ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ ! សុទ្ធតែ​ក្មេង​ៗ​ចំនួន​១៤៩​នាក់​ត្រូវ​ដឹក​ទៅ​មន្ទីរពេទ្យ​សង្គ្រោះ​បន្ទាន់

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ យ៉ាង​ហោច​ណាស់​ក៏​មាន​សិស្សានុសិស្ស​ចំនួន​១៤០​នាក់ នៃ​សាលា​បឋម​សិក្សា ប៉ោយ​សំរោង ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះ មាន​អ​ការ​ឈឺពោះ និង​រាគ​បន្ទាប់​ពី​បរិភោគ​បាយ​កញ្ចប់​រួច ។…

ខេត្តបន្ទាយមានជ័យ ៖ យ៉ាង​ហោច​ណាស់​ក៏​មាន​សិស្សានុសិស្ស​ចំនួន​១៤០​នាក់ នៃ​សាលា​បឋម​សិក្សា ប៉ោយ​សំរោង ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះ មាន​អ​ការ​ឈឺពោះ និង​រាគ​បន្ទាប់​ពី​បរិភោគ​បាយ​កញ្ចប់​រួច ។ ហេតុ​ការ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​១២​នាទី​យប់​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០១៩ ។

លោក​វរសេនីយ៍ឯក មាស ប្ញ​ទ្ធី អធិការ​នគរបាល​ស្រុក​ព្រះនេត្រព្រះ​បាន​ឲ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០១៩ វេលា​ម៉ោង​២​និង​១២​រសៀល មាន​ជនជាតិ​កូរ៉េ មក​ធ្វើ​កម្មវិធី​ប្រគល់​បន្ទប់​អនាម័យ​ជូន​សាលា​បឋម​សិក្សា​ប៉ោយ​សំរោង សិស្សានុសិស្ស​ចំនួន​២៨៧​នាក់ ស្រី​១២៥​នាក់ និង​ម្ចាស់​ជំ​នួន​ជា​ជនជាតិ​កូរ៉េ​ចំ​នួ​២៤​នាក់ ប្រុស​១២​នាក់ ក្នុង​ពេល​កម្មវិធី​នេះ​មាន​ចែក​អាហារ​​​បាយ​កញ្ចប់​ក្នុង​នោះ​មាន​សាច់ជ្រូក​ចៀន និងទឹក​១​ដប ។

លុះដល់​ម៉ោង​៨​និង​១២​នាទី​យប់ ថ្ងៃ​ដដែល​មាន​ក្មេង​ៗ​ដែល​ទទួលទាន​អាហារ​នោះ​មាន​ជម្ងឺ​ឈឺ​ពោះ និង​រាគ​ចំនួន​១៤០​នាក់ ហើយ​អ្នកខ្លះ​បាន​ហូប​បាយ​ដែរ​មាន​អារម្ភ​ភ័យ​ក្រែង​មាន​អាការ​ក្មេង​ទាំង​១៤០​នាក់​នោះ​ផង​ដែរ ។

លោក​អធិការ​បាន​បន្ត​ថា ក្រោយ​ពី​កើតហេតុ​កម្លាំង​នគរបាល​ស្រុក​ព្រះនេត្រព្រះ​បាន​នាំ​យក​រថយន្ត​បញ្ជូន​ទៅ​មន្ទី​ពេទ្យ​ស្រុក​ព្រះនេត្រព្រះ និង​កម្លាំង​នគរបាល​ខេត្ត​បាន​នាំ​យក​រថយន្ត​ជួយ​ដឹក​ក្មេង​ទាំងនោះ​មក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​ព្រះនេត្រព្រះ ដើម្បី​ឲ្យ​គ្រ​ពេទ្យ​ពិនិត្យ និង​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​៩០​នាក់ ដាក់​សេរ៉ូម​ដេក​នៅ​ពេទ្យ​៥០​នាក់ មក​ទល់​នឹង​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០១៩ គឺ​នៅ​សល់​តែ​១៨​នាក់ កំពុង​សំរាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​អ្នក​ទាំង​អស់នោះ ។

ចំពោះ​បញ្ហា​បង្ក​ឲ្យ​ក្មេង​ៗ​ទាំងនោះ​មាន​អាការ​មិន​ស្រួលខ្លួន​នោះ​នៅ​មិន​ទាន់​ដឹង​នៅឡើយ​ទេ ព្រោះ​​ខាង​មន្ត្រី​ពេទ្យ​ស្រុក​បាន​នាំ​យក​ចំណីអាហារ​ទាំងនោះ​ទៅ​ធ្វើការ​ពិសោធន៍​ខេត្ត នៅ​មិន​ទាន់​​ដឹង​ពី​លទ្ធផល​នៅឡើយ ។ ហើយ​ក្មេង​ៗ​រង​ទាំងនោះ​មាន​ទីលំនៅ​ភូមិ​ប៉ោយ​សំរោង និង​ភូមិ​ប៉ោយ​សំរោង ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ