ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែឡានទឹកមកជួយសរុប​មាន​​២២​គ្រឿង​…​​ឆេះស្ថានីយប្រេងសាំង

5 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ថានីយប្រេងឥន្ធនៈ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​បឹង​សាឡា​ង សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ បាន​ត្រូវ​អគ្គិភ័យ​ឆាបឆេះយ៉ាង​សន្ធោសន្ធៅ កាលពី​វេលា​ម៉ោង​១០​ និង​៣០នាទី​ព្រឹក​ថ្ងៃ​ទី​១១ ខែមករា…

រាជធានី​ភ្នំពេញ ៖ ស្ថានីយប្រេងឥន្ធនៈ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​បឹង​សាឡា​ង សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ បាន​ត្រូវ​អគ្គិភ័យ​ឆាបឆេះយ៉ាង​សន្ធោសន្ធៅ កាលពី​វេលា​ម៉ោង​១០​ និង​៣០នាទី​ព្រឹក​ថ្ងៃ​ទី​១១ ខែមករា បណ្តាល​ឱ្យ​រង​ការខូចខាត​ស្ទើរ​ទាំងស្រុង ប៉ុន្តែ​ពុំ​បណ្តាល​ឱ្យ​មានមនុស្ស​រង​របួស​ទេ ហើយ​ក៏​មិន​បាន​បង្ក​មហន្តរាយ​ដល់​លំនៅ​ឋាន​ក្បែរ​នោះ​ដែរ ។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ មាន​រថយន្ត​ដឹក​ប្រេង​មួយ​គ្រឿង បាន​ចូល​ទៅ​បូម​ប្រេង​ឱ្យស្ថា នីយ ។ ខណៈ​កំពុង​បូម​ប្រេង​នោះ ស្រាប់តែ​ភ្លើង​បាន​ឆាបឆេះ​រថយន្ត​ស៊ីទែន​នេះ​សន្ធោសន្ធៅ​និង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ។ រថយន្ត​ដែល​ត្រូវ​ភ្លើង​ឆេះ​នេះ ​ម៉ាក​អុ​ី​ស៊ុ​យ​ហ្សុ​៊​យ ពាក់​ស្លាក​លេខ ភ្នំពេញ ៣D-២៧២១ ។ អ្នកខ្លះ​និយាយ​ថា រថយន្ត​បាន​ចូល​បូម​ប្រេង​លួច​លក់​ឱ្យ​ស្ថានី​យ​ប្រេង​ខាងលើ​នោះ តែ​មិនដឹង​ជា​យ៉ាងម៉េច ស្រាប់តែ​ត្រូវ​ភ្លើង​ឆេះ​តែ​ម្តង ។

តាម​នគរបាល​មូលដ្ឋាន​ឱ្យ​ដឹង​ថា នៅ​ក្នុង​ហេតុការណ៍​នេះ​ មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន២២​គ្រឿង​ទៅ​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ ក្នុង​នោះ​មាន​រថយន្ត​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន​១១​គ្រឿង រថយន្ត​ទីក្រុង​ជ្រោយចង្វា​៨​គ្រឿង រថយន្ត​កោះ​ពេជ្រ​២​គ្រឿង និង​រថយន្ត​សាលា​ខណ្ឌឫស្សីកែវ​១​គ្រឿង ។ ប្រភព​ដដែល​ដឹង​ទៀត​ថា ការ​ឆាបឆេះ​មាន​រយៈពេល​ប្រមាណ​កន្លះ​ម៉ោង គឺ​រហូត​ដល់​វេលា​ម៉ោង​ប្រមាណ​១១​ព្រឹក ដោយ​បាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ជួយ​បាញ់​ទឹក​ពន្លត់​ទប់ស្កាត់​ទាន់​ពេល ពុំ​បណ្តាល​ឲ្យ​ឆេះ​រាលដាល​ទៅ​លំនៅ​ឋាន​ដែល​ក្បែរ​នោះ ។

តាម​នគរបាល​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​នាំ​កើត​មាន​អគ្គិភ័យ​នេះ​ គឺ​បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​ពី​ម៉ូ​ទ័​រ​បូម​ប្រេង ហើយ​ក៏​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​តែ​ម្តង ។ រថយន្ត​ដឹក​សុ​ី​ទែន​ប្រេងមួយ​គ្រឿង​ចំណុះ​៦​ពាន់​លី​ត្រ បាន​ត្រូវ​ភ្លើង​ឆេះ​រង​ការ​ខូចខាត​ទាំងស្រុង រួម​ជាមួយ​ម៉ូតូ​មួយ​គ្រឿង និង​កន្លែង​ម្ចាស់​ស្ថានីយ​ស្នាក់​នៅ ក៏​ត្រូវ​ភ្លើង​ឆេះ​ខូចខាត​ទាំងស្រុង​ដែរ ប៉ុន្តែ​សម្រាប់​សុ​ី​ទែន​ប្រេង​កប់​ក្នុង​ដី និង​ទូ​ម៉ា​សុ​ី​ន​ចាក់​ប្រេង ព្រមទាំង​ដំបូល​​ស្ថានីយ​មិន​ត្រូវ​បាន​ភ្លើង​ឆាបឆេះ​ទេ ៕​

អត្ថបទសរសេរ ដោយ