ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គុក​អស់​១​ជីវិត…ទោស​គាត់​នេះ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ បាន​ថ្លែង​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​០៤ និង​១៥​នាទីរសៀល​ថ្ងៃ​ទី​១១ ​មករា​…

រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ បាន​ថ្លែង​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​០៤ និង​១៥​នាទីរសៀល​ថ្ងៃ​ទី​១១ ​មករា​ កម្លាំង​ជំនាញ​របស់​នាយកដ្ឋាន​នគរបាល​ព្រហ្ម​ទ​ណ្ឌសហការ​ជាមួយ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​ធ្វើការ​ស្រាវជ្រាវ និង​ចាប់ខ្លួន​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​ម្នាក់ ​ដែល​មាន ឈ្មោះ ដាំ ញ៉ា នៅ​ចំណុច​ស្ប៉ា​ម៉ាស្សា សង់​អេ​លី​ហ្សេ តាម​ផ្លូវ​ត្រសក់​ផ្អែម សង្កាត់​បឹង​កេងកង​១ ខណ្ឌ​ចំការមន រាជធានីភ្នំពេញ ។

ក្នុង​កិច្ច​ប្រតិបត្តិការ​នោះ គឺ​បាន​ធ្វើ​ឡើង​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួនរបស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​សម្រេច​ផ្តន្ទាទោស លើ​ជន​ជាប់​ឈ្មោះ ដាំ ញ៉ា ដាក់​ពន្ធនាគារ​អស់​១​ជីវិត ។ លោក ឡឹ​ក វណ្ណៈ បន្ត​ថា កាល​ពី​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០១៥ មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​មួយ​ករណី ហើយ​ចាប់​បាន​ជនសង្ស័យ​ចំនួន​៤​នាក់ ស្រី​ម្នាក់ ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​ម៉េ​តំ​ហ្វេ​តា​មីន​ទឹកកក​(ICE) ទម្ងន់​ជាង​៥៤ គីឡូ និង ៥៩៥ ក្រាម ។ ប៉ុន្តែ​នៅ​ពេល​ចាប់ខ្លួន​ជនសង្ស័យ​មេខ្លោង ឈ្មោះ ដាំ ញ៉ា បាន​រត់គេច​ខ្លួន​ទៅ​ប្រទេស​ឡាវ ។

លុះ​ថ្ងៃ​ទី​២០ ខែកញ្ញា ២០១៦ សំណុំរឿង​នេះ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ លើកយក​បើក​សវនា​ការ និងបាន​ចេញ​សាលក្រម​លេខ​”៩៧”​ហ​” ក្រ​៥ សម្រេច​ផ្ដន្ទាទោស​ជន​ជាប់​៤​នាក់​(​ចាប់ខ្លួន​) និង​មេខ្លោង​ម្នាក់ ឈ្មោះ ដាំ ញ៉ា “​គេច​ខ្លូ​ន​” ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត និង​ពិន័យ​ជា​ប្រាក់ ៦០ លាន​រៀល

ជនជាប់ចោទ​ត្រូវ​បាន​កម្លាំង​ជំនាញ​របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន កសាង​សំណុំរឿង​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញតាម​នីតិវិធី។

អត្ថបទសរសេរ ដោយ