ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​ប្រពន្ធ​ចាប់ផ្តើម​មាន​ផ្ទៃពោះ ៦​ចំណុច​នេះ​លោក​ប្តី​គ្រប់​រូប​ត្រូវ​តែ​ធ្វើ​ដាច់ខាត !

5 ឆ្នាំ មុន

រឿង​ដែល​ស្វាមី​គួរតែ​ធ្វើ​ពេល​ដែល​ប្រពន្ធ​មាន​ផ្ទៃពោះ ។ 1.​អ្នក​គួរតែ​កំដរ​ប្រពន្ធ​អ្នក​ទៅ​ពិនិត្យ​ពោះ​គ្រប់ពេល នៅ​ពេល​ដែល​ដល់​ថ្ងៃ​ត្រូវ​ពិនិត្យ ដោយ​អ្នក​មិន​គួរ​ទុក​ឲ្យ​ប្រពន្ធ​ទៅ​ម្នាក់ឯង​ឡើយ ព្រោះ​អាច​មាន​គ្រោះថ្នាក់ ហើយ​ក៏​ជា​ការ​មិន​ទទួលខុសត្រូវ​មួយ​ដែរ ។ 2.​ក្រោយ​ពេល​ដែល​ប្រពន្ធ​មាន​ផ្ទៃពោះ អារម្មណ៍​របស់​នាង​អាច​នឹង​ប្រែប្រួល​មិន​នឹងន​ឡើយ…

រឿង​ដែល​ស្វាមី​គួរតែ​ធ្វើ​ពេល​ដែល​ប្រពន្ធ​មាន​ផ្ទៃពោះ ។

1.​អ្នក​គួរតែ​កំដរ​ប្រពន្ធ​អ្នក​ទៅ​ពិនិត្យ​ពោះ​គ្រប់ពេល នៅ​ពេល​ដែល​ដល់​ថ្ងៃ​ត្រូវ​ពិនិត្យ ដោយ​អ្នក​មិន​គួរ​ទុក​ឲ្យ​ប្រពន្ធ​ទៅ​ម្នាក់ឯង​ឡើយ ព្រោះ​អាច​មាន​គ្រោះថ្នាក់ ហើយ​ក៏​ជា​ការ​មិន​ទទួលខុសត្រូវ​មួយ​ដែរ ។

2.​ក្រោយ​ពេល​ដែល​ប្រពន្ធ​មាន​ផ្ទៃពោះ អារម្មណ៍​របស់​នាង​អាច​នឹង​ប្រែប្រួល​មិន​នឹងន​ឡើយ ដោយ​អាច​ឆេវឆាវ និង​ឆាប់​មួល​ម៉ៅ​ខ្លាំង​ណាស់ ។ ដូចនេះ​ក្នុង​នាម​ជា​ស្វាមី​ម្នាក់ គួរតែ​ចេះ​អត់ធ្មត់ និង​អធ្យាស្រ័យ ហើយ​យល់ចិត្ត​ភរិយា ទើប​មិន​មាន​ជម្លោះ​កើតឡើង​ច្រើន ។

3.​អ្នក​គួរតែ​គ្រប់គ្រង​ប្រដាប់​ភេទ​អ្នក​ឲ្យ​បាន​ល្អ ដោយ​មិន​គួរ​ព្រោះតែ​ប្រពន្ធ​មិន​អាច​បំពេញ​បំណង ហើយរ​ត់ទៅ​រក​ស្រី​ផ្សេង​ឡើយ ។ អ្នក​គួរតែ​យល់ចិត្ត​ប្រពន្ធ​អ្នក ព្រោះ​គេ​ខំ​ពពោះ​យ៉ាង​ធំ ដើម្បី​បង្កើតកូន​ឲ្យ​អ្នក ។ ដូចនេះ​អ្នក​មិន​គួរ​ព្រោះតែ​នាង​ពោះធំ ហើយ​លួច​មាន​ស្រី​ផ្សេង​ឡើយ ។

4.​ក្នុង​ថ្ងៃ​ដែល​ប្រពន្ធ​សម្រាលកូន អ្នក​គួរតែ​ផ្តល់​ស្នាម​ថើប​មួយ​ដល់​នាង​ក្រោយ​ពេល​ដែល​កូន​ចេញ​មក​ឃើញ​ពិភព​ខាងក្រៅ ដោយ​អរគុណ​នាង​ដែល​បាន​ពុះពារ​នឹង​ភាព​ឈឺ​គ្រប់​ប្រភេទ​ដើម្បី​បង្កើតកូន​ចេញ​មក​ ។

5.​ក្រោយ​ពេល​ដែល​កើតកូន​ចេញ​មក​រួច អ្នក​គួរតែ​ជួយ​មើលថែ​ទាំ​កូន ដោយ​មិន​គួរ​ទុក​ឲ្យ​តែ​ប្រពន្ធ​មើល​ឡើយ ព្រោះ​នាង​អស់កម្លាំង និង​អស់​ឈាម​ច្រើន ទើប​កូន​អាច​ចេញ​មក​ក្រៅ​។ ដូចនេះ អ្នក​គួរតែ​ជួយ​មើលថែ​ទាំ​កូន ដើម្បី​ជួយ​សម្រាល​បន្ទុក​នាង​ខ្លះ​ ។

6.​ក្រោយ​ពេល​ដែល​សម្រាលកូន​រួច រូបរាង​របស់​ប្រពន្ធ​អាច​នឹង​ប្រែប្រួល​បន្តិច ឬ​ច្រើន ប៉ុន្តែ​សុទ្ធតែ​ព្រោះតែ​ចង់​បង្កើតកូន​ឲ្យ​អ្នក​ទើប​ប្រែជា​បែប​នេះ ។ ដូចនេះ​អ្នក​មិន​គួរ​ព្រោះតែ​គេ​មិន​ស្អាត​ដូច​មុន ហើយ​ចាប់ផ្តើម​ធុញ ទៅ​រក​ស្រី​ស្អាត​ផ្សេង​ឡើយ ។ អ្នក​គួរតែ​បន្ត​ផ្តល់​ក្តី​ស្រឡាញ់​ចំពោះ​នាង និង​កូន ទើប​អាច​កសាង​បាន​គ្រួសារ​ដែល​កក់ក្តៅ និង​មាន​សុភមង្គល ។ (​ស្រង់​ពី​គេហទំព័រ​សុខភាព​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ