ប្រយ័ត្ន​!!! ប្រើ​ថ្នាំ​ជាង​៣​ម៉ឺន​គ្រាប់ រហូត​ទាល់តែ​ញៀន

Sponsored

ចិន ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​នៅ Changsha បាន​ប្រើប្រាស់​ថ្នាំ​ឈឺក្បាល​អស់​ជាង​៣​ម៉ឺន​គ្រាប់ ដើម្បី​ព្យាបាល​អាកា​រៈ​ឈឺក្បាល​អស់​រយៈពេល​១០​ឆ្នាំ​កន្លង​មកនេះ​។

លោក Wang អាយុ​៤៨​ឆ្នាំ តែងតែ​ទៅ​កន្លែង​លក់​ថ្នាំ ទិញ​ថ្នាំ​ឈឺក្បាល​ច្រើន​ម៉ាក​ផ្សេង​ៗ​គ្នា ដើម្បី​ព្យា​បាល​អាកា​រៈ​ឈឺក្បាល កាលពី​ដប់​ឆ្នាំ​មុន​។ ដំបូង​ឡើយ លោក​មាន​អារម្មណ៍ល្អ​ណាស់ ព្រោះថា ថ្នាំ​នោះ​មាន​ប្រសិទ្ធភាព​ភ្លាម​ៗ​។ តែ​ក្រោយមក លោក​ត្រូវ​លេប​ច្រើន​គ្រាប់ ទើប​អាច​បាត់​ឈឺក្បាល​បាន​។ មាន​ថ្ងៃ​ខ្លះ លោក​ត្រូវ​លេបថ្នាំ​ហ្នឹង​ដល់​ទៅ​៨​ទៅ​១២​គ្រាប់ ទើប​អាច​ជួយ​បាន​។ ពេល​ដែល​លោក Wang មិន​ប្រើ​ថ្នាំ​ទេ លោក​នឹង​មាន​អារម្មណ៍​ថា មិន​ស្រួល​ក្នុង​ខ្លួន​ភ្លាម​។

បងប្អូន​របស់​លោក បាន​បង្ខំ​ឲ្យ​ទៅ​ជួប​គ្រូពេទ្យ​ប្រឹក្សា​ពី​បញ្ហា​នេះ​។ គ្រូពេទ្យ​ថា នេះ​មក​ពី​ថ្នាំ​ដែល​លោក​ប្រើប្រាស់​មាន​ផ្ទុក​សារធាតុ​កាហ្វេ​អ៊ី​ន ដែល​វា​អាច​ឲ្យ​មនុស្ស​ញៀន​ពេល​ប្រើប្រាស់​យូរ ដូច​នីកូទីន និង​ស្រា​ដែរ​។

ពេល​នេះ លោក Wang កំពុង​តែ​ទទួល​ការ​ព្យាបាល ដោយ​កាត់​បន្ថយ​ដូ​ស​ថ្នាំ​ម្តង​បន្តិច​ៗ ហើយ​បូក​ផ្សំ​ជាមួយនឹង​ការ​ប្រើប្រាស់​ថ្នាំ​រំងាប់​អារម្មណ៍​កុំ​ឲ្យ​គិត​ច្រើន ដើម្បី​បន្ថយ​អាកា​រៈ​ញៀន​។

ចូរ​ចាំ​ថា ឱសថ​គឺជា​អាវុធ​មុខ​ពីរ​!!!

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ