ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ល្អមិនធ្វើ មកធ្វើអាក្រក់…​​កម្មទាន់​ហន់ចឹង

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ ជនសង្ស័យ​​​៣​នាក់ ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ស្រាវជ្រាវ​ឃាត់ខ្លួនបាន កាលពី​ល្ងាច​ថ្ងៃ​ទី​១១​មក​រា ក្រោយ​ពី​ឃុបឃិ​ត​គ្នាលួ​ច​យក​គោ​យន្ត​កន្ត្រៃ​១​គ្រឿង​ពី​ក្នុង​រោង​ម៉ាស៊ីនកិនស្រូវ​មួយ​កន្លែង ស្ថិតនៅ​ភូមិ​ដង្គត់​ធ្នង់ ឃុំ​តា​គ្រាម ស្រុក​បាណ​ន់ ​។…

ខេត្តបាត់ដំបង ​៖ ជនសង្ស័យ​​​៣​នាក់ ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ស្រាវជ្រាវ​ឃាត់ខ្លួនបាន កាលពី​ល្ងាច​ថ្ងៃ​ទី​១១​មក​រា ក្រោយ​ពី​ឃុបឃិ​ត​គ្នាលួ​ច​យក​គោ​យន្ត​កន្ត្រៃ​១​គ្រឿង​ពី​ក្នុង​រោង​ម៉ាស៊ីនកិនស្រូវ​មួយ​កន្លែង ស្ថិតនៅ​ភូមិ​ដង្គត់​ធ្នង់ ឃុំ​តា​គ្រាម ស្រុក​បាណ​ន់ ​។

ជនសង្ស័យ​ទាំង​៣​នាក់​ ១-​ឈ្មោះ​ឌី មក​រា អាយុ​២៧​ឆ្នាំ ខេត្តសៀមរាប ២-​ឈ្មោះ​មោះ ញឹ​ម​ចំរើន អាយុ​២៤​ឆ្នាំ នៅ​ភូមិ​អង្គតាសោម ឃុំ​លាយ​បូ ស្រុក​ត្រាំកក់ ខេត្តតាកែវ និង​៣-​ឈ្មោះ​ទុំ សំណាង អាយុ​២៨​ឆ្នាំ នៅ​ភូមិ​ប​ង្គាំ​ង​ស ឃុំ​គង​ជ័យ ស្រុក​អូរ​រាំង​ឪ ខេត្តកំពង់ចាម​ ។

បើ​តាម​សមត្ថកិច្ច​ថា ជន​ទាំង​៣​នាក់​នេះ​ជា​កម្មករ​សំណង់​របស់​ម្ចាស់​គោ​យន្ត​ឈ្មោះ​ធឿ​ន ធួ​ក ប្រុស​អាយុ​៧៤​ឆ្នាំ រស់នៅ​ភូមិ​អូរ​ចា សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង តែ​ជន​រង​គ្រោះ​បាន​ទៅ​ធ្វើ​រោង​ម៉ាស៊ីនកិនស្រូវ​នៅ​ចំណុច​ភូមិ​-​ឃុំ​ខាងលើ​។

សមត្ថកិច្ច​បាន​និយាយ​ថា ក្រុម​នេះ​បាន​នាំ​គ្នា​លួច​បើក​គោ​យន្ត​សណ្ដោង​ទាំង​រ៉ឺ​ម៉ក ដឹក​ទាំង​ស៊ីម៉ង់ត៍​ប៉ុន្មាន​ការុង​ថែម​ទៀត ចេញពី​រោង​ម៉ាស៊ីន​នៅ​ម៉ោង​១​រំលងអ​ធ្រា​ត្រ ​ឈាន​ចូល​ថ្ងៃ​ទី​១១​ មក​រា តែ​ពេល​ចេញ​ផុត​ដល់​ពាក់កណ្ដាល​ផ្លូវ ​ស្រាប់តែ​បើក​ធ្លាក់​ផ្លូវ​ក្រឡាប់​ចូល​ប្រឡាយ​តែ​ម្ដង​ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​បាត់គោ​យន្ត និង​ដឹង​ថា កម្មករ​លួច​យក​ទៅ​ម្ចាស់​ក៏​បាន​ប្ដឹង​ទៅ
ស​ម​ត្ថ​កិច្ច និង​បាន​នាំ​គ្នា​ស្វែងរក ​ទើប​នៅ​ល្ថា​ច​ថ្ងៃ​ដដែល​ក៏​ប្រទះ​ឃើញ​គោ​យន្ត​ក្រឡាប់​ចូល​ប្រឡាយ ហើយ​សមត្ថកិច្ច​ក៏​ស្រាវជ្រាវ​ឃាត់ខ្លួន​ក្រុម​កម្មករ​ទាំង​៣​នាក់​នោះ​តែ​ម្ដង​ ។

លោក​ឧត្តមសេនីយត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត​បាន​ប្រាប់​ថា ជន​ទាំង​៣​នាក់​នេះ​បាន​លួច​គោ​យន្ត​១​គ្រឿង​ ហើយ​លួច​ទាំង​ស៊ីម៉ង់​ត៏​ប៉ុន្មាន​ការុង​ថែម​ទៀត​ផង ហើយ​ពួក​គេ​គឺជា​កម្មករ​ធ្វើ​រោង​ម៉ាស៊ីនកិនស្រូវ​ឲ្យ​ម្ចាស់​គោ​យន្ត​នេះ ​។ លោកស្នងការ​រង​បាន​បញ្ជាក់​ថា ក្រុម​នេះ​ត្រូវ​កម្លាំង​នគរ​បាន​ស្រុក​បាណ​ន់ ធ្វើការ​ស្រាវ​ឃាត់ខ្លួន​បាន​ ពេល​កំពុង​ស្វែងរក​ជាមួយ​ជន​រង​គ្រោះ ​។ សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​គោ​យន្ត​កន្ត្រៃ និង​ស៊ីម៉ង់ត៍ ប្រគល់​អោយ​ម្ចាស់​ដើម​វិញ​ហើយ​។ ដោយឡែក​ក្រុម​ជនសង្ស័យ កម្លាំង​ជំនាញ​កំពុង​សួរនាំ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ហើយ​ ។

អត្ថបទសរសេរ ដោយ