្ត​ថា ជន​នេះ​បាន​វាយ​ជនរង​គ្រោះជា​ចៅសង្កាត់​ចេក គឺ​លោក ញឹ​ម សាំ អាយុ​៧២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ទទា​ដែរ បណ្តាល​ឱ្យ​គ្រេច​កដៃ​ស្តាំ និង​ស្នាម​ឆូត​ករង​របួសធ្ងន់ ។ ពេល​សមត្ថកិច្ច​ទៅ​ដល់ ជនសង្ស័យ​វាយ​ទាំង​សមត្ថកិច្ច​ទៀត ដែល​ទម្រាំ​ចាប់ខ្លួន​បាន​បែក​ល្បាប់​ប្រឡាក់​ភក់​លាមក​ក្របី​ឲ្យ​ស្រមក​តែ​ម្តង ។ ជន​ប្រមឹក​ឈ្មោះ​ប៉ូច សុផល ហៅ​ខ្វិន​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយ
រៀង ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត នៅ​ថ្ងៃ​ទី​១១ ខែមករា​៕​​

អត្ថបទសរសេរ ដោយ