ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​នឹង​បើក​សវនាការ​ជម្រះ​ទោស​សម រង្ស៊ី ករណី​ក្លែង​បន្លំ​ឯកសារនិង​ផ្សាយ​ព័ត៌​មាន​មិន​ពិតនៅ​ថ្ងៃទី​៨កញ្ញា

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ សា​លាដំបូង​រាជធានី​ភ្នំ​ពេញ​នឹង​បើក​សវនាការ​ជម្រះ​ទោស​លោក​សម​ រង្ស៊ី ពីបទ​ក្លែង​បន្លំ​ឯកសារ និង​ផ្សាយ​ព័ត៌​មាន​មិន​ពិត នៅថ្ងៃទី​៨ កញ្ញា ឆ្នាំ​២០១០ លើ​សំណុំ​រឿង​ព្រហ្ម​ទណ្ឌ​លេខ​៤៤៤ ចុះថ្ងៃទី​២៦ កុម្ភៈ ឆ្នាំ ២០១០ ។

យោង​តាម​ដីកា​កោះ​ហៅ​ជន​ជាប់ចោទ​ឱ្យ​ចូល​សវនាការ​របស់​តំណាង​អយ្យ​ការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក​សុខ រឿន បាន​ឱ្យ​ដឹង​ថា សំរេច​បង្គាប់​ឱ្យឈ្មោះ​សម​ រង្ស៊ី ចូល​ខ្លួន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅថ្ងៃទី​៨ កញ្ញា​ឆ្នាំ​២០១០ (សាល​សវនាការ​ទី២) វេលាម៉ោង​៨​ព្រឹក​ជាកំហឹត ដើម្បី​ឆ្លើយ​បំភ្លឺ​អំពី​ការ​ចោទប្រកាន់​ដែល​ថា លោកក្លែង​បន្លំ​ឯកសារ និង​ផ្សាយ​ព័ត៌មាន​មិនពិត ៕