ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​វាយប្រហារ​​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ… ដោយ​ប្រើ​ DRONE​ លើ​ព្យុហ​យាត្រា​​យោធា

5 ឆ្នាំ មុន

ប្រទេស​យេ​ម៉ែ​ន ៖ ពួក​ឧទ្ទាម​ហ៊ូ​ធី​យេ​ម៉ែ​ន​កាលពី​ថ្ងៃ​ទី​១០ ​មក​រា បាន​ធ្វើការ​វាយប្រហារ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ ដោយ​ប្រើ​DRONE ប្រឆាំង​កងទ័ព​រដ្ឋាភិបាល​នា​ភាគ​ខាងត្បូង​ប្រទេស ពេល​ដែល​អ​.​ស​.​ប​ស្នើ​ដល់​ពួក​អ្នក​ច្បាំង​គ្នា ធ្វើ​ឲ្យ​មានការ​រីក​ចម្រើន​ជាក់ស្ដែង​នានា សំដៅ​ឲ្យ​សម្រេច​បាន​សន្តិភាព​។…

ប្រទេស​យេ​ម៉ែ​ន ៖ ពួក​ឧទ្ទាម​ហ៊ូ​ធី​យេ​ម៉ែ​ន​កាលពី​ថ្ងៃ​ទី​១០ ​មក​រា បាន​ធ្វើការ​វាយប្រហារ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ ដោយ​ប្រើ​DRONE ប្រឆាំង​កងទ័ព​រដ្ឋាភិបាល​នា​ភាគ​ខាងត្បូង​ប្រទេស ពេល​ដែល​អ​.​ស​.​ប​ស្នើ​ដល់​ពួក​អ្នក​ច្បាំង​គ្នា ធ្វើ​ឲ្យ​មានការ​រីក​ចម្រើន​ជាក់ស្ដែង​នានា សំដៅ​ឲ្យ​សម្រេច​បាន​សន្តិភាព​។

តាម​សារព័ត៌មាន​នានា​របស់​ពួក​ឧទ្ទាម​ថា ការ​វាយប្រហារ​នោះ ដែល​នាំ​ឲ្យ​មាន​ភាព​ផុយ​ស្រួយ​ដល់​ដំណើរ​ការ​សន្តិភាព ផ្ដួចផ្ដើម​ឡើង​ដោយ​អ​.​ស​.​ប​កាលពី​ខែធ្នូ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៦​នាក់ ក្នុង​​ចំណោម​​កង​យោធា ហើយ​មនុស្ស​១២​នាក់​ទៀត​រង​របួស ក្នុង​នោះ​មាន​បណ្ដា​នាយទាហាន​និង​បណ្ដា​អ្នក​ទទួលខុសត្រូវ​ខេត្ត​។

បណ្ដា​រូបភាព​វី​ដេ​អូ​បង្ហាញ​DRONE​មួយ​ហោះ​យ៉ាង​លឿន​មក​លើ​ទីលាន ជា​កន្លែង​ដែល​នាយទាហាន​និង​បណ្ដា​អ្នក​ទទួលខុសត្រូវ​ខេត្ត មក​ចូលរួម​ទស្សនា​ក្បួនព្យុហយាត្រា​យោធា​មួយ​។ ការ​វាយប្រហារ​នោះ​សំដៅលើ​មូលដ្ឋាន​អាកាសចរណ៍ AL ANAD ខេត្ត​LAHJ ជា​ខេត្ត​សំខាន់​មួយ​របស់​យេ​ម៉ែ​ន ដែល​កាល​ពីមុន​សង្គ្រាម​មូលដ្ឋាន​អាកាសចរណ៍​ក្នុង​ខេត្ត​នេះ ត្រូវ​បាន​អា​មេ​រិ​ក​ប្រើ​សម្រាប់​តាម​ប្រមាញ់​ពួក​ជី​ហា​ដ​អាល់​កៃ​ដា​។ មនុស្ស​ទាំងឡាយ​គិត​ថា​DRONE នោះ​ហោះ​មក​ដើម្បី​ថតរូប​ភាព​ពី​ព្យុហយាត្រា​យោធា​។

ប៉ុន្តែ​ពេល​ហោះ​មក​ដល់​ពីលើ​កន្លែង​ប្រារព្ធ​ពិធី ដែល​មាន​ដាក់​តាំង​រូប​ទាំងឡាយ​របស់​ប្រធានាធិបតី លោក​ABD RABBO MANSOUR HADI ផង វា​ក៏​ផ្ទុះ​បណ្ដាល​ឲ្យ​ជះ​ដុំ​ភ្លើង​និង​បំណែក​ដែក​នានា​មក​លើ​មនុស្ស​ម្នា​។ បណ្ដា​ទាហាន​ដែល​ជ្រួលច្របល់​បាន​នាំ​បណ្ដា​ទាហាន​រង​របួស ទៅ​កាន់​មន្ទីរពេទ្យ​ដែល​នៅ​ក្បែរ​។

តាម​TWITTER​ចលនា​ANSARULLAH របស់​ពួក​ឧទ្ទាម​ហ៊ូ​ធី​គាំទ្រ​ដោយ​អី​ុ​រ៉​ង់​និយាយ​ថា ការ​ប្រមូលផ្ដុំ​គ្នា​របស់​ពួក​លុកលុយ​និង​របស់​ពួក​ទាហាន​ស៊ីឈ្នួល រង​ការ​វាយប្រហារ​ចំ ពី​សំណាក់​DRONE​មួយ​។ ទីភ្នាក់ងារ​ព័ត៌មាន​SABA របស់​ពួក​ឧទ្ទាម​និយាយ​ពី​មនុស្ស​ស្លាប់​និង​របួស​ច្រើន​នាក់ ក្នុង​ចំណោម​កង​ទាហាន​រដ្ឋាភិបាល​។ ការ​វាយប្រហារ​នេះ​អាច​សម្លាប់​ពួក​ទាហាន​របស់​ប្រធានាធិបតី​HADI​។ ក្នុង​ពិធី​នេះ​មាន​វត្តមាន​របស់​នាយសេនាធិការ​កងទ័ព ឧត្ដមសេនីយ​អាប់​ដាល់​ឡា​ហ៍​អាល់​ណា​ឃី នាយ​សេនាធិ​ការរង​ឧត្ដមសេនីយ​សា​ឡេ​ហ៍​ហ្សេ​ន​ដា​នី និង​មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៤ ឧត្ដមសេនីយ​ហ្វា​ដែល​ហាស់​​សាន់ អភិបាលខេត្ត​LAHJ លោក​អា​ហ៍មេ​ដ​អាប់​ដាល់​ឡា​ហ៍​ទួ​រ​គី​។

យោង​តាម​មន្ទីរពេទ្យ​IBN KHALDOUN ក្រុង HOUTA​ទីប្រជុំជន​ខេត្ត​LAHJ​ថា នាយសេនា​ធិការ​រង ក៏​ដូច​ជា​អភិបាលខេត្ត មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៤​និង​អ្នកនាំពាក្យ​របស់​យោធភូមិ​ភាគ​នោះ ស្ថិត​ក្នុង​ចំណោម​អ្នក​រង​របួស​។ ពុំ​មាន​ព័ត៌មាន​ពី​វាសនា​របស់​នាយសេនាធិការ​កងទ័ព​ឡើយ​។

ការ​វាយប្រហារ​នោះ​កើត​មាន​បន្ទាប់​ពី​ការ​អំពាវនាវ របស់​បេសកជន​អ​.​ស​.​បទ​ទួល​បន្ទុក​យេ​ម៉ែ​ន លោក​MARTIN GRIFFITHS​សូម​ឲ្យ​ពួក​អ្នក​ច្បាំង​គ្នា ធ្វើ​ឲ្យ​មានការ​រីក​ចម្រើន​ថែម​ទៀត ក្រោយ​កិច្ចព្រម​ព្រៀង​សម្រេច​បាន កាល​ពីខែធ្នូ​នៅ​ស៊ុ​យ​អែ​ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ