ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផល​នេសាទ​កើនឡើងតែ​ពូជ​ត្រី​ប៉ា​វ៉ា និង​​ត្រី​ប៉ា​សេ​អ៊ី​ដ៏​ល្បី​ប្រចាំ​ខេត្តស្ទឹង​ត្រែង​​​កំពុង​ប្រឈម​ការ​ផុត​ពូជ

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​ ៖ ​យោង​តាម​សកម្មភាព​នៃ​ការ​តាមដាន​លទ្ធផល​នេសាទ​ត្រី​ឆ្នាំ​២០១៨​កន្លងមកនេះ​មានការ​កើនឡើង​ប្រមាណ​២​ភាគរយ ​ចំនួន​៦.៤៦៧​តោន​បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៧ ខណៈ​ស្ថិតិ​នេះត្រី​វ​បាន​អះអាង​ថា ​ពូជ​ត្រី​សំខាន់​ៗ​មួយ​ចំនួន​កំពុង​ថមថយ​ស្ទើ​រឈាន​ទៅ​តំណាក់កាល​ផុត​ពូជដោយសារ​ការ​ធ្វើ​នេសាទ​ហួស​កម្រិត ។ លោក​ទុំ នី​រ៉ូ នាយ​ខណ្ឌ​រដ្ឋបាល​ជលផលនៃ​មន្ទីរ​កសិកម្ម…

ខេត្តស្ទឹងត្រែង​ ៖ ​យោង​តាម​សកម្មភាព​នៃ​ការ​តាមដាន​លទ្ធផល​នេសាទ​ត្រី​ឆ្នាំ​២០១៨​កន្លង
មកនេះ​មានការ​កើនឡើង​ប្រមាណ​២​ភាគរយ ​ចំនួន​៦.៤៦៧​តោន​បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៧ ខណៈ​ស្ថិតិ​នេះត្រី​វ​បាន​អះអាង​ថា ​ពូជ​ត្រី​សំខាន់​ៗ​មួយ​ចំនួន​កំពុង​ថមថយ​ស្ទើ​រឈាន​ទៅ​តំណាក់កាល​ផុត​ពូជដោយសារ​ការ​ធ្វើ​នេសាទ​ហួស​កម្រិត ។

លោក​ទុំ នី​រ៉ូ នាយ​ខណ្ឌ​រដ្ឋបាល​ជលផលនៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់​ និង​នេសាទ​ខេត្តស្ទឹងត្រែង​បាន​បញ្ជាក់​ថា​បច្ចុប្បន្ន​អ្នកនេសាទ​មានការ​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ហើយ​ពូជ​ត្រី​សំខាន់​ៗ​មួយ​ចំនួន​រង​ការ​ផុត​ពូជ​ដោយសារ​អ្នកនេសាទ​ខ្លះ​លួច​នេសាទ​នៅ​តាម​អន្លង់​អភិរក្ស​បង្ករ​ផល​ប៉ះពាល់​ដល់​ពូជ​ត្រី​ពិសេសការ​ប្រើប្រាស់​ឧបករណ៍​ល្មើស​និង​ច្បាប់​ហាមឃាត់​ ។

លោក​បន្ត​ថា ​នៅ​ទន្លេ​លើ​ជា​ជម្រក​ត្រី​បន្ត​ពូជ ដូច​ជា​ត្រី​រាជ ត្រី​គល់រាំង ត្រី​ត្រសក់ ត្រី​នាគ ត្រី​ស្ទក់ ពិសេស​ត្រី​ប៉ា​វ៉ា​ និង​ត្រី​ប៉ា​សេ​អ៊ី​ដែល​មានឈ្មោះ​ល្បី​នៅ​ខេត្តស្ទឹងត្រែង​ភាគ​ឦសាន ក៏ប៉ុន្តែ​ធន​ធាន​​​ទាំងនេះ​វា​កំពុង​ថមថយ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ដូច្នេះ​ទើប​តម្រូវ​ឱ្យ​យើង​ទាំងអស់​គ្នា​ក្នុង​នាម ជា​ប្រជាពលរដ្ឋ​និង​ជំនាញ​ព្រមទាំង​អ្នក​ពាក់​ព​ន្ធ័​ផ្សេង​ៗ​ទៀត​រួម​គ្នា​ដើម្បី​ដោះស្រាយ​រាល់​បញ្ហា​ធ្វើ​ម៉េច​កុំឱ្យ​ធនធាន​ទាំង​អស់នេះ​ថមថយ​ទៅ​ឬក៍៏ឈាន​ទៅ​រក​ការ​ដាច់​ពូជ​ ។

លោក ​ផល លុយ មន្ត្រី​អង្គការ​សេ​ប៉ា​ប្រចាំ​ខេត្តស្ទឹងត្រែង​បាន​បញ្ជាក់​ថា ​ករណី​នេ​អង្គការជា​​ដៃគូ​ត​បាន​និង​កំពុង​ធ្វើ​សកម្មភាព​ពង្រឹងសមត្ថភាព​ដល់​ប្រជា​សហគមន៍​ និង​ប្រជាក​សិក​រ​​ដើម្បី​បង្កើត​ឱ្យ​មានមុខ​របរ​ប្រចាំ​គ្រួសារ​ដូច​ជា​ការ​ចិញ្ចឹម​ត្រី បង្កើត​សួន​បន្លែ​ប្រចាំ​គ្រួសារ​ជា​ដើម​សម្រាប់​ជួ​​យ​គាត់​អោយ​ងាក​មក​ប្រកប​របរ​នេះ​វិញ​ទើប​យើង​អាច​ការពារ​ធនធាន​មច្ឆជាតិ​នេះ​បាន​ ។

លោក ​ឆែម ប៊ុ​ន​ធឿ​ន ប្រធាន​សហគមន៍​នេសាទ​ភូមិ​ថ្មី​សង្កាត់​សាមគ្គី​បាន​អះអាង​ថា​ បច្ចុប្បន្ន​ប្រភេទ​ត្រី​សំខាន់​ៗ​ការ​ធ្វើ​នេសាទ​ជា​លក្ខណ​គ្រួសារ​កម្រ​បាន​ជួប​ប្រទះ​នោះ​ទេ​ហើយ​នេះ​ជា​សញ្ញា​មួយ​បង្ហាញ​ពី​ភាព​បាត់បង់​ទៅ​ៗ ​។​

លោក​ថា ​កត្តា​នេះ​សូម​ប្រជា​នេសាទ​គួរ​ចូលរួម​គោរព​ច្បាប់​ជលផល​ទាំងអស់​គ្នា​ឱ្យ​បាន​គ្រប់​រដូវ​ចៀសវាង​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់ ហើយ​ងាក​ត្រឡប់​មក​ប្រើប្រាស់​មង ឬ​ដាក់​សន្ទូច លប ទ្រូ ។​ល​។​ ដែល​ឧបករណ៍​លក្ខណៈ​គ្រួសារ​ហើយ​ត្រូវ​បញ្ឈប់​ប្រព្រឹត្ត​បទល្មើស​ឬ​ទៅ​នេសាទ​នៅ​កន្លែង​អន្លង់​អភិរក្ស​ស​ដើម្បី​ការពារ​ត្រី​មេ​ពូជ​ដូច​ជា​ត្រី​ប៉ា​សេ​អ៊ី ត្រី​គល់រាំង ហើយ​ការ​ប្រើប្រាស់​​​ឧ​បក​ណ៍​នេសាទ​ខុសច្បាប់ ដូច​ជា​ឆក់​បំពុល គប់​គ្រាប់ ហើយ​រួមចំណែក​ទប់ស្កាត់ និង​កាត់​បន្ថយ​ការ​នេសាទ​ត្រី​មេ​ពូជ នៅ​ក្នុង​ទន្លេ​និង​ជួយ​អភិរក្ស​ទាំងអស់​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ