ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ក្នុងថ្ងៃនេះ ស្លា.ប់​៤​នាក់ របួសធ្ងន់​ស្រាល​១១​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សា​ធារ​ណៈឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​១១ ខែមករា ឆ្នាំ​២០១៩ កើតឡើង​១០​លើក​(​យប់​២​លើក​)​ស្លាប់​ប្រុស​៤​នាក់ របួសធ្ងន់​១០​នាក់​(​ស្រី​៣​នាក់​)​របួសស្រាល​ប្រុស​១​នាក់ ។ មូលហេតុ​គ្រោះថ្នាក់…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សា​ធារ​ណៈឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​១១ ខែមករា ឆ្នាំ​២០១៩ កើតឡើង​១០​លើក​(​យប់​២​លើក​)​ស្លាប់​ប្រុស​៤​នាក់ របួសធ្ងន់​១០​នាក់​(​ស្រី​៣​នាក់​)​របួសស្រាល​ប្រុស​១​នាក់ ។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៤​លើក​ស្លាប់​៣​នាក់​, មិន​គោរព​សិទ្ធិ​៣​លើក​ស្លាប់​១​នាក់​, បត់​គ្រោះថ្នាក់​២​លើក​, ស្រវឹង​១​លើក ។ ម៉ូតូ​សរុប​ស្លាប់​៤​នាក់ ម៉ូតូ​ស្លាប់​៤​នាក់​(​មិន​ពាក់មួក​៣​នាក់​) ។ គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​និង​ម៉ូតូ​២​លើក​, ម៉ូតូ​និង​រថយន្ត​តូច​១៣​លើក​ស្លាប់​២​នាក់​, ម៉ូតូ​និង​រថយន្ត​ធំ​៤​លើក​ស្លាប់​២​នាក់​, ម៉ូតូ​និង​គោ​យន្ត​១​លើក ។ បណ្តាល​ឲ្យ​ខូចខាត​យាន​១៦​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​១១​គ្រឿង​, រថយន្ត​តូច​៣​គ្រឿង​, រថយន្ត​ធំ​២​គ្រឿង ។

យានយន្ត​បង្កហេតុ : ម៉ូតូ​៥​លើក​, រថយន្ត​តូច​២​លើក​, រថយន្ត​ធំ​៣​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៤​លើក​, ផ្លូវ​ខេត្ត​៦​លើក ។ រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ខេត្ត​ព្រះ​សីហ​នុ​១​លើក​ស្លាប់​២​នាក់​, ខេត្តស្វាយរៀង​៣​លើក​ស្លាប់​១​នាក់​របួស​៣​នាក់ និង​ខេត្តកំពង់ចាម​១​លើក​ស្លាប់​១​នាក់ ។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០១៩ : មធ្យោបាយ​គោលដៅ​៤១៩១​គ្រឿង (​ម៉ូតូ​៥៥%) មធ្យោបាយ​ល្មើស​៥៣១​គ្រឿង​(៨០%) អប់រំ​១៧៥​គ្រឿង​(​ម៉ូតូ​៦៨%) មធ្យោបាយ​ពិន័យ​៣៥៦​គ្រឿង​
(​ម៉ូតូ​៨២%) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០១៩ បាន​ចុះ​អនុវត្ត​៤៥​គោលដៅ : ម៉ូតូ​ចូល​គោលដៅ​២២៤៧​គ្រឿង អប់រំ​១០០​គ្រឿង ពិន័យ​ចំនួន​សរុប​៣០១​គ្រឿង (​មួក​២៣៩​គ្រឿង កញ្ចក់​៥៥​គ្រឿង ស្រវឹង​គ្មាន ផ្សេង​ៗ៧​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ