ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាក់​យន្តហោះ​ MIRAGE​ ស្លា.ប់​អ្នក​បើក​ទាំង​២​នាក់

5 ឆ្នាំ មុន

ប្រទេស​បារាំង ៖ ក្នុង​សេចក្ដី​ប្រកាស​មួយ​រដ្ឋមន្ត្រី​ការពារ​ប្រទេស​បារាំង លោកស្រី​ FLORENCE PARLY​ បាន​ប្រកាស​នា​ថ្ងៃ​ទី​១០ ​មក​រា​ថា សមាជិក​ក្រុម​យានិក​២​នាក់ របស់​យន្តហោះ​ប្រដេញ​ទម្លាក់​គ្រាប់​បែក​បារាំង…

ប្រទេស​បារាំង ៖ ក្នុង​សេចក្ដី​ប្រកាស​មួយ​រដ្ឋមន្ត្រី​ការពារ​ប្រទេស​បារាំង លោកស្រី​ FLORENCE PARLY​ បាន​ប្រកាស​នា​ថ្ងៃ​ទី​១០ ​មក​រា​ថា សមាជិក​ក្រុម​យានិក​២​នាក់ របស់​យន្តហោះ​ប្រដេញ​ទម្លាក់​គ្រាប់​បែក​បារាំង ធុន MIRAGE 2000D​ មួយ​គ្រឿង ដែល​ធ្លាក់​នៅ​ភាគ​ខាងកើត​បារាំង​បាន​ត្រូវ​ស្លាប់​។

លោកស្រី​ FLORENCE PARLY​ បន្ត​ថា ប្រតិបត្តិការ​តាម​រុករក យន្តហោះ​ MIRAGE 2000D ​នោះ​ដែល​​បាត់ដាន កាលពី​ព្រឹក​ថ្ងៃ​ទី​៩​ មក​រា នាំ​ទៅ​ដល់​ការ​អះអាង​ពី​ការ​ស្លាប់​របស់​អ្នក​ទាំង​២ គឺ​អនុ​សេនីយ៍​ឯក ​BAPTISTE CHARIE និង​អនុសេនីយ៍ទោ​ AUDREY MICHELON​។ លោកស្រី​ថា ​មូលហេតុ​ពិតប្រាកដ​នៃ​គ្រោះថ្នាក់​នោះ នៅ​មិន​ទាន់​កំណត់​ច្បាស់​នៅឡើយ​។

លោកស្រី​ FLORENCE PARLY​ នា​ថៃ្ង​ទី​១១​មក​រា បាន​ទៅ​កាន់​មូលដ្ឋាន​អាកាសចរណ៍ NANCY OCHEY​ ជា​មូលដ្ឋាន​របស់​យន្តហោះ​នោះ​។ លោកស្រី​ទៅ​កាន់​ទីនោះ​អមដំណើរ​ដោយ នាយ​សេនា​ធិការ​​កងទ័ពអាកាស ឧត្ដមសេនីយ PHILIPPE LAVIGNE​។

យន្តហោះ​ទម្លាក់​គ្រាប់បែក​មានមុខ​ងារ​ច្រើន​នោះ បាន​បាត់ដាន​ពី​អេ​ក្រង់​រ៉ា​ដា នា​វេលា​ម៉ោង​១១​ព្រឹក​ ថ្ងៃ​ទី​៩​ មក​រា ពេល​កំពុង​ហោះហើរ​ហ្វឹកហ្វឺន ក្នុង​កម្ពស់​ទាប​ពីលើ​ជួរ​ភ្នំ JURASSIEN​។ បំណែក​យន្តហោះ​ព្រម​ទាំង​ក្រណាត់​ឆ័​ត្រ​យោង ត្រូវ​បាន​រក​ឃើញ​នៅ​តំបន់​ព្រៃ​JURA ដែល​ពិបាក​ចូល​ទៅ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ