ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Pep ថា​មិន​ចង់ឱ្យ​កីឡាករ​ណា​ចាកចេញ​ទេ តែបើ​នៅ​មិន​បាន​ទ្វារ Man City បើក​ជា​និច្ច

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន BBC បានឱ្យ​ដឹង​ថា គ្រូបង្វឹក​របស់​ក្លិប Manchester City លោក Pep Guardiola មិន​មានការ​អន់ចិត្ត​អ្វី​ឡើយ…

តាម​ប្រភព​ព័ត៌មាន BBC បានឱ្យ​ដឹង​ថា គ្រូបង្វឹក​របស់​ក្លិប Manchester City លោក Pep Guardiola មិន​មានការ​អន់ចិត្ត​អ្វី​ឡើយ ក្រោយ​ពី​ការ​ចាកចេញ​របស់ Brahim Diaz ទៅ​កាន់ Real Madrid ព្រោះតែ​លោក​មិន​ចង់បាន​កីឡាករ​ណា​ម្នាក់ ដែល​មិន​ចង់​បន្ត​នៅ Man City ឡើយ ។

កីឡាករ​អាយុ​១៩​ឆ្នាំ​រូប​នេះ បាន​ចុះ​កុងត្រា​ចំនួន​៦​ឆ្នាំ​កន្លះ ដែល​មាន​តម្លៃ​ស្មើនឹង ២១​លាន​ផោន ជាមួយនឹង​ក្លិប​អេ​ស្ប៉ា​ញ Real Madrid កាលពី​ថ្ងៃ​ចន្ទ ។ កីឡាករ​រូប​នេះ​បាន​ចូល​លេង​នៅ Manchester City ក្រោយ​ការ​ចាក​ចេញពី Malaga នៅ​អាយុ​១៤​ឆ្នាំ ក្នុង​ឆ្នាំ​២០១៣ ហើយ​បាន​លេង​ចំនួន​១៥​ដង ។

លោក Guardiola ថា ៖«​ខ្ញុំ​សង្ឃឹមថា កីឡាករ​ផ្សេង​ទៀត​នឹង​មិន​សម្រេចចិត្ត​ចាកចេញ ។ ខ្ញុំ​មិន​ចង់បាន​នរណា​ម្នាក់ ដែល​មិន​ចង់​នៅ ហើយ​ឃាត់​ឱ្យ​នៅ​នោះ​ទេ ។ ប្រសិនបើ​គេ​ចង់​នៅ ទ្វារ​តែងតែ​ចំហ​ជា​និច្ច​» ។

នៅ​ពេល​គេ​សួរ​ថា តើ​លោក​មាន​អារម្មណ៍​អន់ចិត្ត​អ្វី​ដែរ​ឬ​អត់ លោក​ក៏​បាន​ឆ្លើយ​ថា​៖ «​ទេ​! ខ្ញុំ​សូម​ជូនពរ​គេ​អស់ពី​ចិត្ត ។ បើ​មនុស្ស​មិន​ចង់​នៅ​ហើយ ទោះបី​ឃាត់​យ៉ាងណា​ក៏​គ្មាន​ប្រយោជន៍​ឡើយ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ