ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានទំនើប​ គេនាំគ្នាជិះបន្លំគេចពន្ធ…

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ រថយន្ត​ទំនើប​បន្លំ​ពន្ធ​ចង្កូត​ស្តាំ​ចំនួន​៩​គ្រឿង​ និង​រថយន្ត​ចង្កូត​ឆ្វេង​បន្លំ​ពន្ធ​ចំនួន​៥​គ្រឿង ត្រូវ​បាន​មន្ត្រី​សាខា​គយ​និងរដ្ឋាករ​ខេត្ត រឹបអូស​ជា​បន្តបន្ទាប់​នា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ដោយ​រក្សា​ទុកជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក ទុំ…

ខេត្ត​ព្រះ​សីហ​នុ ៖ រថយន្ត​ទំនើប​បន្លំ​ពន្ធ​ចង្កូត​ស្តាំ​ចំនួន​៩​គ្រឿង​ និង​រថយន្ត​ចង្កូត​ឆ្វេង​បន្លំ​ពន្ធ​ចំនួន​៥​គ្រឿង ត្រូវ​បាន​មន្ត្រី​សាខា​គយ​និងរដ្ឋាករ​ខេត្ត រឹបអូស​ជា​បន្តបន្ទាប់​នា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ដោយ​រក្សា​ទុកជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក ទុំ ណូ ប្រធាន​សាខា​គយ​និង​រដ្ឋាករ​ខេត្ត កាលពី​រសៀល​ថ្ងៃ​ទី​១០ ខែមករា ។

លោក ទុំ ណូ បានឱ្យ​ដឹង​ថា រថយន្ត​ទំនើប​ចង្កូត​ស្តាំ​និង​ឆ្វេង​បន្លំ​ពន្ធ​សរុប​ចំនួន​១៤​គ្រឿង ត្រូវ​បាន​ចាប់​រឹប​អូស​ជា​បន្តបន្ទាប់ នៅ​ក្នុង​ប្រ​តិប​ត្តិ​ការ​បង្ក្រាប​អំពើ​រត់គេច​ពន្ធ ពី​សំណាក់​សមត្ថកិច្ច​គយ​ពី​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ សហការជាមួយ​សមត្ថកិច្ច​សាខា​គយ​និង​រដ្ឋាករ​ខេត្ត និង​សមត្ថកិច្ច​ពាក់ព័ន្ធ ។

លោក​ប្រធាន​សាខា​គយ​និង​រដ្ឋាករ​ខេត្ត ថ្លែងទៀត​ថា រថយន្ត​ទំនើប​ចង្កូត​ស្តាំ​បន្លំ​ពន្ធ​ទាំងអស់​នេះ ត្រូវ​ដក​ហូត​ទុកជា​សម្បត្តិ​រដ្ឋ​ដោយមិន​មានការ​ដោះស្រាយ​បង់​ជា​ប្រាក់​ពិន័យ​ហើយ​ឲ្យ​ម្ចាស់​យក​ទៅ​វិញ​ឡើយ ព្រោះ​យោង​តាមច្បាប់​របស់​ព្រះរាជាណាចក្រ​កម្ពុជា ដែល​រាជរដ្ឋាភិបាល​បាន​ប្រកាស​នា​ពេល​កន្លង​មក គឺ​ហាម​មិន​ឱ្យ​នាំ​រថយន្ត​ចង្កូត​ស្តាំ​ចូល​ទៀត​ទេ លើស​ពី​នេះ​ម្ចាស់​រថយន្ត​ថែម​ទាំង​បាន​បន្លំ​បំពាក់​ផ្លា​ក​លេខ​ក្លែងក្លាយ​ថែម​ទៀត ។

ទោះបីជា​យ៉ាងណា ម្ចាស់​រថយន្ត​ទាំងនោះ​ពុំ​ត្រូវ​បាន​ឃាត់ខ្លួន​ទេ​ព្រោះ​បាន​ព្រមព្រៀង​ប្រគល់រថយន្ត​ដោយ​ស្ម័គ្រចិត្ត ។ ឆ្លៀត​ក្នុង​ឱកាស​នោះដែរ លោក​ប្រធាន​សាខា​គយ​និង​រដ្ឋាករ​ខេត្ត ក៏​បាន​អំពាវនាវ​ផង​ដែរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​បញ្ឈប់​សកម្មភាព​នាំ​ចូល​រថយន្ត​ចង្កូត​ស្តាំ និង​គោរព​ច្បាប់​ទាំងអស់​គ្នា ។ ការចូលរួម​គោរព​ច្បាប់​របស់​បងប្អូន គឺជា​ការរួមចំណែក​បង្កើន​ប្រាក់​ចំណូល​ពន្ធ​ដល់​រាជរដ្ឋាភិបាល ៕


អត្ថបទសរសេរ ដោយ